ជួប​ជាមួយ​កូនកាត់​លា​-​សេះបង្កង់​១​ក្បាល​នៅ​សួនសត្វ Crimea

 
 

សួនសត្វ​១​នៅ Crimea បាន​ទទួលរង​ការរិះគន់ ចំពោះ​កម្មវិធី​បង្កាត់​ពូជ​សត្វ​លាយ​គ្នា ពោលគឺ​បន្ទាប់​វា​បានបង្ហាញ​កំណើត​ថ្មី​នូវ​កូន​លា​-​សេះបង្កង់ ១ ក្បាល នៅ​សប្តាហ៍​នេះ ។​
​សួនសត្វ​នេះ ដែល​ស្ថិតក្នុង​ឧបទ្វីប Crimea ភាគ​ខាងជើង​នៃ​សមុទ្រ​ខ្មៅ (Black Sea) បាន​ស្វាគមន៍ “​ការមកដល់​” ចុងក្រោយ​របស់ខ្លួន នូវ​កូន “​លា​-​សេះបង្កង់​” ១​ក្បាល ដែល​បានកើត បន្ទាប់ពី​សេះបង្កង់​ញី “​ឯកោ​” បាន​ស្និទ្ធស្នាល​ជាមួយ​លា​ឈ្មោល​១​ក្បាល ។​
ពួក​អ្នក​មើលថែ នៅ​សួនសត្វ Taigan ស្ថិតក្នុង​ភាគខាងត្បូង​ឧបទ្វីប Crimea បានដាក់​ឈ្មោះ​ឲ្យ​វា​ថា Telegraph ។ ក្បាល និង​ដងខ្លួន​របស់​កូន​សត្វ​មេបា​ខុសគ្នា​នេះ មាន​សម្បុរ​កាត់​ទៅ​លា​, រីឯ​ផ្នែក​ជើងកា​ត់ទៅ​សេះបង្កង់ ។​
​អ្នកគ្រប់គ្រង​សួនសត្វ​នេះ លោក Oleg Zubkov បាន​និយាយថា Telegraph បាន​កើតមក​កាលពី​សប្តាហ៍​មុន​, ហើយ​វា​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​មក​មើល​យ៉ាងច្រើន ។​
​ការ​បង្កាត់​ពូជ​លាយ​គ្នា​រវាង​សេះបង្កង់ និង​សមាជិក​ដទៃទៀត​នៃ​គ្រួសារ​ដូច​សេះ​នេះ គឺ​មិនមែន​មិនដែល​ឮ​ឯណា ! បើទោះបី​វា​កម្រ​ថា សេះបង្កង់​គឺជា​ម្តាយ ។ ប៉ុន្តែ កា​បង្កាត់​ពូជ​របស់​លា ឬ កូនកាត់​ដទៃទៀត ត្រូវបាន​ចិញ្ចឹម​ថែទាំ​ធម្មតា ដោយ​សហគមន៍​សួនសត្វ ។​
​អ្នកនាំពាក្យ​សួនសត្វ​ក្រុង​ម៉ូស្គូ លោក Anna Kachurovskaya និយាយថាៈ “​រឿង​បែបនេះ គឺ​មិន​កើតឡើង​នៅក្នុង​សួនសត្វ​ស៊ីវីល័យ​, ប៉ុន្តែ អាច​កើតឡើង​នៅ​សួនសត្វ​ឯកជន ឬ នៅតាម​កសិដ្ឋាន​” ។ លោក​បន្តថាៈ “​ទីផ្សារ​ប្រភេទ​នេះ គឺ​មិនបាន​បង្ហាញថា​សម​ហេតុផល ឬ វិទ្យាសាស្ត្រ​… សួនសត្វ​ទាំងឡាយ​កំពុង​អភិរក្ស​ប្រភេទ​សត្វព្រៃ​ទាំងនេះ​, ដែលជា​ផ្នែក​មួយ នៃ​គោលដៅ​សំខាន់បំផុត​របស់​ពួកគេ​” ។​
​លោក Zubkov និយាយថា ម្តាយ​របស់ Telegraph គឺ​គ្មាន “​មិត្ត​ប្រុស​” ពោលគឺ​វា​នៅ​ឯកោ​អស់​រយៈពេល​យូរ​ឆ្នាំ​មកហើយ និង​វា​ត្រូវបាន​គេ​ដឹងថា បាន​កំពុង​រស់នៅ​ទ្រុង​សួនសត្វ​ឯកជន​នេះ ដែលមាន​ចម្ងាយ​ប្រមាណ​ជា ៣០ គីឡូម៉ែត្រ ពី​ទីក្រុង​ដ៏​សំខាន់ Simferopol នៃ​ឧបទ្វីប Crimea ២ ឆ្នាំ​មកហើយ ៕ ប្រភពៈ ksn-news.com

1-bc6b7

2-bc6b7


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម