សុខ សុវណ្ណាដែន ដែល​ធ្លាក់​ខ្លួន​ដេក​វត្ត ឥឡូវ​ឡើង​តួឯក​ហើយ​តើ!

 
 

តារា​សម្ដែង​ជំនាញ​ខាង​វាយ​តប់ លោក សុខ សុវណ្ណា​ដែន ដែល​ធ្លាក់​ខ្លួន​មក​ដេក​វត្ត​អាស្រ័យ​បាយ​លោក​នោះ ឥឡូវ​នេះ លោក​បាន​គ្រង​តំណែង​តួឯក​មួយ​ហើយ។ នេះ​បើ​តាម​សាមី​ខ្លួន​បញ្ចេញ​ឲ្យ​ដឹង។

លោក សុខ សុវណ្ណា​ដែន ប្រាប់​ថា “ខ្ញុំ​ទើប​ថត​បទ​ចម្រៀង​ខារ៉ាអូខេ​ឲ្យ ជុំ លីណូ ថ្មី​ៗ​បង​បទ​ហ្នឹង​មាន​ចំណង​ជើង​ថា “ប្រពន្ធ​រត់​ចោល” ហើយ​ខ្ញុំ​ជា​តួឯក”។

“ប្រពន្ធ​រត់​ចោល” គឺ​និយាយ​ពី​តួ​ប្រុស​ដែល​សម្ដែង​ដោយ​លោក សុខ សុវណ្ណា​ដែន ព្រោះ​តែ​គ្រួសារ​មាន​ជីវភាព​ខ្សត់​ខ្សោយ​ពេក ក៏​រត់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​បាត់​រយៈ​ពេល​ពីរ​ឆ្នាំ។ លោក ដែន តែង​ធ្វើ​លុយ​យ៉ាង​ទៀង​ទាត់​មក​ភរិយា ប៉ុន្តែ​ពេល​ត្រឡប់​មក​វិញ​ទទួល​ដំណឹង​ថា ភរិយា​ដែល​សម្ដែង​ដោយ​កញ្ញា រូ ចាន់​ដារ៉ា តួឯក​ស្រី​ក្នុង​រឿង “សាកលវិទ្យាល័យ​កំណើត​ស្នេហ៍” រត់​ចោល​ទៅ​ហើយ។

“ខ្ញុំ​ស្រឡាញ់​ការ​សម្ដែង​របស់​ខ្ញុំ​ក្នុង​បទ​នេះ​ណាស់​បង ទី​១​ដោយ​សារ​ខ្ញុំ​ដើរ​ជា​តួឯក ទី​២​ពេល​សម្ដែង​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​រឿង​ខ្លួន​ឯង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ គេ​រត់​ចោល​អីចឹង​ដែរ ពួក​យើង​មិន​ទាន់​ជា​ប្តី​ប្រពន្ធ​អី​ទេ គឺ​គ្រាន់​តែ​ស្រឡាញ់​គ្នា​អី​អីចឹង​ណា​បង តែ​ក្រោយ​មក​គេ​បាន​ចាក​ចេញ​ពី​ខ្ញុំ​វិញ គឺ​ស្ទើរ​តែ​ដូច​នឹង​ដំណើរ​រឿង​ក្នុង​បទ​របស់ ជុំ លីណូ នេះ​អីចឹង!”។

ឈុត​ក្នុង​បទ​ចម្រៀង “ប្រពន្ធ​រត់​ចោល”(រូបភាព៖​ផ្ដល់​ដោយ សុខ សុវណ្ណា​ដែន)

សាមី​ខ្លួន ប្រាប់​ថា បទ “ប្រពន្ធ​រត់​ចោល” របស់​លោក ជុំ លីណូ ក្នុង​ផលិតកម្ម Diamond នេះ​ត្រៀម​នឹង​ចេញ​នៅ​ថ្ងៃ​ទី​២២​សីហា ខាង​មុខ​នេះ។ លោក ដែន បង្ហើប​ទៀត​ថា ក្រៅ​ពី​បទ​នេះ លោក​ក៏​បាន​ចូល​រួម​ថត​បទ​ចម្រៀង​មួយ​បទ​ឲ្យ​ផលិតកម្ម​រស្មីហង្សមាស ហើយ​ក៏​ត្រៀម​នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដែរ។


បច្ចុប្បន្ន​លោក សុខ សុវណ្ណា​ដែន បាន និង​កំពុង​រស់​ជ្រក​កោន​ដំបូល​វត្ត​នៅ​ឡើយ បន្ទាប់​ពី​ជីវភាព​ធ្លាក់​ចុះ​ដុនដាប​ដោយ​សារ​ការងារ​សិល្បៈ​ទៅ​ហួស​មក​ហួស។ ទោះ​យ៉ាង​នេះ​ក្ដី តារា​សម្ដែង​មាន​ប្រភព​ចេញ​មក​ពី​គ្រូ​គុន​រូប​នេះ បង្ហើប​ថា ការងារ​សិល្បៈ​របស់​លោក​ងើប​ឡើង​បន្តិច​វិញ​ហើយ។ “រាង​ឡើង​តិច​ៗ​វិញ​ហើយ​បង សង្ឃឹម​ថា ឆ្នាំ​ក្រោយ​នឹង​បាន​ប្រសើរ។ខ្ញុំ​ក៏​កំពុង​ត្រៀម​ថត​ភាពយន្ត​ខ្នាត​ធំ​មួយ​រឿង​ដែរ គឺរឿង “លត់​ដែក​ថែប”៕

ប្រភព​:sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម