iPhone 6 និង iOS8 នឹង​សម្ពោធ​នៅ​ថ្ងៃ​ទី​៩​កញ្ញា

 
 

ក្រុងញូវយ៉កៈ នា​ថ្ងៃ​ទី​៩ ខែ​កញ្ញា​ខាង​មុខ​នេះ​ក្រុមហ៊ុន Apple នឹង​សម្ពោធ​នូវ​ទូរស័ព្ទ​iPhone​ស៊េរី​ថ្មី​ដែល​មាន​អេក្រង់​ធំ​ហើយ​វែង​ជាង​ស៊េរី​មុនៗ រួម​ជាមួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​iOS8​។ នេះ​បើ​តាម​របាយការណ៍​វេបសាយ​Re/code​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​។
កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​នេះ​មាន​កាលបរិច្ឆេទ​ចេញ​លក់​ទូរស័ព្ទ​ជំនាន់​ចុងក្រោយ ឬ​iPhone 6 មិន​ត្រូវ​បាន​ក្រុមហ៊ុន Apple កំណត់​ថ្ងៃ​ជាក់លាក់​ឡើយ។ ពេល​នេះ​វេបសាយ Re/Code បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​Apple​នឹង​សម្ពោធ​ផលិតផល​ថ្មី​របស់​ខ្លួន​ដែល​មាន​សណ្ឋាន​ធំ អេក្រក់​ជម្រើស​៤,៧​អ៊ីញ និង​៥,៥​អ៊ីញ ភ្ជាប់​កម្មវិធី​ទំនើប និង​ល្បឿន​លឿន​ជាង​មុន។
គួរ​បញ្ជាក់​ថា​ក្រុមហ៊ុន​Apple​បាន​លក់​ទូរស័ព្ទ​iPhone បាន​ចំនួន​៣៥​លាន​គ្រឿង​នៅ​ត្រីមាស​ចុងក្រោយ​ខណៈ​អត្រា​អ្នក​ទិញ​កើន​ច្រើន​នៅក្នុង​ប្រទេស​ចិន​តែ​អត្រា​នៅលើ​សកលលោក​មាន​ការ​ថយ​ចុះ។
ក្រុមហ៊ុន​ក៏​កំពុង​ធ្វើការ​សហការ​រក​បច្ចេកវិទ្យា​ថ្មីៗ​ទាក់ទិន​នឹង​សុខភាព ក៏​ដូចជា​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ជាដើម៕ ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

140807_20b
ប្រជាជន​ជប៉ុន​ដើរ​កាត់​មុខ​ហាង​លក់​ទូរស័ព្ទ iPhone នៅ​ទីក្រុង​តូក្យូ។ រូបថត AFP


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម