សកម្មភាព​យក​ឃ្មុំ​នៅ​សំបុក​ឃ្មុំ​ធំ​បំផុត​កណ្ដាល​ភ្នំ​ហិមាល័យ​​ ឃើញ​គួរ​ស្រៀវ

 
 

ក្រុម​អ្នក​​រក​ឃ្មុំ​ក្នុង​ភូមិ​មួយ​លើ​​កំពូល​ភ្នំ​​ហិមាល័យ​​គឺ​ក្រុម​កុលសម្ព័ន្ធ​ Gurung ​បាន​ប្រថុយ​ជីវិត​ដ៏​គ្រោះថ្នាក់​ដើម្បី​យក​ឃ្មុំ​ក្នុង​សំបុក​ឃ្មុំ​ធំ​បំផុត​ក្នុង​លោក។ ​ក្រុម​កុលសម្ព័ន្ធ​នេប៉ាល់​ក្នុង​ស្រុក​ Kaski ​ភាគ​កណ្ដាល​ប្រទេស​នេប៉ាល់​នេះ​​​ប្រើ​ត្រឹម​ជណ្ដើរ​ ខ្សែពួរ​ ​និង​បំពង់​ឫស្សី​​ប៉ុណ្ណោះ​ដើម្បី​យក​ឃ្មុំ។ ​

​ដំបូង​ឡើយ ​ពួកគេ​ដុត​ជា​ភ្នក់​ផ្សែង​​ដើម្បី​ដេញ​ហ្វូង​ឃ្មុំ​ចេញ​ពី​សំបុក​ មុន​នឹង​ចុះ​តា​ម​ជណ្ដើរ​ខ្សែពួរ​ជា​ក្រុម​​យក​ផ្លិត និង​ទឹក​ឃ្មុំ។

ទោះ​ជា​យ៉ាង​ណា​ប្រពៃណី​បុរាណ​របស់​ក្រុម​កុលសម្ព័ន្ធ​​​ដែល​មាន​តាំង​ពី​ ១១០០០ ​ឆ្នាំ​មុន​គ.ស​ នេះ​កំពុង​ស្ថិត​ក្នុង​ការ​ប្រឈម​ខ្លាំង​ដោយ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ឃ្មុំ​​ព្រោះ​ការ​​ប្រែប្រួល​អាកាសធាតុ ​និង​អន្តរាគមន៍​របស់​រដ្ឋាភិបាល​ក្នុង​ការ​នាំ​ចេញ​ទឹក​ឃ្មុំ​ទៅ​ក្រៅ​ប្រទេស។

ទោះ​យ៉ាង​ណា​ បច្ចុប្បន្ន​​មេ​កុលសម្ព័ន្ធ​កំពុង​ពិចារណា​ទទួល​យក​ភ្ញៀវ​ទេសចរ​ដែល​ចង់​ទស្សនា ​និង​បន្ថែម​ការ​រក​ឃ្មុំ​នៅ​ក្រៅ​រដូវ​រុករក​បន្ថែម​ទៀត​ដើម្បី​បង្កើន​ចំណូល​របស់​ពួកគេ។

សូម​ទស្សនា​សកម្មភាព​រក​ឃ្មុំ​ខាងក្រោម៖

ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម