និស្ស័យស្នេហ៍ពិតៈ ៦២ ឆ្នាំ ជាប្តីប្រពន្ធ រួចបន្តកាន់ដៃគ្នាឆ្លងភព…
រឿងរ៉ាវខាងក្រោម អះអាងឲ្យអ្នកឃើញថាៈ ស្នេហាជាប្រលោមលោកមួយ ដែលអន្លង់អន្លោច តែគ្រាខ្វះវាជារឿងពិត ដែលសូម្បីតែការស្លាប់ក៏ពុំអាចបំបែកពួកគេបាន… ។
រឿងស្នេហាអមតៈរបស់គូស្វាមីភរិយារស់នៅ Bakersfield (អាមេរិក) បានធ្វើឲ្យអ្នកមាន ពុំអាចទប់ទឹកភ្នែកបាន ។ លោកតា Don អាយុ ៩០ ឆ្នាំ និងភរិយាសំណព្វចិត្ត Maxine Simson អាយុ ៨៧ ឆ្នាំ ទើបតែលាចាកលោកខុសគ្នាប៉ុន្មានម៉ោងតែប៉ុណ្ណោះ កាលពីថ្ងៃទី ២១ កក្កដា កន្លងមក បន្ទាប់ពីពួកគេបានរួមរស់លើលោកីយ៍នេះ ៦២ ឆ្នាំ ។
ងាកថយក្រោយបន្តិចនោះ ២ ឆ្នាំ មកហើយ ដែលលោកតា Don មានជំងឺ Alzheimer ហើយអ្នកទាំងពីរ ក៏ផ្ទេរមករស់នៅជាមួយក្មួយស្រី Melissa ងាយស្រួលបានមើលថែ ។ នៅថ្ងៃទី ១៤ កក្កដា លោកតា Don បានជួបឧបទ្ទវហេតុដួលបាក់ឆ្អឹងត្រគាក ត្រូវចូលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ។ សុខភាពគាត់ក៏ថមថយចុះ ខណៈពេលដែលលោកយាយ Maxine ប៉ាន់ស្មានដឹងថា តាយាយរបស់ខ្លួន ពុំងាយ “ឆ្លងផុត” ក្នុងពេលដែលពួកគេទាំងពីរ តែងទាមទារដេកនៅក្បែរគ្នា សម្រាប់នាទីចុងក្រោយ ។ ហេតុនេះ គ្រែ២ ត្រូវបានរៀបដាក់ទន្ទឹមគ្នា ។
Melissa ឲ្យដឹងថាៈ លោកតា និងលោកយាយ សម្លឹងមើលមុខគ្នាយ៉ាងយូរ ហើយដៃ និងដៃ ក្តាប់ជាប់គ្នាយ៉ាងណែន ។ យើងខ្ញុំដឹងថា វេលាបញ្ចប់នៃសុភមង្គល ៦២ ឆ្នាំ របស់ពួកគាត់ជិតដល់ ហើយប្រហែលរួមគ្នា ធ្វើដំណើរទៅភព១ផ្សេង ។
នៅវេលាម៉ោង ៧ ព្រឹកថ្ងៃទី ២១ កក្កដា ឃើញអការដណ្ហើមតិចទៅៗរបស់លោកយាយ Maxine លើអេក្រង់តាមដាន នាងប្រញាប់ទៅពិនិត្យមើល ហើយក៏ចំពេលគាត់លាចាកលោកទៅ ។ គ្រាដែលគេសែងយាយពីលើគ្រែ លោកតា Don បានបន្លឺសម្លេងខ្សាវៗថាៈ “អូនរង់ចាំបង” ១សន្ទុះក្រោយមក គាត់ក៏បានដកចង្ការមាន់ចាកចេញទៅ ។ ពិនិត្យមើលម៉ោង នាង Melissa ឃើញថា ៤ ម៉ោងត្រឹម ។ ប្រភព៖ ksn-news.com
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!