Angkor Picture ត្រៀមផលិតខ្សែភាពយន្តឯតទគ្គកម្មទី ២ ចាយទុនជាង ៧៥ ម៉ឺន ដុល្លារ!
រឿង ”ស្បែកគង់” ចំណាយទុន ៦៨ ម៉ឺនដុល្លារ មិនទាន់ចរាចរលើទីផ្សារស្រួលបួលផងផលិតកម្ម Angkor Picture ប្រកាសផលិតខ្សែភាពយន្តខ្មែរឯតទគ្គកម្មថ្មីទី ២ ទៀត ចាយទុនរហូតដល់ ៧៥ ម៉ឺន ដុល្លារ។
ខ្សែភាពយន្តខ្មែរកម្រិតស្តង់ដារប្រើដើមទុនជិត១លានដុល្លារនេះជាខ្សែភាពយន្តបែបកំប្លែងមានចំណងជើងថា “ព្រានព្រៃឡឺកឺ” ត្រៀមនឹងថតក្នុងឆ្នាំ ២០១៥។
ផលិតករ និង ជាចាងហ្វាងផលិតកម្ម Angkor Picture លោក ប៉ុល វិបូ ហៅ នីត និយាយថា៖ “យើងត្រៀមរួចរាល់ហើយសម្រាប់ខ្សែភាពយន្តទី ២ គឺ ទុន ៧៥ ម៉ឺនដុល្លារ ដោយមិនទាន់រាប់បញ្ចូលការធ្វើ Marketing និង sale នៅក្រៅប្រទេសទេ អីចឹងទុនអាចលើសពីនេះទៀត”។
តារាកំប្លែង និង តារាសម្ដែងត្រូវថតខ្សែភាពយន្តទី ២ នេះមិនទាន់ត្រូវបានចាងហ្វាងផលិតកម្មខាងលើបង្ហើបឱ្យដឹងនៅឡើយទេ ដោយលោកអះអាងថា កំពុងតែសម្រិតសម្រាំង និង យកហ្វឹកហ្វឺនបន្ថែមទៀតមុនជ្រើសរើសឱ្យសម្ដែង។
ផលិតករមានបទពិសោធន៍ដឹកនាំ និង គ្រប់គ្រងជាង ១០ ឆ្នាំរូបនេះ បន្តថា កម្រិត Camera រូបភាពក្នុងខ្សែទី២ មិនដូចខ្សែភាពយន្តទី១មាន 4.5k នោះទេ គឺមានរហូតដល់ 6k ឯណោះ។
នៅពេលចោទសួរថាតើ Angkor Picture មានទុនមកពីណាខ្ទង់ម៉ឺន សែនដុល្លារដើម្បីផលិតខ្សែភាពយន្ត។ អតីតអ្នកគ្រប់គ្រងស្ថានីយទូរទស្សន៍ CTN បញ្ជាក់ថា៖ “គ្មាននរណាម្នាក់ហ៊ានវិនិយោគលុយរាប់សែនដុល្លារដូច្នេះដោយឯកឯងបានទេ។ យើងត្រូវរកដៃគូវិនិយោគរួមមួយដោយរំពឹងរកចំណូលបានមកវិញ”។
បើទោះជារឿង”ស្បែកគង់” ដាក់បញ្ចាំងលើទីផ្សារជាតិ និងអន្តរជាតិនាពេលខាងមុខមិនទទួលបានចំណូលគាប់ចិត្តតាមការគ្រោងទុកក៏ដោយលោក ប៉ុល វិបូ អះអាងថា ដំណើរការណ៍ផលិតរឿងទី២ “ព្រានព្រៃឡឺកឺ” នៅតែដំណើរការដដែលក្នុងឆ្នាំ ២០១៥ ខាងមុខ។
លោក ប៉ុល វិបូ ជឿជាក់ខ្ពស់ថា នឹងទទួលបានជោគជ័យពេលខ្សែភាពយន្តស្នាដៃទី ២ របស់ផលិតកម្មខ្លួនបង្ហាញវត្តមានទាំងទីផ្សារជាតិ និងអន្តរជាតិ។
ផលិតកម្ម Angkor Picture បានដាក់គោលដៅប្រទេស ១១ លើពិភពលោកក្នុងការនាំខ្សែភាពយន្តខ្មែរខ្នាតធំយកទៅដាក់បញ្ចាំងក៏ប៉ុន្តែផលិតករខាងលើមិនទាន់បង្ហើបឱ្យដឹងពីប្រទេសណាខ្លះនៅឡើយទេ។ លោកថា កំពុងតែចរចាជាមួយប្រទេសជាច្រើន ហើយប្រទេសខ្លះបានយល់ព្រមឱ្យខ្សែភាពយន្តខ្មែរចូលទីផ្សាររបស់ពួកគេ។
លោក ប៉ុល វិបូ ចាងហ្វាងផលិតកម្ម Angkor Picture
ទឹកប្រាក់ ៧៥ ម៉ឺនដុល្លារក្នុងការផលិតខ្សែភាពយន្តជា ឯតទគ្គកម្មថ្មីមួយទៀតសម្រាប់វិស័យភាពយន្តខ្មែរ។ ចាងហ្វាងផលិតកម្មលោក ប៉ុល វិបូ និយាយថា៖”គោលដៅរបស់ Angkor Picture យើងគឺផលិតខ្សែភាពយន្តមានគុណភាពខ្ពស់ ហើយចង់ប្រថុយប្រថានជំនួយផលិតករដទៃទៀតក្នុងការពង្រីកដែនអាជីវកម្មកុនខ្មែរនៅក្រៅប្រទេស ឱ្យខុសប្លែកពីមុនដោយយើងធ្វើឱ្យតែបានៗសម្រាប់ទីផ្សារក្នុងស្រុក”៕
ប្រភព:sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!