សហព័ន្ធកីឡាប្រដាល់រង់ចាំលិខិតលាឈប់របស់ វង្ស ណយទើបមានវិធានការ
នៅដើមសប្តាហ៍នេះ ជើងខ្លាំង វង្ស ណយបានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីផ្តួល ឡៅ ស៊ីណាតថា ខ្លួនសម្រេចលាឈប់ពីអាជីពប្រដាល់ហើយ ប៉ុន្តែមួយថ្ងៃក្រោយមកបែរដាក់កំណត់ឲ្យសហព័ន្ធកីឡាប្រដាល់កម្ពុជាចាត់វិធានការដោះស្រាយជុំវិញបញ្ហាតម្លៃខ្លួននៃការឡើងប្រកួតរបស់កីឡាករ ប្រសិនបើចង់ឲ្យរូបគេបន្តអាជីពប្រដាល់ទៀត។
ពាក់ព័ន្ធនឹងករណីនេះ សហព័ន្ធកីឡាប្រដាល់កម្ពុជាមិនទាន់បានសម្រេចយ៉ាងណានោះទេចំពោះដំណឹងលាឈប់ពីវិស័យកីឡាប្រដាល់របស់កីឡាករ វង្ស ណយ ដោយសំអាងថាពុំទាន់ទទួលបានលិខិតលាយលក្ខណ៍អក្សរណាមួយឡើយ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានប្រាប់ Sabay កាលពីព្រឹកមិញថា សហព័ន្ធមិនទាន់ទទួលបានដំណឹងពីការលាឈប់របស់វង្ស ណយនៅឡើយ។ លោកបានបញ្ជាក់យ៉ាងខ្លីថា៖ «គេចូលមកនៅក្នុងសហព័ន្ធដោយមានការស្នើសុំត្រឹមត្រូវតាមច្បាប់ ដូច្នេះពេលចេញវិញក៏ត្រូវជូនដំណឹងឲ្យបានត្រឹមត្រូវដែរ»។
លោកបន្តលើកឡើងថា កីឡាករអាចផ្លាស់ប្ដូរអាជីពរបស់ខ្លួនបាននៅពេលដែលគេអស់ចិត្ត ឬមានអាជីពណាមួយផ្សេង។ លោកក៏បានដឹងច្បាស់ណាស់ថាចំណូលពីការប្រដាល់នៅពុំទាន់សមស្របសម្រាប់ជីវភាពកីឡាករនៅឡើយ ប៉ុន្តែលោកចង់ឲ្យកីឡាករគ្រប់រូបធ្វើការប្រៀបធៀបចំណូលរបស់ខ្លួនទៅនឹងមន្ត្រីរាជការ ឬអ្នកធ្វើការនានាដែលមានសញ្ញាប័ត្រធំៗផង ថាតើអ្នកទាំងនោះទទួលបានប្រាក់ចំណូលប៉ុន្មាន?
កីឡាករ វង្ស ណយ
លោកបន្ថែមថា៖ «មន្ត្រីរាជការ គ្រូបង្រៀន ឬអ្នកធ្វើការផ្សេងៗ គេធ្វើការពេញៗម៉ោងក្នុងមួយថ្ងៃៗ រីឯកីឡាករវិញឡើងរេញត្រឹមតែ២ ឬ៣ដងប៉ុណ្ណោះក្នុងមួយខែ ហើយអាចទទួលបានប្រាក់ចំណូលស្មើ ឬលើសមន្ត្រីរាជការទាំងនោះផង ដូច្នេះសូមមេត្តាចេះថ្លឹងថ្លែងឡើងវិញមុននឹងធ្វើការសម្រេចចិត្តអ្វីមួយ»។
លោកប្រធានសហព័ន្ធបញ្ជាក់ទៀតថា លោកនឹងពិភាក្សាជាមួយ វង្ស ណយ បន្ទាប់ពីទទួលបានលិខិតលាឈប់ពីវង្ស ណយ។ ខាងសហព័ន្ធក៏កំពុងយកចិត្តទុកដាក់ខ្លាំងណាស់ដែរចំពោះជីវភាពកីឡាករគ្រប់រូប ប៉ុន្តែនៅពេលនេះអ្នកជួយឧបត្ថម្ភនៅមានចំនួនតិចតួច ដូចនេះកីឡាករត្រូវយល់ពីស្ថានភាពរបស់សហព័ន្ធផង។
កន្លងមកកូននាគវង្ស ណយបានលើកឡើងជារឿយៗពាក់ព័ន្ធនឹងបញ្ហាជីវភាពសម្រាប់អាជីពជាអ្នកប្រដាល់ ហើយជាចុងក្រោយនេះវង្ស ណយក៏បានសម្រេចចិត្តដើរចេញពីកីឡាប្រដាល់ ប៉ុន្តែបានទុកពេលឲ្យសហព័ន្ធមួយខែដើម្បីពិនិត្យមើលករណីលាឈប់របស់ខ្លួន។
ប្រភព: sabayមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!