មេធាវី​និយាយ​ថា​លោកស្រី​យីងឡាក់ នឹង​ប្រយុទ្ធ​តតាំង​រាល់​ការ​ចោទប្រកាន់

 
 

ក្រុងបាងកកៈ ខណៈ​លទ្ធភាព​នៃ​ការ​ចោទប្រកាន់​កាន់តែ​កៀក មេធាវី​របស់​លោកស្រី​យីងឡាក់ បាន​បញ្ជាក់​ជាថ្មី​ថា អតីត​នាយករដ្ឋមន្រ្តី លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត្រា នឹង​ត្រឡប់​មក​កាន់​ប្រទេស​ថៃ​វិញ ដើម្បី​តស៊ូ​នឹង​ការ​ចោទប្រកាន់​ពី​បទ​ធ្វេសប្រហែស​ក្នុង​តួនាទី​លើ​គម្រោង​ទិញ​ស្រូវ​។
គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​(NACC) បាន​បញ្ជូន​រឿងក្ដី​នោះ​ទៅ​កាន់​ការិយាល័យ​អគ្គព្រះរាជអាជ្ញា​ ​(OAG) ដោយ​ផ្ដល់​អនុសាសន៍​ឲ្យ​គេ​ចោទប្រកាន់​លោកស្រី យីងឡាក់​ជា​ផ្លូវការ​ក្នុង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​តុលាការ​កំពូល​សម្រាប់​ក្រុម​អ្នក​កាន់តំណែង​នយោបាយ​។
នៅ​ថ្ងៃ​ទី​១៧​ខែ​កក្កដា NACC បាន​ផ្ដល់​អនុសាសន៍​ថា លោកស្រី យីងឡាក់ ត្រូវ​គេ​ចោទប្រកាន់​ពី​បទ​ធ្វេសប្រហែស​ក្នុង​តួនាទី ដោយ​បរាជ័យ​ពុំ​អាច​ដោះស្រាយ​អំពើ​ពុករលួយ និង ការ​ខាតបង់​ក្នុង​គម្រោង​ទិញ​ស្រូវ​។ NACC​ប៉ាន់ស្មាន​ថា គម្រោង​ស្រូវ​នេះ បាន​ខាតបង់ អស់​យ៉ាង​តិច​៥០០​ពាន់​លាន​បាត។
NACC ដែល​កាន់​អំណាច​ដោយសារ​ការ​បោះឆ្នោត​សំឡេង​៧​ទល់​នឹង​០ មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ចំពោះ​ការ​ចោទប្រកាន់​ថា លោកស្រី​យីងឡាក់​បាន​ធ្វេសប្រហែស​ខកខាន​មិន​បាន​បញ្ឈប់​គម្រោង​នេះ ថ្វីបើ​ដឹង​ថា គម្រោង​នេះ​ត្រូវ​ញាំញី​ដោយ​អំពើ​ពុករលួយ និង​ការ​ខាតបង់​ក៏ដោយ​។
ទង្វើ​នេះ​នឹង​បំពាន​លើ​មាត្រា​១៥៧​នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា​១២៣​/១​នៃ​សកម្មភាព​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​។
មេធាវី​ដែល​តំណាង​លោកស្រី យីងឡាក់ បាន​និយាយ​ថា លោក​នឹង​ដាក់​ញត្តិ​ទៅ OAG​នៅ​ថ្ងៃ​ពុធ​ដោយ​ស្នើ​ឲ្យ​ការិយាល័យ​នេះ​ធានា​យុត្តិធម៌ និង​ភាព​ត្រឹមត្រូវ​ដល់​លោកស្រី​។
លោកស្រី​យីងឡាក់​បាន​រិះគន់ NACC ពី​បទ​«ការ​អនុវត្ត​មិន​យុត្តិធម៌»​ក្នុង​ការ​ស៊ើបអង្កេត​ប្រឆាំង​លោកស្រី​។ ពី​មុន​លោកស្រី​បាន​ស្នើ​បង្ហាញ​នូវ​ក្រុម​សាក្សី​ការពារ​បន្ថែម​ប៉ុន្តែ​ត្រូវ NACC ទាត់​សំណើ​នោះ​ចោល​។
លោក​ណូរ៉ាវីត​បាន​និយាយ​ថា NACC​បាន​ប្រញាប់ប្រញាល់​ធ្វើការ​ស៊ើបអង្កេត​របស់​ខ្លួន​ក្នុង​រឿង​ក្ដី​នេះ និង​ការ​រកឃើញ​របស់​ខ្លួន​នៅតែ​មិន​ទាន់​ពេញលេញ ដោយ​បន្ថែម​ថា ញត្តិ​ដែល​ត្រូវ​ដាក់​ជូន​ទៅ OAG នឹង​បញ្ចូល​នូវ​ព័ត៌មាន​ថ្មីៗ​ផ្សេង​ទៀត។
មេធាវី​នោះ​បាន​និយាយ​ថា លោក​ជឿ​ថា​អគ្គព្រះរាជអាជ្ញា​នឹង​ទទួល​យក​ញត្តិ​និង​ផ្តល់​ឲ្យ​លោកស្រី​យ៉ីងឡាក់​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​។
ចំពោះ​ដំណើរ​វិល​ត្រឡប់​មកពី​បរទេស​របស់​លោកស្រី​យ៉ីងឡាក់ លោក Norawit បាន​និយាយ​ថា លោកស្រី​មិន​ប្រាប់​លោក​ឲ្យ​បាន​ដឹង​ពី​ការ​ផ្លាស់ប្តូរ​ការ​វិល​ត្រឡប់​មក​ថៃ​ដែល​គ្រោង​នៅ​ថ្ងៃ​អាទិត្យ​ទេ។
លោកស្រី​យ៉ីងឡាក់​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ជាតិ​ទទួល​បន្ទុក​សន្តិសុខ​និង​សណ្តាប់ធ្នាប់​អនុញ្ញាត​ចេញ​ទៅ​សម្រាក​វិស្សមកាល​នៅ​អឺរ៉ុប​និង​អាមេរិក​ពី​ថ្ងៃ​ទី​២៣​ខែ​កក្កដា​។
មាន​សំណួរ​ជាច្រើន​អំពី​ការ​ចោទប្រកាន់​លោកស្រី៕​ ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម