ប៉ូលីស​ម៉ាឡេស៊ី​តាម​ប្រមាញ់​មនុស្ស​ប្រុស​ស្រី​១៨​នាក់ ដែល​នាំគ្នា​ថត​ស្រាត​នៅ​ឆ្នេរសមុទ្រ​កោះ Penang

 
 

យោងតាម​របាយការណ៍​នៅលើ New Straits Times បាន​ឲ្យ​ដឹងថា មនុស្ស ៤ នាក់ គឺជា​ជនជាតិ​សិង្ហ​បុរី​, ៧ នាក់ ជនជាតិ​ម៉ាឡេស៊ី​, ២ នាក់ ជនជាតិ​ម៉ាឡេស៊ី​, និង​ព្រមទាំង​ដទៃទៀត មកពី​ឥណ្ឌា និង​ហ្វីលីពីន ដែល​ត្រូវបាន​ប៉ូលីស​ចាត់​ថា ទង្វើ​អសីលធម៌​របស់​ពួកគេ​ជា​កាយវិការ​មួយ​មានបំណង​ប្រមាថ​ទៅលើ​ភាព​រម្យទម​របស់​មនុស្ស​តែម្តង ។​
​បច្ចុប្បន្ន ប៉ូលីស​ម៉ាឡេស៊ី កំពុង​ស៊ើបអង្កេត​វីដេអូ​ចោទប្រកាន់​មួយ ដែល​បានបង្ហាញ​ឲ្យ​ឃើញ​មនុស្ស ១៨ នាក់ ក្នុងនោះ ៤ នាក់​ជា​ស្ត្រី បាន​កំពុង​ចូលរួម​យ៉ាង​ជាក់ស្តែង នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អាក្រាត ស្ថិតនៅ​ឆ្នេរសមុទ្រ​មួយ ក្នុង​ទីក្រុង Bahang, កោះ Penang ប្រទេស​ម៉ាឡេស៊ី ។​
វីដេអូ ៤ នាទី នោះ ក៏បាន​បង្ហាញ​មនុស្ស​ប្រុស​ស្រី​អាក្រាត​ទាំងនោះ នាំគ្នា​បញ្ចេញ​សកម្មភាព​ដូចជាៈ ការ​គូរគំនូរ​រាងកាយ​អាក្រាត​, ការ​វារ​ដូច​ក្តាម​ជា​ក្រុម និង​រាំ​ចង្វាក់​ហ្គាំ​ង​ណា​ម ស្ទៃ​ល៍ (Gangnam Style), ក៏ដូចជា​ស្ត្រី​ម្នាក់​នៅលើ​ខ្នង​បុរស​ម្នាក់​ដូច​ជិះសេះ ជាដើម ។​
​យ៉ាងណាមិញ វីដេអូ​ដែលមាន​ចំណងជើងៈ “Penang Nude Sports Games 2014” ត្រូវបាន​ថត​នៅ Teluk Kampi ដែលជា​ឆ្នេរសមុទ្រ​វែង​បំផុត នៅឯ​ឧ​ស្យា​ន​ជាតិ Penang ។​
​ប៉ូលីស​និយាយថា ប្រសិនបើ​រកឃើញ​ទោសកំហុស​ស្ថិតក្នុង​មាត្រា​ទី ៥០៩ នៃ​ក្រមព្រហ្មទណ្ឌ ចំពោះ​ការប្រព្រឹត្ត​នូវ​កាយវិការ​បំណង​ប្រមាថ​ភាព​រម្យទម​របស់​មនុស្ស​នោះៗ ពួកគេ​នឹង​ប្រឈម​ជាប់គុក​ម្នាក់ៗ ៥ ឆ្នាំ និង​ផាកពិន័យ​ផងដែរ ។​
​អនុប្រធាន​ប៉ូលីស​ជាន់ខ្ពស់ Penang លោក Comm Datuk Wira Abdul Rahim Hanafi បាន​និយាយថា ពួកគេ​កំពុង​ស្វែងរក​ចាប់ខ្លួន​អ្នក​ផ្តួ​ច​​ផ្តើមគំនិត​​នេះឡើង និង​ព្រមទាំង​ពួក​អ្នកចូលរួម ដែល​អាចជា​ជនបរទេស ផងដែរ ។​
​ម្នាក់​ក្នុងចំណោម​នោះ ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​មានឈ្មោះ Justin បាន​អះអាងថា អនុរក្ស​ឧ​ស្យា​ន​នេះ​ម្នាក់ ត្រូវបាន​ប្រាប់​អំពី​ព្រឹត្តិការណ៍​នេះ​មុនផងដែរ មុនពេល​ពួកគេ​ទៅ​ខ្ទម​មួយ និង​ចាប់ផ្តើម​សំរាត​សម្លៀកបំពាក់​របស់​ពួកគេ ។​
​ក្រៅពី​ការថតរូប​អនុស្សាវរីយ៍​ក្នុង Nude ជាមួយគ្នា​, ពួកគេ​ក៏បាន​ដើរ​លំហែកាយ និង​ខ្លះ​រាំ​ជា​គូ ។ ពួកគេ​ក៏បាន​អង្គុយ​ជុំវិញ​ភ្លៀង និង​បោះជំរុំ​សម្រាប់​ពេល​រាត្រី ផងដែរ ។​
​សូមបញ្ជាក់ថា Clip នៃ​ត្រូវ​បង្ហោះ​ឡើង​គេហទំព័រ​ចែករំលែក​វីដេអូ Vimeo អស់​រយៈពេល ២ ខែ មកហើយ ដោយ​មនុស្ស​ដែល​ប្រើប្រាស់ Albert Yam ។ ប៉ុន្តែ វា​ត្រូវបាន​ដកចេញ​នូវមុន​ម៉ោង ២ រសៀល ម្សិលមិញ ៕​ ប្រភពៈ ខ្មែរស្ថាបនា
main_ni_0608_p4 - Copy vlcsnap-2014-08-06-15h20m48s85_0 - Copy vlcsnap-2014-08-06-15h21m19s127_0 - Copy vlcsnap-2014-08-06-15h21m21s169_0 - Copy vlcsnap-2014-08-06-15h21m25s205_0 - Copy vlcsnap-2014-08-06-15h21m30s252_0 - Copy

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម