សិល្បការិនីវ័យក្មេង៣ដួងលេចមុខថ្ងៃសម្ពោធ Major Cineplex By Cellcard
សិល្បករវ័យក្មេង ចំនួន ៣ដួង បានលេចមុខគួរឲ្យចាប់អារម្មណ៍ក្នុងចំណោមតារាល្បីៗជាច្រើនរូប នៅក្នុងកម្មវិធីបើកសម្ពោធផ្លូវការរោងភាពយន្តលំដាប់អន្តរជាតិ Major Cineplex By Cellcard កាលពីសប្ដាហ៍មុន។ ពួកគេទាំង ៣នាក់នោះមាន៖
១.កញ្ញា ចន្ធី វល័ក្ខ៖ តារាសម្ដែងវ័យ ១៩ឆ្នាំរូបនេះ បានប្រឡូកសិល្បៈតាំងពីឆ្នាំ២០១១ម្ល៉េះ ប៉ុន្តែទើបតែឆ្នាំ ២០១៤ នេះប៉ុណ្ណោះ ដែលមានគេស្គាល់កញ្ញាច្រើន ក្រោយកញ្ញាបានចូលរួមធ្វើជាតារាតំណាងកម្មវិធី “អង្គរសង្រ្កាន្ត២០១៤”។ ក្រោយបានចូលរួមក្នុងព្រឹត្តិការណ៍ធំនេះ ផ្សំនឹងរូបសម្ផស្សស្រស់ផូរផង់ផង វល័ក្ខ ត្រូវបានចាប់អារម្មណ៍ច្រើនពីគ្រប់មជ្ឈដ្ឋាន ទាំងផ្នែកដើរម៉ូដ ស្ប៉តពាណិជ្ជកម្ម និងសម្ដែងភាពយន្ត។ កញ្ញា កំពុងជាប់ថត រឿង “ទឹកចិត្តភរិយា” ឲ្យទូរទស្សន៍ CTN ។
កញ្ញា ចន្ធី វល័ក្ខ និង ឱក សុគន្ធកញ្ញា
២.កញ្ញា សៀក សក្ដិរុណា៖ កញ្ញា គឺជាតារាសម្ដែងវ័យក្មេងមួយរូបទៀត ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន តាមរយៈសម្ផស្សខ្មៅស្រអែមស្រស់។ តារាសម្ដែងរូបនេះ បានហក់ចូលសិល្បៈក្នុងឆ្នាំ ២០១៣ ដែលគិតមកត្រឹមពេលនេះ ទើបបានប្រមាណ១ឆ្នាំប៉ុណ្ណោះ។ យ៉ាងណា ក្នុងរយៈពេលខ្លីនេះ កញ្ញា សក្ដិរុណា ក្ដាប់បានតំណែងតួឯកក្នុងភាពយន្ត៣-៤រឿង ក្នុងមានដូចជារឿង “កំណប់បះសក់” និងរឿង “មាសសុទ្ធ” ជាដើម។ សក្ដិរុណា ទើបថតចប់រឿង “កូនខ្ញុំចម្លែក” មួយទៀត ដោយត្រៀមដាក់បញ្ចាំងក្នុងពេលឆាប់ៗ។
អត្ថបទ៖ សៀក សក្ដិរុណា ម្ដាយនិយាយរឿងកម្សត់
កញ្ញា សៀក សក្ដិរុណា ជាតារាសម្ដែង
៣.កញ្ញា សេង គ័ន៖ បើធៀបនឹងតារាស្រីពីរដួងខាងលើ សេង គ័ន គឺក្មេងខ្ចីជាងគេ ក្នុងដំណើរប្រឡូកសិល្បៈ ក្នុងនោះកញ្ញា ទើបបានប្រឡូកសិល្បៈក្នុងឆ្នាំ ២០១៤ នេះប៉ុណ្ណោះ។ ទោះយ៉ាងនេះក្ដី កញ្ញា ទើបក្ដាប់បានតំណែងតួឯកក្នុងភាពយន្តមួយរឿង មានចំណងជើងថា “កូនខ្ញុំចម្លែក” រឿងនេះថតចប់ហើយត្រៀមនឹងដាក់បញ្ចាំងក្នុងពេលឆាប់ៗ។ ក្រៅពីនេះ កញ្ញា កំពុងថតរឿង “រនាតស្នេហ៍” មួយទៀត ជិតបញ្ចប់ការថតឆាប់ៗនេះដែរហើយ៕
កញ្ញា សេង គ័ន និងលោក លី ចាន់ឌី អ្នកដឹកនាំរឿងមកពី CTN
ប្រភព:sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!