ថ្នាំ Metformin ប្រើ​ដើម្បី​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាមមាន​ប្រសិទ្ធភាព​

 
 

ថ្នាំ Metformin ប្រើ​ដើម្បី​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាមមាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ថយចុះ​ជំងឺ​សរសៃឈាម​បេះដូង និង​មហារីក , ហេតុនេះ​ជួយ​អ្នកជំងឺ​មាន​សុខភាព​ល្អ​ជាង និង​អាយុ​វែង​ជាង​ប្រៀប​នឹង​ក្រុមមនុស្ស​មិន​ប្រើ​ថ្នាំ ។​សាស្ត្រាចារ្យ Crag Carries រួមជាមួយ​សហសេវិក​នៅ​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ Cardiff , អង់គ្លេស (CUS) ទើបនឹង​ប្រកាស​ការស្រាវជ្រាវ​អូសបន្លាយ​៦​ឆ្នាំ រកឃើញថា ៖ ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ជួយ​មនុស្ស​អាយុ​វែង ។​
​ជាក់ស្តែង​ក្រោយពេល​ស្រាវជ្រាវ នៅ​មនុស្ស ១៨០.០០០​នាក់ ពួក​អ្នកវិទ្យាសាស្ត្រ​សង្កេតឃើញថា វា​មាន​ប្រសិទ្ធភាព​បន្ថយ​ជំងឺមហារីក និង​ជំងឺ​បេះដូង​យ៉ាង​ល្អ ។ ជា​លទ្ធផល​ក្នុង​រង្វង់ ៦​ឆ្នាំ ក្រុម​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រើ​ថ្នាំ Metformin នៅរស់​យូរ​ជាង​ដល់ ១៥% , មិនតែប៉ុណ្ណោះ​អាច​ដល់ ៣៨% ចំពោះ​ក្រុម​ប្រើ​ថ្នាំ​ជំនាន់​ចាស់​ប្រៀប​នឹង​ក្រុម​មិន​ប្រើ​ថ្នាំ​នេះ ។ យន្តការ​អូសបន្លាយ​អាយុ​របស់​ថ្នាំ Metformin គឺ​ការគ្រប់គ្រង​ល្អ​បរិមាណ​ស្ករ​ក្នុង​ឈាម , ផ្តើម​ពី​នោះ​បន្ថយ​អប្បបរមា​ការវិវត្តន៍​ប្រែប្រួល​ជំងឺ​ដូចជា​ស្ត្រូ​ក ឬ​ជំងឺ​គែម​សរសៃឈាម ។​
​ការស្រាវជ្រាវ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី “Diabetes, Obesity and Metabolism” លេខ​ចេញ​ដើមខែ ៨/២០១៤ ៕​ ប្រភពៈ ksn-news.com
06-46-56_2
​ថ្នាំ Metformin ព្យាបាល​ទឹកនោមផ្អែម​ប្រភេទ​២

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម