​​និយាយ​លេង​និយាយលេង​ ​មែនទែន នាយក​រដ្ឋមន្ត្រី​ហុល្លង់​ជិះ​តែ​កង់​ទៅ​ធ្វើ​ការ?

 
 

គ្រាន់​តែ​ឮ​ងារ​ជា​នាយករដ្ឋមន្ត្រី​ នរណា​ៗ​ក៏​ដឹង​ច្បាស់​ថា​ពេល​ទៅ​ណា​មក​ណា​ប្រាកដ​ជា​មាន​មន្ត្រី​ និង​រថយន្ត​ទំនើប​ៗ​ហែហម​មិន​ខាន។ ​តែ​សម្រាប់​នាយករដ្ឋមន្ត្រី​​​ហុល្លង់​ លោក​ Mark Rutte វិញ​ ​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​លោក​គឺ​មហា​សាមញ្ញ​ ពោល​លោក​ប្រើប្រាស់​ត្រឹម​កង់​ធម្មតា​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​របស់​លោក​រាល់​ថ្ងៃ​ដោយ​គ្មាន​អ្នក​ហែហម​ឡើយ។

លោក​ Mark Rutte (ជិះកង់​ឆ្វេង) ​ជិះកង់​​ចូល​កន្លែង​ធ្វើ​ការ

​ដូច​ឃើញ​ក្នុង​វីដេអូ​ខាងក្រោម​​ស្រាប់ ​នាយករដ្ឋមន្ត្រី​ប្រទេស​ដែល​មាន​កម្រិត​ផលទុន​សរុប (GDP) ​ខ្ពស់​បំផុត​លំដាប់​ទី ១៦ ​ក្នុង​​លោក​ជិះ​កង់​ធម្មតា​មក​កាន់​ការិយាល័យ​របស់​លោក​នៅ​ពេល​ព្រឹក ហើយ​ពេល​ត្រឡប់​ទៅ​ផ្ទះ​ពេល​ល្ងាច​វិញ​ក៏​ប្រើ​ទោចក្រយាន​ដដែល។ ​​នេះ​ដូច​​អ្វី​ដែល​គេ​តែង​​និយាយ​ថា ​អ្នក​ដឹកនាំ​ជា​គំរូ​ដល់​មនុស្ស​ក្រោម​បង្គាប់។

​​ហុល្លង់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ប្រទេស​ដែល​និយម​​ចូលចិត្ត​ជិះកង់​បំផុត​ក្នុង​លោក​ដោយ​​គៅលនយោបាយ​របស់​ប្រទេស​ចាត់​ទុក​ការ​ជិះ​កង់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​អាទិភាព ​ហើយ​​ទីក្រុង​ Groningen ​​របស់​ហុល្លង់​បាន​ជាប់​​ជា​ទី​ក្រុង​ដែល​មាន​ចំនួន​អ្នក​ជិះកង់​ច្រើន​បំផុត​ក្នុង​លោក។


សកម្មភាព​ជិះកង់ ​និង​ថ្លែង​សុន្ទរកថា ​របស់​លោក​ Mark Rutte ​នា​ពេល​កន្លង​មក

ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម