មើលការតែងខ្លួន ប៉ែន ចំរុង និង អេឡិច ច័ន្ទត្រា មានទៅចាញ់ Nick និង Dome Pakorn Lam ឯណា!
ស្ទិលតុបតែងខ្លួន លោក ប៉ែន ចំរុង និង លោក អេឡិច ច័ន្ទត្រា មិនចាញ់តារាល្បីរបស់ថៃ Nick និង Dome Pakorn Lam ទេនាថ្ងៃបើកសម្ពោធជាផ្លូវការរោងភាពយន្តលំដាប់អន្តរជាតិ Major Cineplex By Cellcard និង Cellcard Blu-o នៅផ្សារ AEON ភ្នំពេញ។
ពីឆ្វេងទៅស្ដាំ អេឡិច ច័ន្ទត្រា Nick ប៉ែន ចំរុង និង Dome Pakorn Lam
ការលេងស្ទិល ម៉ូដសក់ សំលៀកបំពាក់ពណ៌ខ្មៅ រួមទាំងវ៉ែនតាពីសំណាក់តារាសម្ដែងល្បីឈ្មោះរបស់ខ្មែរទាំងពីរទទួលបានការគាំទ្រជាខ្លាំងពីទស្សនិកជននៅពេលអ្នកទាំងពីរដើរលើកម្រាលព្រំក្រហម។
កាយវិការគួរឱ្យទាក់ទាញជាមួយនឹងការញញឹមរាក់ទាក់មិត្តៗដែលឈរអមតាមកម្រាលព្រំក្រហម លោក ប៉ែន ចំរុង និង លោក អេឡិច ច័ន្ទត្រា ត្រូវបានអ្នកទស្សនាផ្ទាល់ស្រែកកងរំពងលាយឡំទៅនឹងសំឡេងថា៖ “មានទៅអន់អីតារាខ្មែរ ស្អាតៗដូចតែតារាថៃដែរហ្នឹង”។
ទន្ទឹមនឹងនោះ តារាល្បីថៃទាំងពីរ Dome Pakorn Lam និង Nick ក៏ទទួលការស្វាគមន៍ច្រើនពីមិត្តៗយុវវ័យខ្មែរផងដែរពេលវត្តមានពួកគេដើរលើកម្រាលព្រំក្រហម។
ចង់ដឹងថា តើការតុបតែងខ្លួនតារាល្បីទាំងពីររបស់ខ្មែរ គឺ លោក ប៉ែន ចំរុង និង លោក អេឡិច ច័ន្ទត្រា រួមនឹងតារាថៃ Dome Pakorn Lam និង Nick ស្អាតៗកម្រិតណា ទស្សនារូបថតពួកគេខាងក្រោម៕
តារាសម្ដែងលោក អេឡិច ច័ន្ទត្រា
Dome Pakorn Lam
តារាសម្ដែង លោក ប៉ែន ចំរុង
Nick
ប្រភព:sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!