សំណង​ ១ ​លាន​ដុល្លារ​ហើយ​មិន​យក​ សុខ​ចិត្ត​​​​​​ឲ្យ​ផ្សារ​ទំនើប​សង់​អម​សងខាង​​ផ្ទះ​តែ​ម្ដង

 
 

ស្ត្រី​ចំណាស់​វ័យ​ ៨៤ ឆ្នាំ​ម្នាក់​បាន​ច្រាន​ចោល​​ប្រាក់​សំណង​ ១ ​លាន​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ផ្លាស់​ទី​លំនៅ​ទៅ​កាន់​កន្លែង​ថ្មី​ដើម្បី​បើក​ផ្លូវ​ឲ្យ​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​អាច​សាងសង់​នៅ​លើ​ដី​របស់​គាត់​បាន។ ​ការ​ច្រាន​ចោល​សំណើ​ជា​ទឹកប្រាក់​ដ៏​សម្បើម​នេះ​បាន​ធ្វើ​ឲ្យ​លោក​យាយ​ Edith Macefield ​ទទួល​ភាព​ល្បីល្បាញ​ជា​ខ្លាំង​កាល​ពី​ឆ្នាំ​ ២០០៦។

ផ្ទះ​របស់​លោក​យាយ​ Edith ​កាល​មិន​ទាន់​កែ​លម្អ​នៅ​កណ្ដាល​អគារ​ផ្សារ​ទំនើប

អស់​រាប់​សតវត្ស​​ លោក​យាយ​ Edith ​មាន​ឱកាស​មើល​ការ​ផ្លាស់​ប្ដូរ​​ទាំង​អស់​​នៅ​តំបន់​ជុំវិញ​កន្លែង​ដែល​គាត់​ស្នាក់​នៅ​គឺ​ក្នុង​សង្កាត់ Ballard ​ក្រុង​ Seattle។ ​បើ​ទោះ​ជា​​លោក​យាយ​មិន​យល់​ស្រប​ទទួល​យក​សំណើ​ជា​ទឹក​ប្រាក់​ដ៏​ច្រើន ​ក៏​ខាង​ផ្សារ​ទំនើប​នៅ​តែ​បន្ត​សាងសង់​ដដែល​ ដោយ​ត្រូវ​សម្រួល​ប្លង់​កុំ​ឲ្យ​ប៉ះពាល់​ដល់​ដី​​របស់​លោក​យាយ។

​លោក​យាយ​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ ២០០៨ ​ដោយ​មហារីក​លំពែង។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្នុង​បណ្ដាំ​មរតក​លោក​យាយ​បាន​ផ្ទេរ​កម្មសិទ្ធិ​ទៅ​ឲ្យ​លោក​ Barry Martin ​ដែល​ជា​ប្រធាន​ផ្នែក​សាងសង់​នៃ​តំបន់​អគារ​នោះ។ ​​វិស្វករ​ដដែល​បាន​ព្យាយាម​ជួសជុល​កែលំអ​ផ្ទះ​របស់​លោក​យាយ​ឲ្យ​ប្រសើរ​ជាង​មុន​ថែម​ទៀត​ដើម្បី​​រំលឹក​​ពី​ភាព​ក្លាហាន​ក្នុង​ការ​ជម្នះ​របស់​លោក​យាយ​ Edith​ រហូត​ទទួល​បាន​ការ​គោរព​ពី​អ្នក​រស់នៅ​ក្នុង​តំបន់។

ផ្ទះ​របស់​លោក​យាយ​ Edith ​ក្រោយ​កែ​លម្អ​នៅ​កណ្ដាល​អគារ​ផ្សារ​ទំនើប

ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម