កំពូលអ្នកជំនួញឥណ្ឌាម្នាក់សម្ញែងភាពមានបានពាក់អាវមាសសុទ្ធទម្ងន់ ៤ គ.ក្រ និងមានអង្គរក្សការពារដូចនាយករដ្ឋមន្ត្រី
អ្នកជំនួញឥណ្ឌាម្នាក់ បានសម្ញែងភាពមានបានរបស់ខ្លួន តាមរយៈការពាក់អាវទម្ងន់ ៤ គីឡូក្រាម ដែលផលិតពីលោហធាតុមានតម្លៃ… ប៉ុន្តែ គាត់ត្រូវការមានអង្គរក្សការពារ នៅពេលគាត់ពាក់វាម្តងៗ ។
បុរសអ្នកជំនួញរូបនេះ ត្រូវបានស្គាល់មានឈ្មោះថា Pankaj Parakh រស់នៅទីប្រជុំជន Yeola នៃទីក្រុង ម៉ុមបៃ ។ លោក Pankaj គឺជាមហាសេដ្ឋីវាយនភ័ណ្ឌម្នាក់នៅប្រទេសឥណ្ឌា ។ គួរបញ្ជាក់ផងដែរថា បុរសអ្នកមានរូបនេះ គឺពុំមានចំណេះដឹងជ្រៅជ្រះណាមួយនោះទេ នៅពេលគាត់ចាកចេញពីសាលារៀន ប៉ុន្តែ ឥឡូវនេះ គាត់បានក្លាយជាម្ចាស់អាជីវកម្មវាយនភ័ណ្ឌមានលុយរាប់វាល់លានផោនដ៍ នៅក្នុងប្រទេសនេះ ។
ចំណែកអាវ១សំរ៉ាប់ដែលមានទម្ងន់រហូតជាង ៤ គីឡូក្រាមនេះ គឺគាត់កាត់រចនាដាំមាសសុទ្ធពី ១៨ ទៅ ២២ ការ៉ាត់ គិតជាទឹកប្រាក់តម្លៃ ២១១,០០០ ដុល្លារ ។ យ៉ាងណាមិញ គាត់កាត់អាវនេះ គឺដើម្បីប្រារព្ធខួបកំណើតលើកទី៤៥ ឆ្នាំនៃអាយុរបស់គាត់ ដែលធ្វើឡើងកាលពីថ្ងៃ សុក្រ កន្លងទៅនេះ ។ ហើយនៅពេលធ្វើដំណើរនៅតាមផ្លូវនៃផ្ទះរបស់គាត់, មនុស្សគ្រប់ៗរូបបានសម្លឹងមើលគាត់ ក្នុងអារម្មណ៍រន្ធត់ចិត្តជាខ្លាំង ។
យោងតាមលោក Pankaj នោះគាត់ពាក់អាវដ៏ពិសេសនេះ ក៏ដើម្បីទៅទស្សនាប្រសាទ Siddhivinayak ផងដែរ ៕
ប្រភពៈ ksn-news.com
អត់លុយ ទិញទ្រនាប់ជើង ?
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!