តារា ៨ ដួង ចេញទៅថតរឿងនៅប្រទេស ម៉ាឡេស៊ីព្រឹកមិញ!
សិល្បករ សិល្បការិនីខ្មែរ ៨ ដួងចេញទៅថតរឿងនៅប្រទេស ម៉ាឡេស៊ីព្រឹកមិញ។
តារា៨ដួងដែលចេញទៅថតរឿងភាគ “ទឹកចិត្តប្រពន្ធ” នៅប្រទេស ម៉ាឡេស៊ី ព្រឹកមិញ មានដូចជា លោក អូន ឧស្សាហ៍ កញ្ញា ភិន សុដាលីស លោក ហង្ស សម្បើមស័ក្ក កញ្ញា បេប៊ី លោក ប្រាក់ ផាកន កញ្ញា ម៉េច ម៉ារីកា កញ្ញា ហេង ស្រីពេជ្រ និង លោក ហេង ប៊ុនលាភ។
លោក អ៊ិន សុភិន ផលិតករ និង ជាអ្នកដឹកនាំរឿងខាងលើនិយាយថា តារាទាំង ៨ដូងនឹងចំណាយពេលថតនៅកន្លែងល្បីៗជាច្រើននាប្រទេសខ្លាក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះរយៈពេល១៦ថ្ងៃក្រោមការជួយជ្រោមជ្រែងពីស្ថានទូតខ្មែរប្រចាំប្រទេសនេះ។ លោកបន្តថា ការចំណាយសរុបក្នុងរយៈពេលជាងកន្លះខែនេះ គឺជាង៥ម៉ឺនដុល្លារលើតម្លៃសរុបក្នុងរឿង ជាង ១០ ម៉ឺនដុល្លារ។
បន្ទាប់ពីថតចប់រួចរាល់នៅប្រទេស ម៉ាឡេស៊ី ផលិតកររូបនេះថា រឿងភាគ “ទឹកចិត្តប្រពន្ធ” នឹងត្រូវថតបញ្ចប់ក្នុងប្រទេសកម្ពុជានាពេលខាងមុខ ហើយត្រៀមដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ CTNក្នុងពេលឆាប់ៗ។
ផលិតករ និងជាអ្នកជំនួញខាងលើបានរំពឹងខ្ពស់ពីខ្សែភាពយន្តភាគ “ទឹកចិត្តប្រពន្ធ” ថានឹងទទួលជោគជ័យខ្ពស់ពេលដាក់បញ្ចាំង។ រំពឹងខ្ពស់ដោយលោកសម្អាងទៅលើសាច់រឿងល្អ តារាសម្ដែងល្បីៗ រួមនឹងទីកន្លែងទាក់ទាញ។
រឿង ”ទឹកចិត្តប្រពន្ធ” គឺជារឿងភាគថ្មីមួយទៀតរបស់ស្ថានីយទូរទស្សន៍ CTN ដែលចំណាយទឹកប្រាក់លើស ១០ ម៉ឺន ដុល្លារ។ ក្រៅតែតួអង្គល្បីៗខាងលើរឿងនេះនៅមានតារាល្បីៗជាច្រើនរូបទៀតចូលរួមសម្ដែងក្នុងនោះមានដូចជា លោក ហម ឈរ៉ា អ្នកនាង ម៉ែន សុផានី លោក លឹម រដ្ឋា លោក សាយ សៀរ៉ា លោក ជា សំណាង ជាដើម៕
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!