ការពិតក្នុងចិត្ត ១០ យ៉ាងដែលសុនខចង់ប្រាប់អ្នកជាម្ចាស់
សុនខជាសត្វចិញ្ចឹមដែលមានចិត្តបរិសុទ្ធស្មោះត្រង់នឹងម្ចាស់។ ចំពោះអ្នកស្រលាញ់សុនខ ពេលអផ្សុក និងពិបាកចិត្ត មានតែសុនខទេ អាចកំដរ និងស្ដាប់ពីអារម្មណ៍ពួកគេ។ តែគួរឲ្យសង្វេគសត្វសុនខ ពេលចិត្តស្រលាញ់គេអង្អែលក្បាល និងប្រលែងជាមួយ តែពេលគេខឹង គេជេរប្រមាថ ឬវាយស្រេចតែចិត្ត។ យ៉ាងណាក៏ដោយ សុនខមិនខឹងឡើយ បើទោះបីម្ចាស់ជេរស្ដីយ៉ាងម៉េច វានៅតែបក់កន្ទុយស្គាល់ម្ចាស់វាដដែល។
ចាំបានថា ពេលម្ចាស់ទៅណា ឬជាប់ភារកិច្ចខាងក្រៅ សុនខតែងតែអង្គុយ ក្រាប ដេកចាំម្ចាស់វានៅមុខផ្ទះជានិច្ច។ ពេលម្ចាស់មកដល់ សុនខសប្បាយចិត្តក្រៃលែង បក់កន្ទុយលោតតោងម្ចាស់វា ខណៈដែលខ្លះទៀត ខំស្រែកអរ (ធ្វើសំឡេង) និងលោតទទួលជើងពីរ។
សុនខមិនចេះនិយាយ តែពួកវាក៏មានចិត្តដែរ។ ខាងក្រោមនេះ ជាចិត្តដែលសុនខចង់ប្រាប់អ្នកជាម្ចាស់៖
១. ខ្ញុំអាចរស់នៅបានតែពី ១០ ទៅ ១៥ ឆ្នាំប៉ុណ្ណោះ។ ការឃ្លាតពីអ្នក [ម្ចាស់] ដោយប្រការណាមួយ គឺពិតជាធ្វើឲ្យខ្ញុំនឹករលឹក និងឈឺចាប់។ មានចាំទេ ពេលនៅអ្នកយកខ្ញុំមកចិញ្ចឹម!
២. សូមផ្ដល់ពេលឲ្យខ្ញុំ ដើម្បីស្វែងយល់ពីអ្នក ថាតើអ្នកចង់បានអ្វីពីខ្ញុំ?
៣. សូមទុកចិត្តខ្ញុំ [ការពារផ្ទះ ឬម្ចាស់] ព្រោះថាទំនុកចិត្តលោកម្ចាស់ពិតជាសំខាន់ណាស់ក្នុងឆាកជីវិតខ្ញុំ។
៤. សូមលោកម្ចាស់ កុំខឹងនឹងខ្ញុំយូរពេកណា៎! សូមកុំចាក់សោទុកខ្ញុំក្រៅផ្ទះ ឬបោះបង់ខ្ញុំចោល!
៥. លោកម្ចាស់មានការងារ ការកម្សាន្តផ្សេងៗ និងមិត្តភ័ក្ដិជាច្រើន ប៉ុន្តែខ្ញុំមានតែលោកម្ចាស់តែម្នាក់គត់!!!
៦. សូមលោកម្ចាស់និយាយមកខ្ញុំពេលខ្លះមក។ ទោះបីជាខ្ញុំមិនយល់ពីភាសារបស់លោកម្ចាស់ ក៏ខ្ញុំយល់ពីសំឡេងលោកម្ចាស់ ពេលនិយាយមកកាន់ខ្ញុំដែរ។
៧. សូមចាំពីឥរិយាបថល្អ ឬគុណរបស់លោកម្ចាស់ពេលធ្វើមកខ្ញុំ។ ខ្ញុំមិនដែលបំភ្លេចវាចោលឡើយ!
៨. សូមចាំថា មុនពេលវាយខ្ញុំ ខ្ញុំមានធ្មេញដែលអាចខាំលោកម្ចាស់វិញបានយ៉ាងស្រួល។ ប៉ុន្តែ ខ្ញុំមិនខាំលោកម្ចាស់ ព្រោះខ្ញុំស្រលាញ់លោកម្ចាស់!!!
៩. មុនពេលលោកម្ចាស់ជេរស្ដីឲ្យខ្ញុំថា ខ្ញុំខ្ជិល ហៅមិនមក ចចេស សូមលោកម្ចាស់គិតថា ប្រហែលជាអ្វីរំខានដល់ខ្ញុំហើយ។ ជួនកាល ខ្ញុំស៊ីអាហារមិនល្អ ឬខ្ញុំចាស់ពេក និងចុះខ្សោយកម្លាំងណាស់ហើយ។
១០. សូមលោកម្ចាស់មើលថែខ្ញុំពេលចាស់ផង។ ទោះបីជាខ្ញុំស្លាប់ទៅ ខ្ញុំនៅចងចាំលោកម្ចាស់ជានិច្ច!!!
សូមលោកម្ចាស់ចងចាំថា ខ្ញុំសុនខមួយនេះ ស្រលាញ់លោកម្ចាស់ជានិច្ច!!!
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!