អុញ​! Miley Cyrus អង្គុយ​ស្រាត​ខោ​ក្នុង​ព្រៃ ​ធ្វើ​អី​ហ្នឹង?

 
 

ថ្មីៗ​នេះ តារា​ចម្រៀង​សិច​ស៊ី​របស់​អាមេរិក​ Miley Cyrus ​បាន​បញ្ចេញ​សកម្មភាព​ប្លែកៗ​ទៀត​ហើយ​​ ​ពេល​ដែល​នាង​មាន​ដំណើរ​កម្សាន្ត​ បោះ​ជំរំ​ក្នុង​ព្រៃ​មួយ​កន្លែង​ជាមួយ​មិត្ត​ភក្តិ ហើយ​បាន​បង្ហោះ​រូប​អង្គុយ​ស្រាត​ខោ​បត់​ជើង​តូច​ក្នុង​តំបន់​មួយ​ក្នុង​ព្រៃ​នោះ​លើ​ គណនី Instagram។

នៅ​ចុង​សប្ដាហ៍​មុន​ តារា​ចម្រៀង​សិច​ស៊ី​អាមេរិក​វ័យ​២១​ឆ្នាំ​រូប​នេះ បាន​ធ្វើ​ដំណើរ​កម្សាន្ត​ បោះ​ជំរំ​ជាមួយ​មិត្ត​ភក្តិ​មួយ​ក្រុម​ នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​ និង​បាន​បញ្ចេញ​សកម្មភាព​ប្លែកៗ​ជា​ច្រើន​របស់​ខ្លួន​ ជាមួយ​មិត្ត​ភក្តិ​។ ក្នុង​ចំណោម​រូប​ភាព​ទាំង​អស់​ដែល​តារា​រូប​នេះ​បាន​បង្ហោះ​លើ​គណនី​ Instagram របស់​ខ្លួន​នោះ​មាន​រូប​មួយ​សន្លឹក​របស់​នាង​ មាន​សភាព​មិន​សមរម្យ ដោយ​ក្នុង​រូប​នោះ​នាង​បាន​ស្រាត​ខោ​អង្គុយ​បត់​ជើង​តូច​នៅ​ក្នុង​ព្រៃ មើល​មក​កាមេរ៉ា​ ដែល​មាន​មិត្ត​ភក្តិ​នាង​ជា​អ្នក​ថត​រូប​មួយ​នោះ ។

រូប​មួយ​សន្លឹក​នេះ​ដែរ​ ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​របស់​នាង ​អស់​សំណើច​ និង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​​ទង្វើ​របស់​នាង មិន​ដឹង​ច្បាស់​ថា​រូប​នេះ​ នាង​គ្រាន់​តែ​ធ្វើ​លេង​សើច ឬ​មែន  ៕

ប្រភព: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម