បូនីតា ដាដេណា ដកខ្លួនពីនយោបាយ
ភ្នំពេញៈ តារាសម្តែង និងជាចាងហ្វាងផលិតកម្មភាពយន្ត ដែលរមែងបង្ហាញវត្តមានដោយបើកចំហជាមួយសកម្មភាពតស៊ូមតិប្រឆាំងរដ្ឋាភិបាល និងធ្លាប់អះអាងថា ស្រឡាញ់គោលជំហរគណៈបក្សសង្គ្រោះជាតិ អ្នកនាង បូនីតា ដាដេណា ហាក់សម្តែងការខកចិត្តថ្លើមយ៉ាងខ្លាំងនឹងគណៈបក្សដែលខ្លួនគាំទ្រ ដែលសម្រេចចូលសភា ធ្វើការជាមួយរដ្ឋាភិបាល។
គេសង្កេតឃើញមិនមានច្រើនឡើយ សម្រាប់សិល្បករសិល្បការិនីខ្មែរ ដែលហ៊ានសម្តែងមតិបង្ហាញវត្តមានដោយបើកចំហ គាំទ្រគណៈបក្សសង្គ្រោះជាតិ ក្រៅពីតារាសម្តែងមានកំណើតពីទឹកដីខេត្តព្រៃវែង លោក សោភ័ណ្ឌ ឡារី និងអ្នកនាង បូនីតា ដាដេណា ចូលរួមគ្រប់ចលនា តវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ក្រោយពេលបោះឆ្នោតនីតិកាលទី៥នោះ បើទោះជាត្រូវបានគេដឹងថា នៅមានតារាសិល្បៈជាច្រើនទៀត ក៏មានទំនោរចិត្តគាំទ្រគណៈបក្សប្រឆាំងនេះក៏ដោយ ។
អ្ននាង បូនីតា ក៏ធ្លាប់បញ្ជាក់ប្រាប់ថា ការចូលវត្តមានក្នុងឆន្ទៈស្រឡាញ់គាំទ្រគណៈបក្សសង្គ្រោះជាតិនេះ ជីវិតអ្នកនាងរងនូវភាពផុយស្រួយ និងធ្លាប់មានគេតាមគំរាមសម្លាប់ក៏មាន ប៉ុន្តែដោយភាពស្រឡាញ់ និងគាំទ្រគោលនយោបាយគណៈបក្សសង្គ្រោះជាតិ និងភាពយុត្តិធម៌សង្គម តែទោះយ៉ាងណាអ្នកនាងក៏មិនខ្លាចដែរ។
ប៉ុន្តែពេលនេះ អ្នកនាង បូនីតា ដាដេណា បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖«ខ្ញុំអស់ចិត្តនឹងការគាំទ្រគណៈបក្សសង្គ្រោះជាតិកន្លងមក ពេលនេះខ្ញុំមិនខ្វល់អ្វីទាំងអស់ ពីរឿងប្រទេសជាតិ។ អ្វីដែលខ្ញុំខំជឿ អ្វីដែលខ្ញុំធ្វើ នោះត្រូវបានចប់ហើយ ខ្ញុំបានធ្វើវាហើយក្នុងនាមជាប្រជាពលរដ្ឋម្នាក់។ តែសម្រាប់ខ្ញុំមិនថ្វីទេ ខ្ញុំអាណិតបងប្អូនមកពីបណ្តាខេត្តឆ្ងាយៗ ពួកគាត់លក់មាន់លក់ស្រូវអង្ករពួកគាត់បន្តិចបន្តូច មកសង្ឃឹមថាប្រទេសជាតិនឹងបានរួចផុតពីការជិះជាន់ រួចផុតពីសង្គមនេះ តែពេលនេះ ទីបំផុតដើរទៅលើផ្លូវដដែល»។
តារាភាពយន្តដែលក្លាយជាសកម្មជនបក្សប្រឆាំងវ័យ៤០ឆ្នាំរូបនេះ ក៏បានលើកឡើងផងដែរថា៖«ជម្រើសចូលសភារបស់គណៈបក្សដែលខ្ញុំគាំទ្រ ប្តូរជំហរនេះ ក៏ជារឿងល្អដែរពេលនេះ ព្រោះថា អ្វីៗយើងបានត្រឹមតវ៉ា តែលទ្ធផលនោះវាពិបាកនឹងទទួលបានណាស់ ឃើញស្រាប់ហើយអំណាចធំណាស់ ចុងក្រោយមានតែចូលធ្វើការទេ ទើបបានដោះស្រាយបញ្ហានោះបាន»។
បើទោះជាអ្នកនាង បូនីតា ដាដេណា លើកឡើងបែបនេះក្តី ប៉ុន្តែអ្នកនាង បានអះអាងយ៉ាងម៉ឺងម៉ាត់ថា ចាប់ពីពេលនេះទៅនឹងដកខ្លួនពីការតវ៉ានេះ។ អ្នកនាងបានប្រាប់ថា៖ «ដូចខ្ញុំធ្លាប់បានអះអាងមុននោះថាខ្ញុំចូលគាំទ្របក្សសង្គ្រោះជាតិក៏គ្មាននរណាបង្ខំខ្ញុំ ហើយខ្ញុំឈប់ចូលរួមការតវ៉ាក៏គ្មាននរណាបង្ខំខំដែរ។ វាជាសិទ្ធិពលរដ្ឋម្នាក់ »។
អ្នកនាងបានបញ្ជាក់ទៀតថា៖«ខ្ញុំធ្វើមុននោះគឺជាការស្ម័គ្រចិត្ត ហើយក៏មិនចង់បានតំណែងណាមួយ ពីបក្ស ដូចគេលើកឡើងនោះដែរ គ្មានទេ ប៉ុន្តែខ្ញុំធ្វើដើម្បីសេរីភាព និងភាពយុត្តិធម៌សង្គម និងបងប្អូនខ្មែរទូទៅទើបបានខ្ញុំធ្វើ »។
អ្នកនាង ដាដេណា លើកឡើងថា៖ «មានគេថាឲ្យខ្ញុំច្រើនណាស់គ្រាដែលខ្ញុំចូលរួមសកម្មភាពតវ៉ា ដែលមានគណៈបក្សប្រឆាំងជាជំហរដឹកនាំនោះ គេថាខ្ញុំធ្វើនោះក្នុងចេតនាបោះបង់អាជីពសិល្បៈ ទៅស្រវាតំណែងណាមួយក្នុងបក្ស និងចង់ធ្វើជាជំទាវជាដើម។ ខ្ញុំឯណាទៅមានសមត្ថភាពដល់ថ្នាក់ហ្នឹង បើមិនមានចំណេះដឹងខ្ពង់ខ្ពស់ផង ហើយការដែលគេលើកឡើងថា ខ្ញុំធ្វើនោះគឺចង់ឡើងធ្វើជាជំទាវនោះក៏រឹតតែអត់ទៀតហើយ ហើយមិនមានបំណងធ្វើប្រពន្ធចុងអ្នកធំណាទេ លោកអើយ»៕ ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!