អ្នកគាំទ្រភ្ញាក់ផ្អើលពេលឃើញ ឌុច សុភា ចេញមុខយ៉ាងកម្រដើរលើព្រំក្រហម
អ្នកនាង ឌុច សុភា បានបង្ហាញខ្លួនយ៉ាងកម្រក្នុងកម្មវិធីបើកសម្ពោធរោងភាពយន្តលំដាប់អន្តរជាតិ Major Cineplex By Cellcard រួមជាមួយសិល្បករ សិល្បការិនីល្បីៗរបស់ខ្មែរយើងជាង ១០នាក់ផ្សេងទៀត នាមជា VIP Guest ។
អ្នកនាង ឌុច សុភា បានទទួលស្គាល់ចំពោះការរយាលចេញមុខក្នុងកម្មវិធីសិល្បៈនានា។ “ខ្ញុំអត់សូវចេញមែនបង ទី១ខ្ញុំឈឺដោយសារដកថ្គាមទាល់ ទី២ទៀត ក៏មិនសូវចង់ចេញដែរ ព្រោះរាល់ដងពេលចេញកម្មវិធីម្ដងៗ បងៗអ្នកកាសែតសួរនាំពេក រកតែញុំាមួយម៉ាត់មិនកើត(សើច)…យប់មិញនេះ ខានមិនកើត…!”។
បង្ហាញខ្លួនក្នុងសំលៀកបំពាក់របៀបរ៉ូបខ្មៅលាយពណ៌មាស អ្នកនាង ឌុច សុភា បានចាប់ដៃជាមួយលោក សារី ម៉ានិត អតីតជយលាភីលេខ១ក្នុងកម្មវិធី “Man Hunt” ឆ្នាំ ២០១២ ដើរជាគូជាមួយនឹងតារាខ្មែរល្បីៗ៩គូទៀត។ សំឡេងហ៊ោ និងស្នូរទះដៃពីអ្នកគាំទ្របានកើតឡើង ពេលអ្នកនាង ឌុច សុភា ដើរលើកម្រាលព្រំក្រហមជាមួយស្នាមញញឹមពព្រាយ។ “អូយ…បងឌុច សុភា តើ…នៅតែស្អាត តែដូចជាធាត់តិចមែនទេ!”។ អ្នកគាំទ្រពោល។
អ្នកមេម៉ាយកូនមួយរូបនេះ ថ្លែងប្រាប់ Sabay ថា អ្នកនាងរាងឡើងគីឡូបន្តិចមែន ដែលអាចឡើងពីគីឡូដើម៥០ ទៅ ៥២ ឬ៥៣ គីឡូប៉ុណ្ណោះ។ “ដូចខ្ញុំប្រាប់អីចឹង ខ្ញុំឈឺដកថ្គាមទាល់ កាលណោះហូរឈាមអស់ច្រើនពេក ពេទ្យឲ្យប៉ូវវិញខ្លាចប៉ះពាល់សុខភាព ផ្សំខ្ញុំមិនសូវចេញមុខធ្វើការផង នៅតែផ្ទះ ទើបឡើង តែមិនឲ្យឡើងទៀតទេ ព្រោះខ្ញុំកំពុងព្យាយាមហាត់ប្រាណហើយ!”។
ក្រៅពីគូអ្នកនាង ឌុច សុភា យប់មិញនេះ សិល្បករ សិល្បការិនីខ្មែរល្បីៗផ្សេងទៀតមាន កញ្ញា ម៉ាក សែនសូនីតា លោក ប៉ែន ចំរុង កញ្ញា ប៊ីរីយ៉ា លោក អូន ឧស្សាហ៍ អ្នកនាង កែវ ពេជ្រពិសី លោក ញ៉ែម សុគន្ធ អ្នកនាង គង់ សុជាតិ និងស្វាមី កញ្ញា មាន សូនីតា លោក អ៊ុន សិទ្ធា អ្នកនាង កែវ និសា លោក លឹម ជាឡាយ កញ្ញា នី មុនីនាថ លោក សាយ សៀរ៉ា និងគូលោក អេឡិច ច័ន្ទត្រា និងកញ្ញា ទឹម រដ្ឋា ប៉ុន្តែគូនេះ លោក អេឡិច ដើរតែម្នាក់ឯងប៉ុណ្ណោះព្រោះដៃគូស្រីជាប់ធុរៈ៕
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!