ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
ក្រោយរដ្ឋបាលក្រុងភ្នំំពេញបានចេញលិខិតជូនដំណឹង កុំឲ្យពលរដ្ឋជ្រួលជ្រើមទិញទំនិញយ៉ាងសស្រាក់សស្រាំដោយសារខ្លាចជនឆ្លៀតឱកាសតំឡើងថ្លៃអីវ៉ាន់ទាំងអស់នោះ មានមតិរិះគន់មួយចំនួនបានលើកឡើងថា អាជ្ញាធរចេញលិខិតហាមពលរដ្ឋមិនឲ្យទិញ តែមិនឃើញចេញលិខិតហាមឃាត់អ្នកលក់កុំឲ្យតម្លើងថ្លៃទាល់តែសោះ។
តបនឹងការរិះគន់នេះ អ្នកនាំពាក្យរដ្ឋបាលរាជនីភ្នំពេញ លោកម៉េត មាសភក្តី បានបញ្ជាក់ប្រាប់ Khmerload ថា អាជ្ញាធរមិនបានហាមមិនឲ្យពលរដ្ឋទិញអីវ៉ាន់ទេ តែដោយសារឃើញពលរដ្ឋសំរុកទៅទិញច្រើន ដែលអាជ្ញាធរអះអាងថា ការពិតទៅស្ថានភាពមិនគួរឲ្យបារម្ភអីដល់ថ្នាក់ហ្នឹងទេ។
លោកថា៖ «កុំបារម្ភអីដល់ថ្នាក់ហ្នឹង! ការពិតទៅស្ថានភាពហ្នឹង មិនគួរឲ្យបារម្ភអីដល់ថ្នាក់ហ្នឹងទេ។ តែត្រូវប្រយ័ត្នលើសុខភាពយោងតាមក្រសួងសុខាភិបាល និងប្រយ័ត្នដោយបរិភោគចំណីឆ្អិនជាដើមវិញ។»
អ្នកនាំពាក្យរូបនេះបន្តថា៖ «ប៉ុន្មានថ្ងៃនេះមានការផ្សាយព័ត៌មានមិនពិតផ្សារភ្ជាប់ទៅនឹងរឿង Covid-19 ហើយត្រូវគេបន្តចែកចាយ ដែលធ្វើឲ្យពលរដ្ឋបារម្ភ បើទោះបីអាជ្ញាធរជូនដំណឹងម្តងជាពីរដងហើយក៏ដោយ ក៏ពលរដ្ឋនៅតែសំរុកទិញទំនិញដែលចំណាយលុយច្រើនសន្ធឹក។ អ៊ឹចឹងហើយយើងផ្សាយប្រាប់ថាព័ត៌មានដែលគេចែកចាយបំផ្លើសផ្សារភ្ជាប់រឿង Covid-19ហ្នឹង ក្លែងក្លាយទេ។ បើពលរដ្ឋមិនសំរុកទិញ បើមិនភ័យបារម្ភហួសហេតុ នោះគេនឹងមិនអាចឆ្លៀតឱកាសលក់តំឡើងថ្លៃឲ្យដែរ។ ចឹងកុំសំរុកទិញពេក»។
លោកម៉េត មាសភក្តីបន្ថែមថា ពលរដ្ឋមិនគួរជ្រួលច្របល់ខ្លាំងពេកនោះទេ តែត្រូវថែរក្សាអនាម័យ និងយកចិត្តទុកដាក់លើព័ត៌មានដែលផ្សាយដោយក្រសួងសុខាភិបាលជាជាងស្តាប់ព័ត៌មានចចាមអារាមដែលផ្សាយដោយជនឱកាសនិយម។
សូមបញ្ជាក់ថាកាលពីថ្ងៃ ៦ មីនាកន្លងទៅ រដ្ឋបាលក្រុងភ្នំពេញ បានចេញលិខិតមួយដោយបង្ហោះផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបានរៀបរាប់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ពលរដ្ឋក្នុងក្រុងភ្នំពេញបានសំរុកទៅទិញទំនិញស្តុកទុក ជាពិសេសស្បៀងអាហារប្រចាំថ្ងៃ ដែលអាជ្ញាធរថាអាចជាហេតុធ្វើឲ្យជនឱកាសនិយមឆ្លៀតដំឡើងថ្លៃទំនិញ ខណៈដែលស្បៀងអាហារបំរុងនៅក្នុងក្រុងភ្នំពេញពុំបានប្រឈមនឹងការខ្វះខាតនោះទេ។ ហើយក្នុងលិខិតដដែលបញ្ជាក់ថា កម្ពុជាថែមទាំងផលិតស្បៀងលើសពីការបំរុងរហូតនាំចេញទៅបរទេសទៀតផង។
បែបនេះក្តី មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមិនតិចទេ បានចេញមុខរិះគន់លើលិខិតខាងលើដោយអះអាងថា អាជ្ញាធរមិនមានទំនួលខុសត្រូវព្រោះមិនឃាត់អ្នកលក់កុំឲ្យតំឡើងថ្លៃទាល់តែសោះ តែបែរជាចេញលិខិតឃាត់អ្នកទិញទៅវិញ។ យ៉ាងណា មន្ត្រីរដ្ឋាភិបាលបានចេញមុខបញ្ជាក់ថាអាជ្ញាធរគ្រាន់តែមិនចង់ឲ្យពលរដ្ឋជ្រួលច្របល់តាមពាក្យចចាមអារាម ដែលបណ្តាលឲ្យជនឆ្លៀតឱកាសតំឡើងថ្លៃសម្ភារៈ និងទំនិញតាមចិត្តតែប៉ុណ្ណោះ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
- គិតមកដល់ពេលនេះ មានមនុស្សស្លាប់ជាច្រើននាក់ ដោយសារឧបទ្ទវហេតុបាក់រលំសណ្ឋាគារ នៅប្រទេសចិន កាលពីយប់មិញ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!