រ៉ូមែនទិកពេក ដុតទៀនរង់ចាំសង្សារក្នុងបន្ទប់ជួល ទីបំផុតឆេះផ្ទះខាននៅ
ដោយសារតែចង់ឲ្យមិត្តស្រីរបស់ខ្លួនភ្ញាក់ផ្អើល បុរសនៅប្រទេសអង់គ្លេសម្នាក់បានរៀបចំដុតភ្លើងទៀន អមដោយបាច់ផ្កា និងស្រាមួយដបនៅក្នុងបន្ទប់របស់ខ្លួនយ៉ាងរ៉ូមែនទិក។ ប៉ុន្តែអ្វីៗមិនដូចការរៀបចំរបស់បុរសនោះឡើយ ដោយសារតែភ្លើងទៀនដែលដុតនោះ បានបង្កជាអគ្គិភ័យឆេះខ្លោចបន្ទប់ដ៏ស្រស់ស្អាតនោះ។
ទិដ្ឋភាពក្នុងបន្ទប់មុនពេលឆេះ
ទិដ្ឋភាពក្រោយពេលឆេះ
បុរសដែលមានឈ្មោះថា Amanj Issen នោះ បានប្រើទៀនជាច្រើនដើមដើម្បីផ្គុំចេញជាឈ្មោះសង្សារ Jana Stankeviciute និងរូបបេះដូង ដើម្បីស្វាគមន៍ការវិលត្រលប់ពីក្រៅប្រទេសរបស់នាង។
នៅពេលកំពុងរង់ចាំខាងមុខផ្ទះ ស្រាប់តែ Issen បានឮសំឡេងផ្ទុះដ៏ខ្លាំង។ ភ្លាមៗនោះ បុរសវ័យ២៩ឆ្នាំ បានរត់ទៅមើលបន្ទប់នៅជាន់លើ ប៉ុន្តែអណ្ដាតភ្លើង និងផ្សែង បានគ្របដណ្ដប់ពេញផ្ទៃបន្ទប់បាត់ទៅហើយ។
បុរសជាជាងសំណង់ខាងលើ បាននិយាយថា៖ “ខ្ញុំគ្រាន់តែចង់ឲ្យ Jana ភ្ញាក់ផ្អើល ដោយសារតែខ្ញុំខានឃើញមុខនាងយូរមកហើយ”។
យ៉ាងណាក្ដី មិត្តស្រីដែលមានអាយុ២៤ឆ្នាំរបស់ Issen នៅតែបង្ហាញអារម្មណ៍រំភើបភ្ញាក់ផ្អើលដដែល នៅពេលដែលមិត្តប្រុសរបស់ខ្លួនបង្ហាញរួមថតនៅមុនពេលភ្លើងឆេះ។
ក្រោយហេតុការណ៍ដែលកើតឡើងកាលពីថ្ងៃសៅរ៍នោះ គូស្នេហ៍មូយគូនេះកំពុងស្វែងរកកន្លែងស្នាក់នៅថ្មី ដោយសារបន្ទប់ចាស់ដែលពួកគេបានជួលនៅរយៈពេល១៥ខែនោះ ត្រូវភ្លើងឆេះ មិនអាចរស់នៅទៀតបាន៕
ប្រភព:sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!