បុគ្គលិក​ធនាគារ​ម្នាក់​ធ្វើអត្តឃាត​ដោយសារ​…Messi

 
 

Leonel Messi កំពូល​កីឡាករ​មានតម្លៃ​ខ្លួន​ថ្លៃ​បំផុត លើ​ពិភពលោក បាន​អះអាងថា លោក​បាន​អនុវត្ត​កត​ព្វ​កិច្ច​បង់ពន្ធ​ត្រឹមត្រូវ និង​គ្រប់គ្រាន់ ។ ប៉ុន្តែ គេ​ទើប​រកឃើញថា កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បាន​ច្រាន​ដោយ​ប្រយោល​ឲ្យ​បុគ្គលិក​ធនាគារ​ម្នាក់​ធ្វើអត្តឃាត ។​
​ករណី​អត្តឃាត​នេះ បាន​កើតឡើង​កាលពី​ខែ មេសា ២០១៣ ខណៈពេលដែល Davied Waygood រត់​ចូល​ឲ្យ​រទេះភ្លើង​កិន ។ Waygood គឺជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​មួយ ត្រូវបាន​ចោទប្រកាន់ថា ជួយ​ឲ្យ Messi គេចពន្ធ​បាន​ចំនួន ៣ លាន​ផោន​ដ៍ ។
តាម​បណ្តា​អយ្យការ​អេ​ស្ប៉ា​ញ នោះ​គឺ​ទឹកប្រាក់​ខាងលើ ជា​ចំណែក​ដែល Messi ទទួលបាន​ពី​កិច្ចព្រមព្រៀង​កម្មសិទ្ធិ​រូបភាព​មួយ ។ អាស្រ័យ​ដោយ​ការរកឃើញ​ថ្មី​នេះ ប្រធាន​តុលាការ​នៅ Baccelona ទើបតែ​សម្រេច​ឲ្យ​បើក​ការស៊ើបអង្កេត​ឪពុក និង​កូន Messi ទាំង ២ រូប ក្រោម​មន្ទិល​សង្ស័យថា បានគេច​ពន្ធ ។ គេ​រំពឹងថា កីឡាករ​លំដាប់​ពិភពលោក​រូបនេះ នឹង​សារភាព​ពី​ទោសកំហុស​ខ្លួន ។​
​ក្នុង​សេចក្តីប្រកាស​របស់ខ្លួន បណ្តា​អយ្យការ​អេ​ស្ប៉ា​ញ បានធ្វើការ​អះអាងថា Messi និង​ឪពុក​របស់គាត់ Jorge Messi បាន​ប្រើប្រាស់​ក្រុមហ៊ុន​តូចៗ នៅ​អង់គ្លេស​, ស្វី​ស​, អ៊ូ​រ៉ា​ហ្គា​យ និង Belize ដើម្បី​ចែករំលែក​ជា​ចំណែក​តូចៗ នៃ​ខ្ទង់​ប្រាក់ ៣,៣ លាន​ផោន​ដ៍ អំឡុង​ពី​ឆ្នាំ ២០០៧-២០០៩ ។​
​ពេល​រឿងរ៉ាវ​ត្រូវ​បើក​កកាយ​នោះ Messi បាន​ព្យាយាម​ការពារ​ខ្លួន ដោយ​សរសេរ​លើ​គណនី Facebook គាត់​ថា “​យើងខ្ញុំ​ពុំដែល​ធ្វើ​រឿង​ខុសឆ្គង​អ្វី​ទាំងអស់ ។ យើងខ្ញុំ​តែង​អនុវត្ត​កត​ព្វ​កិច្ច​ពន្ធដារ យ៉ាង​គ្រប់គ្រាន់​” ។​
​ប្រការ​ដែល​គួរ​ឲ្យ​និយាយ​នោះ គឺ​ក្រុមហ៊ុន​តូចៗ​មួយ ក្នុងចំណោម​នោះ មាន​ក្រុមហ៊ុន Sidefloor Limited ។ នាយក​ក្រុមហ៊ុន ហើយក៏​ជា​បុគ្គលិក​តែ​ម្នាក់​គត់ គឺ Waygood ។ គាត់​បាន​រ៉ាប់រង​កិច្ចការ​នេះ ពី​ខែ មីនា ២០០៧ រហូតដល់​ធ្វើអត្តឃាត​ស្លាប់ ។ ភាគហ៊ុន​ទាំងអស់​របស់ Sidefloor Limited ត្រូវបាន​ក្តោប​ក្តាប់​ដោយ​ក្រុមហ៊ុន​ឈ្មួញកណ្តាល​មួយ ។​
​ហេតុ​នេះឯង ការស៊ើបអង្កេត​ត្រូវបានធ្វើ​ពី​ឆ្នាំទៅ​មិញ ជាហេតុ​នាំ​ឲ្យ Waygood ក៏​ជា​អ​តី​តៈ​បុគ្គលិក​ធនាគារ HSBC ម្នាក់​ផង​នោះ នឿយណាយ​ដល់​ថ្នាក់​ធ្វើអត្តឃាត​បែបនេះ អំឡុង​ខែមេសា ២០១៣ ។​
ក្នុង​សំបុត្រ​ផ្តាំផ្ញើ​ចុងក្រោយ ទុក​ឲ្យ​កូនប្រុស James និង​កូនស្រី Lizzie Waygood បាន​ប្រាប់ថា លោក​សម្រេច​ធ្វើអត្តឃាត​ដោយសារ​មាន​អារម្មណ៍​តានតឹង​ហួសហេតុ​ពេក ។​
​អាស្រ័យហេតុនេះ ពេលដែល Messi អះអាងថា ខ្លួន​បាន “​អនុវត្ត​កត​ព្វ​កិច្ច​ពន្ធ​ត្រឹមត្រូវ​” មានន័យ​ដូចម្តេច​ទេ ព្រោះ​ទង្វើ​ភូតកុហក​របស់គាត់ និង​ឪពុក បាន​ច្រាន​មនុស្ស​ម្នាក់​ដូចជា Waygood ឲ្យ​ចូល​ក្រោម​កង់​រថភ្លើង​បែបនេះ ៕​ប្រភពៈ ksn-news.com
mot-nhan-vien-ngan-hang-tu-van-vi-messi-1189176

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម