តារា​សម្ដែង Maggie Q ស្លៀក​ខ្លី​ហើយ​អត់​មាន​ខោ​ក្នុង​ទៀត អត់​ខ្លាច…

 
 

ថ្មី​ៗ​កន្លង​ទៅ​នេះ Sabay ទើប​តែ​ចុះ​ផ្សាយ​នូវម៉ូដរ៉ូបអត់ខោក្នុង ដែល​ជា​ស្ទីល​ពេញ​និយម​សម្រាប់​តារា​ស្រី​ហូលីវូដ បច្ចុប្បន្ន តែ​ឥលូវ​នេះ​ តារា​សម្ដែង Maggie Q ​ដែល​ជា​តួ​សម្ដែង​ម្នាក់​ក្នុង​ខ្សែភាពយន្ត “Divergent” ក៏​បាន​លេង​ស្ទីល​បែប​នេះ​ដែរ។​​

នៅ​ក្នុង​ពិធី​សម្ពោធ​ខ្សែ​ភាពយន្ត​ថ្មី “Divergent” ដែល​បាន​រៀប​ចំ​នៅ​រោងភាពយន្ត Regency Bruin ក្នុង​ទី​ក្រុង Los Angeles កាល​ពី​​ថ្ងៃ​ទី​១៨ ខែ​មីនា កន្លង​ទៅ​នេះ តារា​សម្ដែង Maggie Q បាន​ដណ្ដើម​ការ​ចាប់​អារម្មណ៍ ពី​តារា​ស្រី​ល្បី​ៗ​ប្រចាំ​ហូលីវូដ​ផ្សេងៗ​ទៀត តាម​រយៈ​ការ​ស្លៀក​រ៉ូប​ខ្លី ​បញ្ចេញ​សាច់​ស​ខ្ចី ហើយ​សម្ញែង​រាង​ដាក់​កាមេរ៉ា ទាំង​មិន​មាន​ស្លៀក​ខោ​ក្នុង​ទៀត។

នៅ​ពី​មុខ​ទស្សនិកជន​ជា​ច្រើន​រយ​នាក់​ Maggie បាន​មក​បង្ហាញ​រាង​លើ​កម្រាល​ព្រំ​ក្រហម​ ជាមួយ​តារា​ស្រី​ក្នុង​រឿង “Divergent” ជា​ច្រើន​នាក់​ទៀត ដូច​ជា Shailene Woodley, Kate Winslet, និង Ashley Judd ក៏​ប៉ុន្តែ​ មិន​មាន​នរណា​ម្នាក់​ស្លៀក​ពាក់​សិចស៊ី​ដល់​នាង​នោះ​ឡើយ។

ភាពយន្ត​ “Divergent” នឹង​ចាប់​ផ្ដើម​បញ្ចាំង​នៅ​សហរដ្ឋអាមេរិក ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ដែល​​ក្នុង​កម្មវិធី​សម្ពោធ​នេះ តារា​សម្ដែង​នីមួយ​ៗ​សុទ្ធ​តែ​បង្ហាញ​ការ​ជឿជាក់​យ៉ាង​មុតមាំ​ថា ​ខ្សែ​ភាពយន្ត​នេះ នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​ទស្សនា ៕


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម