ប្តីប្រពន្ធប្តូរភេទបង្កើតកូន ៖ ប្តីមានគភ៌ជំនួសប្រពន្ធ
ពេលកូនប្រុសទាំង២ របស់ Bianca និង Nick Bowser ធំឡើង ពួកវាអាចនឹងរន្ធត់ចិត្ត ពេលដឹងការពិតអំពីឪពុកម្តាយរបស់ខ្លួន ។ មើលពីខាងក្រៅ Bianca ជាស្ត្រីម្នាក់ ម្តាយម្នាក់ រីឯ Nick ជាបុរសឪពុកម្នាក់ ។ តែការពិតផ្ទុយស្រឡះទាំងស្រុង ។
គូស្នេហ៍ Nick និង Bianca Bowser នៅរដ្ឋ Kentueky បានចែករំលែករឿងរ៉ាវអំពីគ្រួសារពិសេសរបស់ពួកគេជាមួយនឹងកាសែត Mirror របស់អង់គ្លេស ។
Bianca អាយុ៣២ឆ្នាំ ប្រសូតមកក្នុងរូបរាងជាក្មេងប្រុសឈ្មោះ Jason ។ ចំណែក Mic អាយុ ២៧ឆ្នាំ ធ្លាប់ជានារីម្នាក់មានឈ្មោះថា Micole ។
Bianca ធំធាត់ឡើងក្នុងគ្រួសារសាសនាមួយនៅទីរួមស្រុកតូចមួយនៅ Georgia ។ តាំងពីអាយុ ៥ឆ្នាំ Bianca បានដឹងថា ខ្លួនខុសពីក្មេងដទៃទៀត ។ “ខ្ញុំមិនចូលចិត្តលេងល្បែងរបស់ក្មេងប្រុស និងចូលចិត្តតុក្កតា Barbies” ។ “ខ្ញុំជានិច្ចកាលមានអារម្មណ៍ស្រួលចិត្តជាងជាមួយមិត្តភក្តិស្រី ហើយខ្ញុំចូលចិត្តសម្លៀកបំពាក់ស្រី ។ ដំបូងខ្ញុំគិតថា ខ្ញុំជាមនុស្សស្រឡាញ់ភេទដូចគ្នា ហើយគំនិតនោះមានរហូតដល់ខ្ញុំអាយុ១៧ឆ្នាំ ។ តែក្រោយមកខ្ញុំបានជួបអ្នកប្តូរភេទលើកដំបូង” ។
Bianca ចាប់ផ្តើមផ្លាស់ប្តូរ និងស្លៀកសម្លៀកបំពាក់ស្រី ។ នាងបានប្រឹងប្រែងតស៊ូជាមួយគ្រួសារក្នុងការទទួលស្គាល់ការផ្លាស់ប្តូររបស់នាង ។
Nick ក៏មកពី Georgia និងដូចជា Bianca ដែរ , ដំបូងចាត់ទុកខ្លួនជាមនុស្សស្រឡាញ់ភេទដូចគ្នា ។ “តាំងពីនៅតូច , ខ្ញុំចង់លេងដូចជាកូនប្រុស និងស្លៀកពាក់ជាមនុស្សប្រុស ។ ខ្ញុំបានចំណាយពេល១រយៈវែង ដើម្បីស្វែងយល់ថា អាចប្តូរភេទបាន” ។
Mick និង Bianca ស្គាល់គ្នានៅរង្គសាលមួយកន្លែង Bianca ធ្វើការដូចជាសិល្បករតាំងពីឆ្នាំ ២០០៩ ចំណែក Mick ជាអ្នកគ្រប់គ្រងរង្គសាល ។
គូស្នេហ៍ទាំង២រៀបការនៅខែ វិច្ឆិកា ២០១១ ។ ក្រោយ១រយៈពេលរួមរស់ជាមួយគ្នា ពួកគេចាប់ផ្តើមរៀបផែនការបង្កើតកូន ហើយ Mick ជាអ្នកពពោះ ។ មុនពេលមានគភ៌ Mick បានចាក់អ័រម៉ូន testosterone ដើម្បីផ្លាស់ប្តូររូបរាង និងវះកាត់ចោលសុដន់ដើម្បីក្លាយជាបុរស ។ ចំណែក Bianca បានលើកសុដន់ និងបំបាត់រោម ។ ប៉ុន្តែទាំង២នាក់ នៅតែរក្សាទុកប្រដាប់ភេទ ព្រោះពួកគេពុំមានលទ្ធភាពចំណាយថ្លៃវះកាត់ ។ ពេល Mick មានគភ៌ជីវិតរបស់ពួកគេចាប់ផ្តើមស្មុគស្មាញជាងដោយសារក្រសែភ្នែកងឿងឆ្ងល់ និងសម្តីដៀមដាម ។
Mick និង Bianca មិនលាក់អាថ៌កំបាំងអំពីរឿងមានគភ៌ តែក៏មិនចង់បើកចំហអំពីរឿងនោះ ។ “ក្នុងភ្នែកមនុស្សគ្រប់គ្នា រឿងខ្ញុំមានផ្ទៃពោះជារឿងខុសធម្មតា ។ ដល់ខែទី៣ ខ្ញុំមិនអាចចាកចេញក្រៅផ្ទះ” Mick និយាយ ។
Mick ពេលមានគភ៌
Mick ក៏ឲ្យដឹងថា ៖ “ក្នុងក្បាលខ្ញុំពេលណាក៏គិតថា ខ្លួនជាបុរសម្នាក់ ។ អាស្រ័យហេតុនោះការមានផ្ទៃពោះពិតជាមិនធ្វើឲ្យខ្ញុំរីករាយឡើយ ។ តែខ្ញុំនៅតែទទួលយកវាព្រោះចង់មានកូនម្នាក់” ។ ប្រភព៖ ksn-news.com
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!