អ្នកការពារ​កាឡាក់ស៊ី​កំពុង​ធ្វើ​កម្មវិធី​សប្បាយៗ​តាមផ្សារ​ទំនើប

 
 

លោក​អ្នកប្រាកដ​ជាដឹង​ហើយថា អ្នក​ការពារកាឡាក់ស៊ី រឺ Guardians of the Galaxy ជា​ភាពយន្ត​ដែល​កំពុង​កក្រើក​ពិភព​លោកដោយសារ​តែភាព​ជក់ចិត្ត​ដិតអារម្មណ៍​នៃ​សាច់​រឿង​ដ៏​ល្អ​ ហើយ​បាន​ធ្វើ​អោយ​ពិភពលោក​ស្ងើច​សសើរ​ដោយ​សារ​ប្រាក់ចំណូល​ដ៏​ច្រើន​លើស​ពី​ការស្មាន។
​ពេល​នេះអ្នក​កាពារកាឡាក់ស៊ី​ពីរ​នាក់គឺ Groot​ និង ​Rocket Raccoon កំពុង​តែ​ធ្វើ​កម្មវិធី Road Show តាម​ផ្សារ​ទំនើបៗ​នានា​ដើម្បី​ផ្តល់​ភាព​សប្បាយរីករាយ​ជូន​ដល់​ទស្សនិកជន​ តាម​រយៈ​ការ​លេង​ល្បែង​កំសាន្ត​សប្បាយៗ ​និង​ការ​ឈ្នះ​រង្វាន់​ដ៏​ច្រើន​ពី​ក្រុមហ៊ុន​ចូលរួម​និង​អ្នកឧបត្ថម្ភ​ដូចជា ក្រុមហ៊ុន​សេវាកម្ម​ទូរសព្ទ​ដ៏​ធំ​ប្រចាំ​ប្រទេស​កម្ពុជា Smart, ទូរសព្ទ​ទំនើប LG G3, ហាង​លក់​តុក្កតា​ពី​ភាពយន្ត​ដែល​មាន ​licence​ គឺ ​JaiKon​ Movie Shop ​និង ​ហាង​ភេសជ្ជ:​ដ៏​ឆ្ងាញ់​ពិសា KOI ​ព្រមទាំង​រង្វាន់​ផ្ទាល់​ពី​រឿង​តែ​ម្តង។

កម្មវិធី​នេះ និង​ចាប់ផ្តើមធ្វើឡើងចំនួន ១០​ ថ្ងៃ តាម​រយៈ ៣ ទីតាំង​ផ្សេងគ្នា។ លើកទីមួយ នៅ​ផ្សារទំនើប AEON Mall ​ចាប់​ពី​ថ្ងៃ​ទី ៨, ៩និង ១០។ លើក​ទីពីរ នៅ​ផ្សារ​ទំនើប​សូរិយា ពី​ថ្ងៃទី ​១១, ​១២, ​១៣ ​និង ​១៤ ហើយ​លើក​ទីបី ​នៅ​ផ្សារ​ទំនើប ​City Mall​ពី​ថ្ងៃ​ទី ​១៥, ​១៦​និង ១៧។
សូម​កុំ​ភ្លេច​ចូលរួម​ទស្សនា​និង​លេង​ហ្គេម​ទាំង​អស់​ដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន។
ប្រភព;sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម