ម្ចាស់​ហាង​ដើរ​ម៉ូដ​សាពណ៌​ ​​​​​​លេច​មុខ​​​​តំណាង​កម្ពុជា​ទៅ​​ប្រកួត​កម្មវិធី ​Mrs. Universe 2014 នៅ​​ម៉ាឡេស៊ី

 
 

ស្ងាត់​ៗ​លោកស្រី​ សាពណ៌​ រ៉េនដល​ ម្ចាស់​​​សាលា​បង្រៀន​ដើរ​ម៉ូដ​សាពណ៌​បាន​លេច​មុខ​ជា​បេក្ខភាព​​តំណាង​កម្ពុជា​ទៅ​ចូលរួម​ប្រឡង​កម្មវិធី Mrs. Universe 2014 ​​ខណៈ​ដែល​ការ​​​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​​​​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៩ ​សីហា​ខាងមុខ​​ក្នុង​​ប្រទេស​ម៉ាឡេស៊ី។

​​នៅ​លើ​ទំព័រ​បោះឆ្នោត​របស់​គេហទំព័រ ​Mrs. Universe 2014 ​​ស្ត្រី​សម្បុរ​ស្រអែម​ដែល​គេ​ស្គាល់​ច្បាស់​តាម​រយៈ​ការ​ដើរ​ម៉ូដ​គឺ​ជា​បេក្ខភាព​មួយ​​ក្នុង​ចំណោម​បេក្ខជន​ប្រកួត​​មក​ពី​ជាង ៤០ ​ប្រទេស​ផ្សេង​ទៀត។

រូបភាព​ Print Screen ​លោកស្រី សាពណ៌ រ៉េនដល​ក្នុង​​​គេហទំព័រ​កម្មវិធីប្រកួត Mrs. Universe 2014

​ការប្រកួត​ Mrs. Universe ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ ២០០៧។ ​វា​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ផ្ដល់​កិត្តិយស​ដល់​ស្ត្រី​ដែល​​រៀបការ​ហើយ​មាន​ស្នាដៃ​ច្រើន​​​​​ក្នុង​ជីវិត​ គ្រួសារ ​អាជីព ​​និង​ការ​រួមចំណែក​ដល់​សង្គម។ ​ការ​ប្រកួត​នេះ​ស្ថិត​ក្រោម​បាវចនា​ “ចក្រវាល​តែ​មួយ ​សំឡេង​តែ​មួយ​ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​​ទៅ​លើ​ស្ត្រី”។

​បើ​ទោះជា​លោកស្រី​ស្ថិត​ក្នុង​បេក្ខភាព​ចូលរួម​ប្រកួត​ប្រជែង​មែន​ ​តែ​​វា​​ស្ថិត​ក្នុង​វគ្គ​ជម្រុះ​ប៉ុណ្ណោះ។ ​ក្នុង​ចំណោម​បេក្ខភាព​ទាំង​ជាង ​៤០ ​ប្រទេស​ដែល​មាន​ឈ្មោះ​លើ​ការ​បោះឆ្នោត​អនឡាញ​​ ​បេក្ខភាព​ណា​​ទទួល​បាន​សំឡេង​បោះឆ្នោត​គាំទ្រ​ច្រើន​ជាង​គេ​នឹង​ទទួល​បាន​ងារ​ជា ​”ជយលាភី​ប្រជាប្រិយ” ​និង​​​មាន​កៅអី​មួយ​ទៅ​ប្រកួត​ Top ​១០ ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​តែ​ម្ដង។ ចំណែក​បេក្ខភាព​ ៩ ​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​គណៈកម្មការ​ជំនាញ។

​​​សូម​បញ្ជាក់​ថា ​​ការ​បោះឆ្នោត​ចាប់​ផ្ដើម​​ដំណើរការ​​ពី​ថ្ងៃ​ទី ១៥ ​កក្កដា ​ដល់ ​២៨ ​សីហា ២០១៤។ ​បេក្ខជន​ទាំង​ ៤៤ ​ប្រទេស​​​​ត្រូវ​​ចូលរួម​សកម្មភាព​នានា​រយៈពេល​ ១ ​សប្ដាហ៍​ក្នុង​ប្រទេស​ម៉ាឡេស៊ី​​ដើម្បី​ស្វែងយល់​ពី​វប្បធម៌ ​ប្រជាជន ​អាហារ ​និង​តំបន់​ទេសចរណ៍​នានា​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ។ ​នេះ​ក៏​ជា​លើក​ទី​មួយ​ដែរ​ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ី​មានសិទ្ធិ​រៀបចាំ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ។

សូម​មើល​ដំណើរការ​ចូលរួម​បោះឆ្នោត៖

ប្រភព​: sabay



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម