Sunday ធ្វើ​មេឡូឌី​ថ្មី​មិន​ឱ្យ​ចាញ់​ Town

 
 

ផលិតកម្ម ​Town ទើប​តែ​អះអាង​ថា ​ខ្លួន​បាន​ធ្វើ​មេឡូឌី​ថ្មី​រហូត​ដល់​ ៩០ % ដោយ​ឡែក​ងាក​ទៅ​មើល​​ផលិតកម្ម​ Sunday ឯណោះ​វិញ​ក៏​មិន​ចាញ់​ Town ប៉ុន្មាន​ដែរ ​ដោយ​ក្នុង​​​ចំណោម ៥​ អាល់ប៊ុម Sunday ធ្វើ​មេឡូឌី​ថ្មី​ ២ អាល់ប៊ុម។

ក្នុង​បទ​សម្ភាសន៍​ម្សិលមិញ​នៅ​វត្ត​ជ្រោយ​អំពិល​ នា​ពិធី​ថត​បទ​ចម្រៀង​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​អ្នក​ចាត់​ការ​ទូទៅ​ក្នុង​ផលិតកម្ម​ Sunday លោក ឡាយ សុក​ចំរើន ប្រាប់​ថា៖ “ឆ្នាំ​នេះ​យើង​​តែង​និពន្ធ​បទ​ថ្មី​ច្រើន​​ជាង​ឆ្នាំ​មុន​ គឺ​ក្នុង​ចំណោម​ ៥ Vol មាន​ ២ Vol ​ធ្វើ​មេឡូឌី​ថ្មី”។

លោក ឡាយ សុក​ចំរើន បាន​បន្ត​ថា​ ផលិតកម្ម​របស់​លោក​មាន​គម្រោង​ធ្វើ​​បទ​ចម្រៀង​ថ្មី​ឱ្យ​ច្រើន​ជាង​នេះ​ ១០ ​ដង ប៉ុន្តែ​ដោយសារ​តែ​ពេលវេលា​ខ្លី​ពេក​កៀក​ទៅ​នឹង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជិត​មក​ដល់​ទើប​ផលិតកម្ម​សម្រេច​ផល​លើ​ការ​តែ​និពន្ធ​បទ​ថ្មី​​បាន​តែ​ជាង​ ២ Vol​ប៉ុណ្ណោះ។

លោក​លើក​ឡើង​ទៀត​ថា​ ការ​​តាក់តែង​បទ​ចម្រៀង​ថ្មី​នេះ​ឆ្លើយ​​តប​ទៅ​នឹង​ការ​ចង់​បាន​របស់​មហាជន​ខ្មែរ​ទូទៅ​ ដែល​ចង់​ឃើញ និង​ ស្ដាប់​បទ​ចម្រៀង​ថ្មី​និពន្ធ​ដោយ​ស្នាដៃ​កូន​ខ្មែរ។ ម្យ៉ាង​ទៀត​ការ​ធ្វើ​មេឡូឌី​ថ្មី​នេះ​ក៏​ជា​ការ​រួម​ចំណែក ព្រម​ទាំង​ឈាន​ទៅ​រក​ការ​កាត់​បន្ថយ​ការ​លួច​ចម្លង​ស្នាដៃ​ពី​បរទេស​ដែរ។

ទន្ទឹម​នឹង​ការ​ខិតខំ​ប្រឹងប្រែង​តាក់តែង​បទ​ចម្រៀង​ថ្មី​បង្កើត​ដោយ​ស្នាដៃ​កូន​ខ្មែរ​អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ​ក៏​សំណូមពរ​ឱ្យ​ប្រិយមិត្ត ​និង​មិត្តៗ​យុវវ័យ​ជួយ​គាំទ្រ​បទ​ចម្រៀង​ថ្មី​របស់​ផលិតកម្ម​ខ្លួន​ក្នុង​ន័យ​ដើម្បី​ឱ្យ​ផលិតកម្ម​កាន់​តែ​មាន​ទឹក​ចិត្ត​​ក្នុង​ការ​​តែង​និពន្ធ។

តាម​រយៈ​ការ​ធ្វើ​​មេឡូឌី​ថ្មី​ក្នុង​អាល់ប៊ុម​ចម្រៀង​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​នេះ​​លោក ឡាយ សុក​ចំរើន បាន​រំពឹង​ខ្ពស់​ថា​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​គាំទ្រ​ច្រើន​ពី​ទស្សនិកជន។ អាច​ទាក់ទាញ​ការ​គាំទ្រ​ដោយ​លោក​សំអាង​​ទៅ​លើ​មាន​បទ​ចម្រៀង​ល្អៗ​​របស់​តារា​ខ្លួន​ជា​ច្រើន​នឹង​ធ្វើ​ឱ្យ​ប្រិយមិត្ត​ចាប់​អារម្មណ៍។

​ផលិតកម្ម​ Sunday ជា​ផលិតកម្ម​ឈាន​មុខ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ផលិតកម្ម​មួយ​នេះ​មាន​វត្តមាន​​តារា​ចម្រៀង​ស្រី-ប្រុស​​ល្បីៗ​ជា​ច្រើន ហើយ​នៅ​ក្នុង​អាល់ប៊ុម​ចូល​ឆ្នាំ​ប្រពៃណី​ឆ្នាំ​នេះ Sunday ផលិត​បទ​ចម្រៀង​ 5vol ដោយ​មាន​ 2vol ជា​មេឡូឌី​ថ្មី៕

By: Sabay News


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម