ម្ចាស់​ហាង​ដូរ​លុយ​ម្នាក់​ជាប់​គុក ៦ឆ្នាំ ក្រោយ​ស៊ីដាច់​លុយ​ភ្ញៀវ​រាប់​លាន​ដុល្លារ

 
 

រូប តំណាង

បុរស​វ័យ ៥២ឆ្នាំ ម្នាក់​ត្រូវ​តុលាការ​សម្រេច​ឲ្យ​ជាប់​ពន្ធនាគារ រយៈពេល ៦ឆ្នាំ កាល​ពី​រសៀល​ថ្ងៃ​ទី ១៤ សីហា​នេះ ពី​បទ​រំលោភ​សេចក្ដី​ទុកចិត្ត​ និង​ស៊ីដាច់​ប្រាក់​ពី​ស្ត្រី​​ពីរ​នាក់​​ ៤លាន​ដុល្លារ​សិង្ហបុរី (ប្រហែល ៣,២លាន​ដុល្លារ​អាមេរិក)។

សារព័ត៌មាន​Today របស់​សិង្ហបុរី​បាន​ចេញ​ផ្សាយ​ទៀត​ថា បុរស​ជា​អតីត​ម្ចាស់​ហាង​ទិញ ដូរ​ក្រដាស​ប្រាក់​នេះ​មាន​ឈ្មោះ​ថា Fazal អាយុ​៥២ឆ្នាំ បាន​បបួល​ស្ត្រី​ជា​ជន​រងគ្រោះ​ពីរ​នាក់ ចូល​ហ៊ុន​គ្នា​ពង្រីក​របរ​ដូរ​លុយ​ខ្លួន​ឲ្យ​កាន់​តែ​ធំ។ បន្ទាប់​ពី​ប្រមូល​ប្រាក់​ពី​ជន​រងគ្រោះ​ហើយ ជន​ល្មើស​Fazal ក៏​ដាក់​មេផាយ​បាត់​ស្រមោល។

ដំណើរ​រឿង៖

-ជន​ល្មើស (ចុងចោទ)៖ ឈ្មោះ​Fazal Mohamed N.M.A.R. Mohamed Ebrahim ​

-ទំហំ​ទឹកប្រាក់​ឆបោក៖ ជិត ៤លាន​ដុល្លារ​សិង្ហបុរី

-ជនរងគ្រោះ (ដើម​បណ្ដឹង)៖ អ្នក​ស្រី Ng Hwee Boon ទឹក​ប្រាក់​ជាង​៣,៦៦​លាន​ដុល្លារ​សិង្ហបុរី និង​អ្នក​ស្រី Angeline Ong Hsiao Wei ជិត ២៧ម៉ឺន​ដុល្លារ​សិង្ហបុរី

-ពេលវេលា៖ កើត​ឡើង​ចន្លោះ​ពី​ខែ មីនា-តុលា ២០១១

បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន និង​​បញ្ជូន​ទៅ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ទ្រុង​ដែក ៦ឆ្នាំ​តាម​ច្បាប់ អតីត​អាជីវករ​Fazal ត្រូវ​បង់​ប្រាក់​ពិន័យ ៨ម៉ឺន​ដុល្លារ​អាមេរិក​ផ្សេង​ទៀត ពី​បទ​ដំណើរ​ការ​អាជីវកម្ម មិន​មាន​ច្បាប់​អនុញ្ញាត (ហាង​ដូរ​លុយ​នៅ​ដំណើរការ​បន្ទាប់​ពី​ស៊ីដាច់​ប្រាក់​ជិត ៤លាន​ដុល្លារ​សិង្ហបុរី​ពី​ស្ត្រី​ទាំង​ពីរ​នាក់​នោះ​ហើយ)។

ចំពោះ​នីតិវិធី​ដែល​តុលាការ សម្រេច​ផ្ដល់​សំណង​ដល់​ជនរងគ្រោះ ក្នុង​ទំហំ​ទឹកប្រាក់​​ដែល​ចាញ់​បោក​បុរស​ខាង​លើ ប្រភព​ព័ត៌មាន​​មិន​ទាន់​បញ្ជាក់​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

ប្រភព: sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម