“សាកល​វិទ្យាល័យ​កំណើត​ស្នេហ៍” សម្ដែង​​ដោយ​តារាវ័យ​ក្មេង​​ស្អាត​ៗក្រុងពាលីព្រឹក​មិញ

 
 

ទាំង​តួ​សម្ដែង និង​ផលិតករសុទ្ធ​តែ​បាន​ដាក់​​ចេញ​នូវ​ក្ដី​សង្ឃឹម​ជា​វិជ្ជមាន​មួយ​ចំពោះ​ភាព​ជោគជ័យ​នៃ​រឿង “សាកលវិទ្យាល័យ​កំណើត​ស្នេហ៍” ដែល​ប្រមូល​ផ្ដុំ​ដោយ​តារា​សម្ដែង​វ័យ​ក្មេង​មាន​សម្ផស្ស​ស្រស់​ស្អាត​ជា​ច្រើន។

លោក ឡេង សុវណ្ណារ៉ា ក្នុង​ពិធី​ក្រុង​ពាលីរឿង “សាកលវិទ្យាល័យ​កំណើត​ស្នេហ៍”(រូប​ថត​ផ្ដល់​ដោយផលិតករ)

ក្រោម​ការ​ផលិត​របស់​ផលិតកម្ម Rock លោក ឡេង សុវណ្ណារ៉ា ដែល​ចូល​រួម​សហការ​ផលិត អះអាង​ថា “រឿង​យើង គឺ​ផ្ដោត​ខ្លាំង​ទៅ​លើ​យុវវ័យ​បែប​ទំនើប ផ្ដើម​ចេញ​ពី​រឿង​រ៉ាវ​ស្នេហា​របស់​ពួក​គេ នេះ​ជា​ហេតុផល​វិជ្ជមាន និង​សំខាន់​មួយ”។ យ៉ាង​ណា លោក បញ្ជាក់​ថា ការ​សម្រិត​សម្រាំង​លើ​គុណ និង​ការ​ប្រើ​ឧបករណ៍​ទំនើប ក៏​ជា​ផ្នែក​មួយ​ដែរ។

“ដូច​ខ្ញុំ​ប្រាប់​ពី​ខាង​លើ រឿង​យើង គឺ​យុវវ័យ​បែប​ទំនើប អីចឹង​ឧបករណ៍​ដែល​ប្រើ​ក្នុង​រឿង​សុទ្ធ​តែ​ទំនើប ហើយ​ឧបករណ៍​ប្រើ​សម្រាប់​ថត ក៏​សុទ្ធ​តែ​ទំនើប​ៗ ដូច​ជា​កាមេរ៉ា​អី​សុទ្ធ​តែ 4K និយាយ​រួម​ទៅ​អ្វី​ៗ ដើម្បី​គុណភាព​ទាំង​អស់!”។

(ពី​ឆ្វេង)លោក មង្គល លោក វៃហាំង កញ្ញា ពិសី កញ្ញា ចាន់​ដារ៉ា កញ្ញា វត្តី និង​លោក ជីវ័ន្ត

លោក សេង មង្គល តារា​សម្ដែង ពិធីករ និង​ជា​តារា​ម៉ូដែល​ផង​នោះ គឺ​ជា​តួឯក​ប្រុស​នៃ​ភាពយន្ត​មាន ៥០​ភាគ​នេះ។ លោក ដើរ​ជា​តួអង្គ​ឈ្មោះ “រ៉ាក់​យុទ្ធ” ដែល​មាន​ចរិត​ឆ្មើង ចចេស​រឹងរូស តែ​ម៉ត់​ចត់។ មង្គល លើក​ឡើង​ថា “ខ្ញុំ​រួម​ទាំង​តួ​សម្ដែង​ទាំង​អស់ គឺ​ស្នើ​ឲ្យ​ប្រិយមិត្ត ពិសេស​មិត្ត​ៗ​យុវវ័យ​ចូល​រួម​គាំទ្រ​រឿង​នេះ ព្រោះ​យើង​ធ្វើ​អ្វី​ៗ​ទាំង​អស់ គឺ​ដើម្បី​យុវវ័យ!”។

កញ្ញា រូ ចាន់​ដារ៉ា តួឯក​ស្រី​ឈ្មោះ ស្រី​ពេជ្រ ក៏​សង្ឃឹម​ថា​រឿង​នេះ នឹង​ចាក់​ដល់​បេះដូង​មិត្ត​ៗ​យុវវ័យ​ដែរ ហើយ​ថា កញ្ញា នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ព្រោះ​ថា “សាកលវិទ្យាល័យ​កំណើត​ស្នេហ៍” គឺ​ការ​បើក​ទំព័រ​នៃ​ការ​សម្ដែង​ក្នុង​ភាពយន្ត​លើក​ទី​១​ផង​របស់​កញ្ញា។

មិន​ត្រឹម​តែ​ជា​បទ​ពិសោធន៍​ដំបូង​របស់​តួឯក​ស្រី​ទេ ប៉ុន្តែ “សាកលវិទ្យាល័យ​កំណើត​ស្នេហ៍” ក៏​ជា​ភាពយន្ត​ដំបូង​របស់​ក្រុម​ការងារ​របស់​លោក ឡេង សុវណ្ណារ៉ា និង​លោក ជិន រិទ្ធី ក្រោម​ការ​សហការ​ផលិត​ជាមួយ​ផលិតកម្ម Rock ដែរ។ សមិទ្ធផល​ដំបូង​នេះ បាន​នាំ​ឲ្យ លោក ជិន រិទ្ធី តំណាង​ក្រុម​ការងារ បាន​កោត​សរសើរ​ចំពោះ​ផលិតកម្ម Rock។

លោក វី ជីវ័ន្ត និង​កញ្ញា ពេជ្រ ថាវរ៉ា

” ខ្ញុំ​ឃើញ​ថា ក្រោម​ការ​ដឹក​នាំ​របស់​លោក​ឧកញ៉ា គិត ធាង ផលិតកម្ម Rock  ក្នុង​រង្វង់​ជាង​៣​ខែ​នេះ បាន​ផលិត​ភាពយន្ត​ខ្ទង់​ជាង​២០​រឿង​ហើយ។នេះ​បើ​តាម​ការ​កត់​សម្គាល់​របស់​ខ្ញុំ ហើយ​ក្នុង​នាម​ជា​អ្នក​ពាក់​ព័ន្ធ​ម្នាក់​នឹង​វិស័យ​នេះ ខ្ញុំ​រីករាយ​មែន​ទែន បើ​នៅ​តែ​អីចឹង ភាពយន្ត​ខ្មែរ​យើង​នឹង​រីក​ចម្រើន​​លឿន​មិន​ខាន!”។


“សាកល​វិទ្យាល័យ​កំណើត” បើក​បង្ហាញ​ពី​អនុភាព​នៃ​សេចក្ដី​ស្រឡាញ់ ដែល​អាច​​ផ្លាស់​ប្ដូរ​មនុស្ស​បាន គឺ​ផ្លាស់​ប្តូរ​តួឯក​ប្រុស មួយ​ផ្នែក គឺ​ឆ្លុះ​បញ្ចាំង​ពី​ភាព​សំខាន់​នៃ​ការ​សិក្សា​ផង។ រឿង​នេះ ​មាន​ឈុត​ឆាក​កាច់​កុង​គ្នា​ជា​ច្រើន។ នេះ​បើ​តាម​លោក ជិន រិទ្ធី បាន​បញ្ជាក់​ប្រាប់។ ក្រោយ​ថត​ចប់ “សាកលវិទ្យាល័យ​កំណើត​ស្នេហ៍” នឹង​យក​ទៅ​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ CTN ។

រឿង​នេះ ចូល​រួម​សម្ដែង​ដោយ​លោក សេង មង្គល កញ្ញា រូ ចាន់​ដារ៉ា លោក ខាត់ វៃហាំង និង​កញ្ញា សុខ មុន្នីពិសី ជា​ដើម ដែល​សុទ្ធ​ជា​យុវវ័យ​មាន​សម្ផស្ស​ស្រស់​ស្អាត៕

កញ្ញា រូ ចាន់​ដារ៉ា តួឯក​ស្រី

ប្រភព: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម