ព្រាប សុវត្ថិ ចេញមុខយប់មិញជិះ Range Rover
យប់មិញនេះ តារាចម្រៀង ព្រាប សុវត្ថិ និង ភរិយា បានបង្ហាញវត្តមានដ៏កម្រមួយ ក្នុងពិធីខួបកំណើតអ្នកចាត់ការទូទៅ របស់ក្រុមបង្ហាញម៉ូដ Cambodia Super Model លោក សុខ ណារ៉េត ។ តារាចម្រៀងល្បីឈ្មោះម្នាក់នេះ បានជិះរថយន្ត Range Rover មកចូលរួមក្នុងកម្មវិធី។
លោក ព្រាប សុវត្ថិ និង ភរិយា បានអញ្ជើញមកដល់កន្លែងកម្មវិធីខួប នៅឯភោជនីយដ្ឋានមួយម្ដុំស្តុបបូកគោ ដោយជិះរថយន្ត Range Rover របស់លោក។ លោក ត្រូវបានស្វាគមន៍ដោយសិល្បករ-សិល្បការិនី ជាច្រើន ដែលអញ្ជើញមកចូលរួមកម្មវិធីនេះ ក្នុងនោះ អ្នកខ្លះបានមកជល់កែវ អ្នកខ្លះទៀត បានមកសុំថតរូបជាមួយ។ លោក ព្រាប សុវត្ថិ និង ភរិយា បានចំណាយពេលនៅក្នុងពិធីជប់លៀងរហូតដល់ចប់កម្មវិធី ម៉ោងជាង ១០ យប់។
បច្ចុប្បន្ននេះ តារាចម្រៀង លោក ព្រាប សុវត្ថិ កំពុងជិះរថយន្តទំនើបចំនួន ២ គ្រឿង មានម៉ាក Range Rover ស៊េរីឆ្នាំ ២០១២ និង Ford E-350 ១២ កៅអី ស៊េរីឆ្នាំ ២០១២ ដូចគ្នា។ Ford E-350 ១២ កៅអី លោក តែងតែ ជិះពេលដែល ចុះទៅច្រៀងតាមខេត្ត ឆ្ងាយៗ ត្បិតអីរថយន្តមួយនេះ ដាក់បានមនុស្សច្រើន ព្រោះរាល់ការចេញច្រៀងម្ដង លោកមានក្រុមរាំផ្ទាល់ខ្លួនរបស់លោក ទៅជាមួយផង។
នេះជាលើកទី ២ ហើយ ដែលលោក ព្រាប សុវត្ថិបានបណ្ដើរភរិយារបស់ខ្លួនចូលរួមកម្មវិធីជប់លៀងរបស់មិត្តអ្នកសិល្បៈ បន្ទាប់ពីលោក និង ភរិយា បានចូលរួមពិធីអាពាហ៍ពិពាហ៍ អ្នកនាង សារ៉ាយ សក្ខណា កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៣៕
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!