រកឃើញវិធីព្យាបាលរកឃើញវិធីព្យាបាលមហារីកសុដន់តែក្នុងរង្វង់ ៣០នាទី?
ថ្មីៗនេះ , Daily Mail ទើបនឹងចុះផ្សាយថា ស្ត្រីកើតមហារីកសុដន់ នឹងឆាប់អាចរួចផុតពីដំណើរការព្យាបាលដោយកាំរស្មីអូសបន្លាយត្រាំត្រែង ដោយវិធីព្យាបាលកាំរស្មីថ្មីក្នុងរង្វង់តែ ៣០នាទី ។
វីធីព្យាបាលថ្មីមានឈ្មោះថា intrabeam ត្រូវបានអនុវត្តក្នុងពេលអ្នកជំងឺនៅកំពុងត្រូវបានដាក់ថ្នាំសណ្តំ ។ វិធីនេះត្រូវបានឲ្យប្រើប្រាស់ក្នុងប្រព័ន្ធសេវាកម្មថែទាំជាតិ NHS អង់គ្លេសដោយវិទ្យាស្ថានស្រាវជ្រាវ និងត្រួតពិនិត្យបញ្ហាអំពីសុខភាព និងសុខាភិបាល NICE ហើយវិធីនេះត្រូវបានចាត់ទុកថា អំណោយផលល្អ និងកែប្រែប្រសើរជាងមុនយ៉ាងច្រើន ។
ប៉ាន់ស្មានមានស្ត្រីកើតមហារីកសុដន់ដំណាក់កាលដំបូងដល់ 36.000នាក់ អាចត្រូវបានព្យាបាលជាមួយនឹងបច្ចេកទេស និងឧបករណ៍ត្រូវបានផ្គត់ផ្គង់នៅដើមឆ្នាំខាងមុខ ។ លទ្ធផលពិសោធន៍អន្តរជាតិបង្ហាញថា វិធីសាស្ត្រនេះនៅតែល្អដូចព្យាបាលដោយកាំរស្មីស្តង់ដារ ហើយប្រសិនត្រូវបានអនុវត្តទូលំទូលាយអាចសំចៃ ១៥លានផោនក្នុង ១ឆ្នាំ សម្រាប់ប្រព័ន្ធ NH5 ។
ទោះបីឧបករណ៍មានតម្លៃប្រមាណ ៤៣៥.០០០ផោន អង់គ្លេស តែចំណាយដឹកជញ្ជូនបែរជាទាបជាងប្រៀបនឹងវិធីព្យាបាលស្តង់ដារ , ជួយបន្ថយសម្ពាធសម្រាប់បុគ្គលិក និងបញ្ហាគ្រឿងម៉ាស៊ីន ។ បច្ចុប្បន្នព្យាបាលដោយកាំរស្មីធម្មតាត្រូវបានអនុវត្តសម្រាប់ស្ត្រីទាំងអស់ដែលបានវះកាត់ព្យាបាលមហារីកសុដន់ដោយវិធីព្យាបាលត្រង់ទៅលើដុំគីស គឺពុំមែនលើកោសិកាទាំងអស់ ។
សាស្ត្រាចារ្យ Carol Longson នៅ NICE ឲ្យដឹងថា ការព្យាបាលថ្មីមានលទ្ធភាពបង្កើតប្រសិទ្ធភាពខ្ពស់ជាងធម្មតា ។ “ជាមួយនឹងប្រព័ន្ធព្យាបាលដោយកាំរស្មី Intrabeam ត្រូវការតែម្តងគឺគ្រប់ ។ ការព្យាបាលកាំរស្មីតែម្តងគត់នេះត្រូវបានអនុវត្តដំណាលគ្នាជាមួយការវះកាត់” ។
“ព្យាបាលកាំរស្មីស្តង់ដារតែងទាមទារត្រូវអនុវត្តច្រើនដង ក្នុងរយៈពេល៣សប្តាហ៍-មនុស្សមួយចំនួននៅអាចព្យាបាលយូរជាង” ។
ការសម្រេចចុងក្រោយសម្រាប់ការប្រើប្រាស់វិធីសាស្ត្រនេះនឹងត្រូវបានប្រកាសនៅខែ១១ ហើយប្រសិនត្រូវបានឯកភាពអនុម័តទាំងអស់ , NH5 នឹងផ្គត់ផ្គង់សេវាកម្មក្រោយ៣ខែ ៕
ប្រភពៈ ksn-news.com
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!