បុរសជាប្តីចិត្តអប្រិយវាយនិងច្របាច់កស្ត្រីជាប្រពន្ធរហូតដល់ស្លាប់ទាំងអាក្រាតកាយ ព្រោះខឹងប្រពន្ធមិនព្រមរួមរ័ក
កាលពីវេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៤នេះ មានករណីឃាតកម្មដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតមានឡើងឋិតនៅភូមិសំរ៉ុងកណ្តាល ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតទាំងអាក្រាតកាយ មានស្នាមរបួសត្រង់កធ្ងន់ធ្ងរ ខណៈដែលសមត្ថកិច្ចបានដាក់ការសង្ស័យថា ប្រហែលជាត្រូវប្តីវាយធ្វើបាបនិងច្របាច់កទំនងមកពីមិនចុះសម្រុងដំណេក ពោលគឺ អាចខឹងប្រពន្ធមិនព្រមរួមរ័ក ពេលតណ្ហាបុរសជាប្តីឡើងពុះកញ្ជ្រោល ។
តាមប្រភពពីក្រុមគ្រួសារសាច់ញាតិនៃសពបានឲ្យដឹងថា ស្ត្រីរងគ្រោះដែលស្លាប់បាត់បង់ជីវិតទាំងអាក្រាតកាយនោះ មានឈ្មោះ ដន សុខឃឿន អាយុ២៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ និងមានប្តីឈ្មោះ ទិន ទៀន អាយុ២៩ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិសាមគ្គី ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណៈប្តី-ប្រពន្ធមួយគូនេះ រៀបការរួមរស់ជាមួយគ្នាជាង១ឆ្នាំមកហើយ ប៉ុន្តែមិនទាន់មានកូនទេ ហើយបច្ចុប្បន្នរស់នៅថែទាំផ្ទះឪពុកមា នៅភូមិ-ឃុំកើតហេតុខាងលើ ។
ក្រោយពេលកើតហេតុដែលបង្កឲ្យមានការភ្ញាក់ផ្អើលភ្លាមៗ សមត្ថកិច្ចបានចុះទៅពិនិត្យនិងធ្វើកោសលវិច័យលើខ្លួនសាកសពឃើញមានស្នាមរបួសត្រង់កធ្ងន់ធ្ងរ និងមានសភាពអាក្រាតកាយ ។ សមត្ថកិច្ចបានដាក់ការសង្ស័យថា អាចជាករណីរួមដំណេកមិនចុះសម្រុងគ្នាជាប្តី-ប្រពន្ធនាថ្ងៃកើតហេតុទើបបុរសជាប្តីវាយនិងច្របាច់កស្ត្រីជាប្រពន្ធរហូតបណ្តាលឲ្យស្លាប់បាត់បង់ជីវិត ហើយគេចខ្លួនបាត់តែម្តង ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនិងស្វែងរកតាមចាប់ខ្លួន ជនសង្ស័យដែលជាប្តីចិត្តអប្រិយ សម្លាប់ប្រពន្ធខ្លួនឯងរូបនោះ ដើម្បីយកមកចាត់ការផ្តន្ទាទោសតាមច្បាប់ជាធរមាន ៕
__________________________
ប្រភព: ខេបូឌាផេកមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!