ទិត្យ វិច្ឆិកា ទៅជ្រកក្នុងទ្រនំថ្មី គឺ…!
លោក ទិត្យ វិច្ឆិកា បានរកឃើញទ្រនំថ្មី ដើម្បីចាប់ផ្ដើមអាជីពចម្រៀងម្ដងទៀត ក្រោយរសាត់ឆ្ងាយពីក្រសែភ្នែកទស្សនិកជន ប្រមាណជិត ១០ ឆ្នាំ កន្លងមកនេះ តាមរយៈផលិតកម្មមួយមានឈ្មោះថា “My Music” ។
លោក ទិត្យ វិច្ឆិកា និយាយថា៖ “ផលិតកម្មមួយនេះតូចទេ ហើយខ្ញុំព្យាយាមគ្រប់បែបយ៉ាងដើម្បីសម្រេចគោលដៅអនាគត ក្នុងការជួយកុមារ និង ប្រជាពលរដ្ឋ កំពុងជួបការលំបាកនៅតំបន់ជនបទដាច់ស្រយាល ដែលជាផ្នែកមួយក្នុងការងារសង្គមមុនពេលស្លាប់ប៉ុណ្ណោះ”។
ទោះយ៉ាងណាក៏ដោយ លោក ទិត្យ វិច្ឆិកា មិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ នៃការចេញបទចម្រៀងលើទីផ្សារនៅឡើយ ព្រោះនៅក្នុងដំណាក់កាលកំពុងរៀបចំដំណើរការ។ ប៉ុន្តែ លោកទិត្យ វិច្ឆិកា បានឲ្យដឹងថា មានលោកគ្រូភ្លេងជើងចាស់ ៣ រូប រង់ចាំជួយជ្រោមជ្រែង ដោយពូកគាត់ជាអ្នកបង្កើត ទំនុកភ្លេង (មេឡូឌី) ថ្មី សម្រាប់បទចម្រៀងរបស់ ទិត្យ វិច្ឆិកា ត្រៀមចេញជាស៊ីឌីខាងមុខនេះ។
ទន្ទឹមនឹងការជ្រកក្នុងទ្រនំថ្មី ម្ចាស់បទ “កុំត្រាប់កាកី” រូបនេះ បានប្រាប់ថា បទចម្រៀងទាំងនោះ មិនមានចម្លងពីបរទេសទេ ព្រោះមិនចង់ឲ្យម្ចាស់បទដើមមើលងាយខ្មែរយើង។ ម្យ៉ាងទៀត ចង់ឲ្យផលិតកម្ម និង អ្នកចម្រៀងទាំងអស់មានបទជារបស់ខ្លួនទុកជាប្រវត្តិសាស្ត្រ ទោះបីជាបទចម្រៀងរបស់ពូកគេ មិនសូវពីរោះ ឬល្បីល្បាញដល់កម្រិតកំពូលយ៉ាងណាក្ដី។
កន្លងមកធ្លាប់មានការលើកឡើងថា អ្វីគ្រប់យ៉ាង ដែល ទិត្យ វិច្ឆិកា ខំព្យាយាមធ្វើនៅគ្រានេះ គ្រាន់តែចង់កសាងប្រជាប្រិយភាពឡើងវិញប៉ុណ្ណោះ ខណៈរូបគេហាក់គ្មាននរណារវីរវល់អស់រយៈពេលប្រមាណ ៧ ឆ្នាំ កន្លងមកនេះ ហើយត្រូវរស់នៅអាស្រ័យបាយជាមួយកងទ័ពសមរភូមិមុខ តាមបន្ទាត់ព្រំដែន ដោយយកអង្រឹងធ្វើជាផ្ទះ។
សាមីខ្លួនបញ្ជាក់ថា៖ “ឥឡូវខ្ញុំកែខ្លួនគ្រប់យ៉ាង សូមឈប់លាបពណ៌អាក្រក់ទៀតទៅ។ ទិត្យ វិច្ឆិកា គ្រាន់តែចង់ធ្វើរឿងល្អសម្រាប់សង្គមខ្លះ សង្ឃឹមថា បងប្អូនគ្រប់គ្នាបានយល់ពីតម្លៃរបស់ម្នាក់នេះផង! ខ្ញុំចាស់ហើយ លែងចង់ល្បីអីទៀតហើយ មិនជឿចាំមើលចុះ!”៕
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!