ខ្លាដំបង​១​ក្បាល​វាយឆ្មក់​ហក់​​សង្គ្រប់​ស្ត្រី​ម្នាក់​លើ​ទូក​នេសាទ និង​អូស​ចូលក្នុង​ព្រៃកោងកាង​បាត់ស្រមោល​

 
 

មន្ត្រី​ឥណ្ឌា​បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា ខ្លាដំបង​១​ក្បាល បាន​វាយប្រហារ​ទៅលើ​ស្ត្រី​ម្នាក់ និង​អូស​ចូលក្នុង​ព្រៃកោងកាង​បាត​ស្រមោល ស្ថិតក្នុង​រដ្ឋ West Bengal ភាគ​ខាងកើត​នៃ​ប្រទេស​ឥណ្ឌា ។​
​មន្ត្រី​ព្រៃឈើ លោក Nabin Chandra Bahunguna និយាយថា ស្ត្រី​ម្នាក់ឈ្មោះ Bhagawati Mondal អាយុ ៤២ ឆ្នាំ និង​ប្តី​របស់​នាង ព្រមទាំង​អ្នក​បើកទូក​ម្នាក់ ដែល​នាំគ្នា​ព្យាយាម​ស្វែងរក​ចាប់​ក្តាម នៅក្នុង​ទន្លេ​ទឹក​រាក់​មួយ ជិត​ព្រៃ Pirkhali, នៅពេលនោះ ស្រាប់​តែមាន​ខ្លា​ដំបូង​១​ក្បាល បង្ហាញខ្លួន និង​ចាប់ផ្តើម​សង្គ្រប់​ទៅ​ស្ត្រី​ជា​ប្រពន្ធ ហើយ​វា​ក៏បាន​អូស​នាំយក​នាង​ចូល​ក្នុងព្រៃ​តែម្តង ។​
បន្ទាប់ពី​ប្តី​របស់​នាង​រាយការណ៍​ពី​ហេតុការណ៍​នេះ​កាលពី​ថ្ងៃ សុក្រ​, ភ្លាមៗ​នោះ ពួក​ឆ្មាំ​ព្រៃឈើ​ក៏​ប្រញាប់ប្រញាល់​ស្វែងរក​ស្ត្រី​រងគ្រោះ​ផងដែរ​, ប៉ុន្តែ គ្មាន​ដាន​ឡើយ ។​
​សូមបញ្ជាក់ថា តំបន់​ដែល​ការវាយប្រហារ​កើតឡើង គឺ​ស្ថិតក្នុង​តំបន់ Sunderbans, ដែល​សម្បូរ​ទៅដោយ​ព្រៃកោងកាង​ដ៏​ធំ​ល្វឹងល្វើយ ទីកន្លែងដែលទន្លេ Ganges ហូរចាក់ទៅឈូងសមុទ្រ Bengal នៅក្នុង​ប្រទេស​ឥណ្ឌា ។​
​គួររម្លឹកថា នេះ​គឺជាករណីវាយប្រហារ​ពី​សំណាក់​ខ្លា​លើក​ទី​៦ ហើយ នៅ​ឆ្នាំនេះ​នៅក្នុង​តំបន់ Sunderbans, ទីកន្លែង​ដែល​ពួក​អ្នកការពារ​បរិស្ថាន បាន​និយាយថា ទីជម្រក​កាន់តែ​ធ្លាក់​ចុះទៅៗ​, ជាហេតុ​ធ្វើ​ឲ្យ​សត្វ​ខ្លា បង្ខំចិត្ត​ចាកចេញ​ដើរ​ផ្សងព្រេង​ឆ្ងាយៗ ដើម្បី​ស្វែងរក​ចំណី​របស់​វា ៕ ប្រភព៖ ksn-news.com

royal-bengal-tiger-prowls-indian-waters-sunderbans-people-fishing-have-_uk42
32700895

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម