យូ ឌីស្កូ ចង់ផ្អាកសិល្បៈទៅពង្រឹងរបរជំនួញ!
តារាសម្ដែង និង ជាតារាម៉ូដែល យូ ឌីស្កូ ចង់ផ្អាកសិល្បៈមួយរយៈ ដើម្បីយកពេលទៅពង្រឹងរបរអាជីវកម្ម ដែលលោកទើបទទួលបានតំណែងជាប្រធានកាលពីពេលថ្មីៗ។
លោកបាននិយាយថា៖ ” ខ្ញុំដូចជាមិនទៅមុខសោះសិល្បៈហ្នឹង ចង់យកពេលមួយរយៈគិតរឿងអាជីវកម្មផ្ទាល់ខ្លួនជាធំ”។
របរអាជីវកម្មធ្វើឱ្យអតីតសមាជិកក្រុម F4 Cambodia ចង់ផ្អាកសិល្បៈទៅពង្រឹង គឺ ក្រុមហ៊ុនលក់ផលិតផលមួយ។ លោកថា ការចូលជាសមាជិកក្នុងក្រុមហ៊ុនមួយនេះ ធ្វើឱ្យលោកទទួលបានចំណូលច្រើនជាងការប្រឡូកសិល្បៈកន្លងមក។
ប្រសិនបើរបរអាជីវកម្មខាងលើទទួលបានជោគជ័យខ្លាំងនៅថ្ងៃខាងមុខ តារាម៉ូដែលរូបនេះចង់បោះបង់អាជីពជាអ្នកសិល្បៈចោលទាំងស្រុង។ បច្ចុប្បន្នលោក យូ ឌីស្កូ មានតំណែងជាប្រធានមួយរូបក្នុងក្រុមហ៊ុនខាងលើ។
រយៈពេលជិតមួយឆ្នាំមកហើយសមាជិកក្រុមតារាបង្ហាញម៉ូដ Cambodia Super Model មិនសូវមានសកម្មភាពក្នុងវិស័យសិល្បៈនោះទេ។ បើទោះជាមានក៏ក្នុងកម្រិតមួយតិចតួចប៉ុណ្ណោះ។
លោក យូ ឌីស្កូ អះអាងថា ការមិនសូវបង្ហាញវត្តមានក្នុងសិល្បៈមួយរយៈចុងក្រោយដោយលោកគិតថា របរជំនួញបានរុញច្រានឱ្យលោកចង់បំភ្លេចសិល្បៈ៕
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!