សុងអ៊ី ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​​កិត្តិយស ​ប្រចាំ​មន្ទីរ​ទេសចរណ៍​​កូរ៉េ​

 
 

តារា​សម្ដែង​កូរ៉េ Jun Ji Hyun ដែល​ជា​តួ​ឯក​ស្រី សុងអ៊ី ក្នុង​ភាពយន្ត​ភាគ “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ” ទើប​តែ​ទទួល​បាន​តំណែង​ថ្មី​ ជា​ឯកអគ្គរដ្ឋទូត​កិត្តិយស សម្រាប់​មន្ទីរ​ទេសចរណ៍​កូរ៉េ។

​​កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា Jun Ji Hyun បាន​ចូល​រួម​ទទួល​គ្រឿង​ឥស្សរិយយស ពី​ប្រធាន​មន្ទីរ​ទេសចរណ៍​កូរ៉េ លោក Byun Chu Seok ក្នុង​កម្មវិធី​តែងតាំង ដែល​បាន​រៀប​ចំ​នៅ​ទីក្រុង​សេអ៊ូល។ តំណែង​ដ៏​មាន​កិត្តិយស​នេះ គឺ​បាន​មក​ពី​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​របស់​នាង ជា​ពិសេស​បន្ទាប់​ពី​ភាព​ជោគជ័យ​​ក្នុង​រឿង “My Love from the Star” (សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ) នា​ដើម​ឆ្នាំ​នេះ។ ភាពយន្ត​ភាគ​នេះ​មិន​ត្រឹម​តែ​ល្បី​នៅ​ប្រទេស​កូរ៉េ នោះ​ទេ ប៉ុន្តែ​គឺ​ទទួល​បាន​ជោគជ័យ​ទូទាំង​ពិភពលោក ជា​ពិសេស​នៅ​ប្រទេស​ចិន។ ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​កិត្តិយស​ប្រចាំ​មន្ទីរ​ទេសចរណ៍​កូរ៉េ តារា​វ័យ ៣២​ឆ្នាំ​រូប​នេះ នឹង​ចូលរួម​សកម្មភាព​ផ្សព្វផ្សាយ​នានា​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​លេង​ប្រទេស​របស់​នាង​កាន់​តែ​ច្រើន។

Jun Ji Hyun បាន​និយាយ​ថា “ក្នុង​ជំហាន​ថ្មី ជា​ឯកអគ្គរដ្ឋទូត​កិត្តិយស​ផ្នែក​ទេសចរណ៍ ពួក​យើង​នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​នូវ​គ្រប់​យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ប្រទេស​កូរ៉េ ដែល​ជា​ពិភព​នៃ​សិល្បៈ​និង​ភាពយន្ត” ៕

ប្រភព: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម