ល្បិច​​ចាប់​ផ្ដើម​​អាជីវកម្ម​​​ដំបូង​​​​​ឲ្យ​​​​​​ជោគ​ជ័យ ពី​​​​​ពាណិជ្ជករ​​​ខ្មែរ​​៣​រូប​​មាន​ក្រុមហ៊ុន​គគោក​​ក្នុង​ដៃ ​​​​​

 
 


​ការ​​បង្កើត​គម្រោង​អាជីវកម្ម ពិត​ជា​ចាំ​ណាស់​ឬ​ ក្នុង​ការ​ចាប់​ផ្ដើម​អាជីវកម្ម​? ចុះ​ក្រៅ​ពី​នោះ​​តើ​មាន​​​​អ្វី​ខ្លះ​ទៀត​ ដែល​​អ្នក​ចង់​បើក​​អាជីវកម្ម​ថ្មោង​ថ្មី​គួរ​តែ​ធ្វើ​​ ​លៃ​កុំ​ឲ្យ​​​មាន​​​ហានិភ័យ​​ខ្ពស់​​​ពេល​ដំណើរការ​? ​Sabay  ​សូម​​នាំ​មិត្ត​អ្នក​អាន​​​​ទៅ​​ស្ដាប់​ការ​ចែក​រំលែក​របស់​ពាណិជ្ជករ​ឆ្នើម​ចំនួន​៣​រូប​ដូច​ខាង​​ក្រោម​៖ ​

លោក​ សន សៀប ​
អគ្គនាយក​​ KEY real estate ​​ក្រុមហ៊ុន​​ដ៏​មាន​មុខ​មាត់​មួយ​​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ខ្មែរ លើក​ឡើង​ថា​ការ​​បើក​អាជីវកម្ម​ឲ្យ​​មាន​ភាគរយច្រើន​រួច​​​ផុត​ពី​ការ​ដួល​រលំ​ ទាល់​តែ​ស្វែង​​យល់​ពី​ទំនោរ​សង្គម។​ លោក​ពន្យល់៖ «បើ​ចង់​រក​ស៊ី​ ត្រូវ​​ដឹង​ខ្យល់​ទំនោរ​សង្គម​ ថា​វា​បក​ទៅ​ខាង​ណា ហើយ​ឆ្ពោះ​ទៅ​រក​ជំនាញ​​នោះ​​​តែ​ម្ដង។​ ត្រូវ​កំណត់​គោលដៅ​របស់​ខ្លួន​ឲ្យ​ច្បាស់​សិន​។​​ រៀន​ជំនាញ​ណា​ក៏​ដោយ​ត្រូវ​ទៅ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ផ្នែក​នោះ​ ហើយ​ចាប់​ផ្ដើម​រកស៊ី​ជំនាញ​នោះ​ រហូត​ដល់​មាន​សមត្ថភាព​គ្រប់គ្រាន់​ ចាំ​ចូល​ប្រឡូក​ក្នុង​ទីផ្សារ​។ ឧទាហរណ៍​ថាស​​​ស្រឡាញ់​ក្រុមហ៊ុន​ទេសចរណ៍​។ អីចឹង​​​កុំអាល​បើក​ភ្លាម​​អី​ ត្រូវ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ទេសចរណ៍​ឲ្យ​បាន​ច្បាស់​លាស់​ឲ្យ​ចេះ​សិន​​»។


លោក គុយ វ៉ាត់​

លោក​គុយ វ៉ាត់ ​កំពុង​​​កាន់​កាប់​​​​ក្រុមហ៊ុន​​រហូត​ដល់​៥​ក្នុង​ដៃ ដូច​ជា​​​ក្រុមហ៊ុន​អចលនទ្រព្យ ​Vtrust property ក្រុមហ៊ុន​ហាង​កាហ្វេ ​Park Cafe ក្រុមហ៊ុន​ព័ត៌មាន​វិទ្យា Atech ក្រុមហ៊ុន​រោងចក្រ​កិន​ថ្ម Kampa​ និង​ ក្រុមហ៊ុន​ស្តុក(ផ្សារ​ភាគហ៊ុន) ​Phnompenh Security ស្ថិត​ក្រោម​ក្រុមហ៊ុន​មេ ឈ្មោះ​Vtrust Group។ ក្រៅ​ពី​នេះ​ លោក​ក៏​មាន​​ភាគហ៊ុន​រួម (Joint Venture) ​ជាមួយ​ក្រុមហ៊ុន​​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ដូច្នេះ​​គ្មាន​អ្វី​ទៅ​ឆ្ងល់​​ទេ ដែល​​​ពាណិជ្ជករ​​រូប​នេះ​ត្រូវ​គេ​ចាត់​ជា​បុគ្គល​គ្រប់គ្រង​​​អាជីវកម្ម​ជោគ​ជ័យ​នោះ​​។ លោក​ធ្លាប់​​រៀបរាប់​ពី​ក្បួន​រក​ស៊ី​​ថា៖​  «​​យុវជន​ដែល​មាន​គំនិត​រកស៊ី​ ត្រូវ​ស្គាល់​ខ្លួន​ឯង​ថា ចង់​ប្រកប​អ្វី​?​ ដូច្នេះ ពេល​បញ្ចប់​ការ​សិក្សា​ សូម​ជ្រើសរើស​យក​ក្រុមហ៊ុន​ណា​មួយ​ជា​គំរូ​ ដើម្បី​ចូល​ធ្វើការ​ និង​រៀន​សូត្រ​ពី​គេ។ ​ ប៉ុន្តែ​ត្រូវ​ដឹង​ថា ​អ្នក​ដឹកនាំ​​មាន​កេរ្តិ៍​ឈ្មោះ​ដែរ​ ឬ​ទេ? ឧទាហរណ៍​ថា​ ​យុវជន​ម្នាក់​​ចូល​បម្រើ​ការងារ​​ក្នុង​​ក្រុមហ៊ុន​សំណង់។​ ដូច្នេះ​ពេល​​​គេ​​​​​ចូល​ទៅ​បម្រើ​ការងារ​ ​យក​​​បទពិសោធន៍​ត្រឹម​តែ​៥​ឆ្នាំ​ ​សិន​​ចាំ​​​​ចេញ​មក​បើក​អាជីវកម្ម​ នោះ​ ភាគរយ​នៃ​ភាព​​ជោគជ័យ​អាច​មាន​ច្រើន​ជាង​បរាជ័យ»​។


លោក គួច សុខលី

​គ្មាន​នរណា​មិន​ល្បី​​ទេ​នៅ​​កម្ពុជា​​​​​នូវ​ហាង​អាហារ​ទំនើប​ៗ​​ ដូចជា​ BB World, Pizza World ,T&C Coffee , Asian Kitchen, Tour les Jours​ ជា​ដើម​។  ​​​ហាង​អស់​នេះ​សុទ្ធ​តែ​​នៅ​ក្រោម​មែក​ធាង​ក្រុមហ៊ុន​ CBM Corporation ដែល​មាន​​លោក គួច សុខលី ជានា​​យក​ប្រតិបត្តិ​​ រាប់​ទាំង​ហាង​​​បឺហ្គឺ​រស់​ជាតិ​អាស៊ី​ល្បី​ផ្ដាច់​មក​ពី​កូរ៉េ Lotteria ​ទៀត​​​​​។

ក្នុង​បទ​​សម្ភាស​ជីវិត​អាជីវកម្ម​ជោគជ័យ​របស់​​ លោក​ សុខលី ​​​បាន​​ចែក​រំលែក​ដល់​​យុវជន​ចង់​បើក​អាជីវកម្ម​ថា​៖ ​«​​​អ្វី​​​ដែល​ខ្ញុំ​មើល​ឃើញ​គឺ​ថា​ មនុស្ស​ភាគច្រើន​​និយាយ​ថា គ្មាន​ដើមទុន​ច្រើន​ មិន​អាច​រក​ស៊ី​កើត​នោះ​ទេ។ ​ប៉ុន្តែ​​​​ខ្ញុំ​ផ្ទាល់​ចាប់​ផ្ដើម​រកស៊ី​ជាមួយ​លុយ​៥០០​ដុល្លារ​ ប៉ុណ្ណោះ។​

សំខាន់​អ្នក​​​​ត្រូវ​​ដឹង​សិន​ថា ធ្វើការ​ឲ្យ​គេ គឺ​​បាន​​​មក​វិញ​នូវ​ប្រាក់​ខែ​។​​​​ ប៉ុន្តែ​ប្រាក់​ខែ​ទាំង​នោះ​ត្រូវ​បាន​កំណត់​រួច​ជា​ស្រេច​ដោយ​ ស្វ័យប្រវត្តិ​ ។ ចំណែក​ឯ​​អ្នក​រកស៊ី​វិញ​គាត់​អាច​ចំណេញ​ ១ម៉ឺន​ដុល្លារ ក្នុង​មួយ​ខែ​​ ប៉ុន្តែ​ក៏​អាច​ខាត​វិញ​ ១ម៉ឺន​ ក្នុង​១​ខែ​ដែរ​។ ​អីចឹង​​​​សម្រាប់​យុវជន​ដែល​ម​​ចង់​បង្កើត​អាជីវកម្ម​​ខ្លួន​ឯង​ ​​គួរ​​​សួរ​ខ្លួន​ឯង​សិន ​ថា​​ហ៊ាន​​ប្រកួត​ប្រជែង​ជាមួយ​អ្នក​ដទៃ​ និង​ខ្លួន​ឯង​ដែរ​ឬ​អត់​​​? មនុស្ស​ជោគជ័យ​ជា​ច្រើន​នៅ​លើ​ពិភពលោក​នេះ​​​​ ​​ចូលចិត្ត​អ្វី​ប្លែក​ៗ​ពី​គេ​។ ​​ដំបូង​ៗ​​ មនុស្ស​ភាគច្រើន​និយាយ​ថា​ពួក​គេ​ឆ្កួត​ ប៉ុន្តែ​ក្រោយ​មក​ទើប​​មនុស្ស​​​​ទទួល​ស្គាល់​ថា​ ជោគជ័យ​របស់​ពួក​គេ​​​ គឺ​កើត​ចេញ​ពី​ការ​​ប្រឹងប្រែង​ ​ដែល​គេ​គិត​មិន​ដល់​។ សរុប​មក​វិញ​ ដើម្បី​ឆ្ពោះ​ទៅ​​រក​ភាព​ជោគជ័យ​​​ត្រូវ​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព ហើយ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​ អ្នក​ចង់​ធ្វើ​»​៕



ប្រភព​:sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម