ម្ដាយតារា​ចម្រៀង ម៉ារ៉ា ប៊ុណ្ណា ទទួល​អនិច្ចកម្ម​យប់​មិញ​នៅ​វៀត​ណាម​

 
 

តារា​ចម្រៀង និង​ សម្ដែង ម៉ារ៉ា ប៊ុណ្ណា មាន​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ដោយ​សារ​ម្ដាយ​ជា​ទី​ស្រលាញ់ បាន​ទទួល​អនិច្ចកម្ម​កាល​ពី​យប់​មិញ​នេះ ដោយ​សារ​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ ខណៈ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម​បាន​ត្រឹម​តែ​ ២​ ថ្ងៃ។

ម្ចាស់​បទ “ដី​ថ្លៃ​ប្រល័យ​ស្នេហ៍” រូប​នេះ ​ប្រាប់​ថា ម្ដាយ​​លោក​​មាន​វ័យ ​៦២ ​ឆ្នាំ ហើយ​​មាន​ជំងឺ​បេះដូង​បាន​ធ្លាក់​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ រហូត​សន្លប់​ស្ដូកស្ដឹង កាល​ពី​ថ្ងៃ​សៅរ៍​ ចុង​សប្ដាហ៍​កន្លង​ទៅ ដោយ​នឹក​ស្មាន​មិន​ដល់ ព្រោះ​កន្លង​មក​មិន​ដែល​ឮម្ដាយ​ត្អូញត្អែរ​អ្វី​ឡើយ ប្រហែល​ជា​មិន​ចង់​ឲ្យ​កូន​ណា​ម្នាក់​ដឹង និង ​មាន​ការ​ព្រួយ​បារម្ភ។

ពេល​នេះ​សព​​ម្ដាយ​របស់​​ លោក ម៉ារ៉ា​ ប៊ុណ្ណា កំពុង​តម្កល់​ធ្វើ​បុណ្យ​នៅ​​ផ្ទះ​ ដែល​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ទល់មុខ​ផ្សារ​ត្រពាំង​ថ្លឹង៕


ប្រភព: sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម