៥ យ៉ាង​មានតែ​នៅ Apple

 
 

បច្ចុប្បន្ន ចំនួន​លុយ​របស់​ក្រុមហ៊ុន Apple នៅ​ធនាគារ ពេលខ្លះ​មាន​លើសពី​ចំនួន​លុយ​ក្នុង​រតនាគារជាតិ​អាមេរិក ទៅទៀត ។​
apple-kienthuc_1​អ្នកមាន​ដឹង​ទេ​ថា គ្រា​ដំបូង រូបភាព​ផ្លែ​ប៉ោម​បាត់​១​ផ្នែក បច្ចុប្បន្ន ពុំមែន​ជា Logo របស់​ក្រុមហ៊ុន​ទេ ។ ជាក់ស្តែង​ពេលនោះ Apple បាន​ប្រើប្រាស់ logo មួយ​ផ្សេង​ទាំងស្រុង ។​
Jean Louis Gassec នាយក​ប្រតិបត្តិ​របស់ Apple (​អំឡុង​ពី​ឆ្នាំ ១៩៨១-១៩៩០) បាន​និយាយថា logo ប៉ោម​ឆែប​១​ផ្នែក​ជា​អាថ៌កំបាំង​ធំ​បំផុត​មួយ​របស់ Apple ។ វា​គឺជា​និមិត្តរូប​ពុំ​សុ​ក្រិត និង​បំណងប្រាថ្នា​នៃ​ការផ្លាស់ប្តូរ​ថ្មី​ពុំ​ឈប់ឈរ សំដៅ​ឈានដល់​សុ​ក្រិត​ភាព​ទាំងស្រុង​១​របស់​ក្រុមហ៊ុន ។​
Apple មានតម្លៃ​លើ​ទីផ្សារ​ខ្ពស់​ជាងគេ​លើ​ពិភពលោក ។ ដើមទុន​របស់ Apple បាន​ឈានដល់​តួលេខ​ឯក​ត្ត​ទក​ម្ម ៥៦៨ ពាន់​លាន​ដុល្លារ ។ លើសពី​ក្រុមហ៊ុន​ដទៃៗ​ទៀត លើ​ពិភពលោក ។ មុននេះ​មេដឹកនាំ Exxone-Mobile ក្តោប​ក្តាប់​នូវ​ឯក​ត្ត​ទ​កម្ម​ដែលមាន​តម្លៃ​ដើមទុន​ទីផ្សារ​ត្រឹមតែ ៤០០ ពាន់​លាន​ដុល្លារ ប៉ុណ្ណោះ ។​
កម្មសិទ្ធិបញ្ញា “Slide to Unlock” ជា​សម្បត្តិ​ផ្តាច់មុខ​របស់ Apple ទើប​ពុំមាន​ក្រុមហ៊ុន​ណា​អាចធ្វើ​បែបនេះ​បាន ។​
apple7-kienthuc_2
ប្រកាស​វិក័យប័ត្រ​ច្នៃប្រឌិត “No.D678,639″ ទើប​ត្រូវបាន​ការិយាល័យ​គ្រប់គ្រង​ស្លាក​សញ្ញា​ពាណិជ្ជកម្ម និង​ច្នៃប្រឌិត​របស់​អាមេរិក​ទទួលស្គាល់ មាន​ទំនាក់ទំនង​ដល់​បច្ចេកវិទ្យា​រំកិល​ដើម្បី​បើក​សោរ ។​

apple-kienthuc_4​ 

បៀវត្សរ៍​របស់​មេដឹកនាំ​ជាន់ខ្ពស់ ៩ នាក់ របស់ Apple គឺ ៤៤១ លាន​ដុល្លារ សម្រាប់​១​ឆ្នាំ ច្រើនជាង​បៀវត្សរ៍​របស់​កម្មករ ៩៥០០០ នាក់ នៅ​រោងចក្រ Foxcom ដែលជា​កន្លែង​ផលិត​ផលិតផល​នានា​របស់ Apple ទៅទៀត ។​

apple-kienthuc_2

Apple មាន​លុយ​ក្នុង​ធនាគារ​ច្រើនជាង​រតនាគារជាតិ​អាមេរិក ទៅទៀត ។ អំឡុងពេល​វិបត្តិ​បំណុល​សាធារណៈ​របស់​អាមេរិក​ត្រូវ​ប្រកាស​នោះ Apple មាន​សន្និធិ (​ស្តុក​) សាច់ប្រាក់​ប្រមាណ ៧៥,៨៨ ពាន់​លាន​ដុល្លារ ខណៈពេល​រតនាគារជាតិ​អាមេរិក​មាន​ត្រឹម​ប្រមាណ ៧៣, ៧៧ ពាន់​លាន​ដុល្លារ ប៉ុណ្ណោះ ៕​ ប្រភព៖ ksn-news.com 


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម