យុវជនពិការភ្នែកជ្រុះពីកម្មវិធីThe Voice ចេញបទចម្រៀងនៅផលិតកម្ម BKSជាផ្លូវការ
ប្រុក ចាន់ថន យុវជនពិការភ្នែកទាំងសងខាង ដែលបរាជ័យនៅក្នុងកម្មវិធីប្រលងចម្រៀង The Voice Cambodia ថ្មីៗនេះ ហើយក្រោយមកក៏មានឱកាសបានក្លាយជាតារាចម្រៀងប្រចាំនៅផលិតកម្ម BKS ពេលនេះចាប់ផ្ដើមចេញបទចម្រៀងជាផ្លូវការហើយ។
ចាងហ្វាងផលិតកម្ម BKS វ័យ១៨ឆ្នាំឈ្មោះ ឈុន សុវណ្ណភក្ដី បានប្រាប់ Sabay នៅព្រឹកនេះថា បទចម្រៀងដំបូងរបស់យុវជនពិការខាងលើ ដែលនឹងចេញជាCDក្នុងពេលខាងមុខនេះ មានចំណងជើងថា “ពិការកាយ ឥតពិការចិត្ត” ។ បទចម្រៀងនេះ និយាយពីជីវិតពិតរបស់គេ ក្នុងនាមជាជនពិការភ្នែកទាំងសងខាងមួយរូប រស់ក្នុងភាពងងឹតគ្រប់ពេលវេលា និងពិបាកស្វែងរកឱកាសផ្សេងៗនៅក្នុងសង្គម។
ឈុន សុវណ្ណភក្ដី បានបន្ថែមថា បទចម្រៀងនេះ នឹងចេញក្នុងCD វ៉ុលដំបូងបង្អស់របស់ផលិតកម្មBKS រួមជាមួយបទចម្រៀងរបស់តារាចម្រៀងជើងថ្មីមួយចំនួនទៀតសរុបប្រមាណ១០បទ។ ទោះបីជាយ៉ាងណា ប្រុក ចាន់ថន នៅមានបទចម្រៀងជាបន្តបន្ទាប់ទៀត នាពេលខាងមុខក្នុងនាមជាតារាចម្រៀងប្រចាំផលិតកម្មរបស់ខ្លួន ដែលទើបបង្កើតឡើងមិនទាន់ទាំងសម្ពោធផងនោះ។
ម្ចាស់ផលិតកម្មវ័យក្មេងរូបនេះ បានបង្ហាញជំហរថា ខ្លួនមានឆន្ទៈមោះមុត ជ្រោមជ្រែងឲ្យយុវជនពិការមកពីខេត្តកំពង់ចាមរូបនេះ អាចសាងភាពល្បីល្បាញនៅក្នុងវិស័យចម្រៀង និងអាចចិញ្ចឹមជីវិតបាន។ អ្វីដែលជំរុញឲ្យរូបលោក ទទួលយកយុវជនពិការខាងលើឲ្យក្លាយជាតារាចម្រៀងក្នុងផលិតកម្មBKS ដោយសារតែមានក្ដីអាណិតអាសូរ ដោយមិនរើសអើង ទោះបីជារូបលោករស់ក្នុងគ្រួសារធូរធារក៏ដោយចុះ។
បទ”ពិការកាយ ឥតពិការចិត្ត” ច្រៀងដោយ ប្រុក ចាន់ថន
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!