គិតមកដល់ពេលនេះ មានមនុស្សស្លាប់ជាច្រើននាក់ ដោយសារឧបទ្ទវហេតុបាក់រលំសណ្ឋាគារ នៅប្រទេសចិន កាលពីយប់មិញ
ចិន៖ សម្រាប់ព័ត៌មានបឋម ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិនបាននិយាយថា មនុស្ស៧នាក់បានស្លាប់ បន្ទាប់ពីសណ្ឋាគារមួយ ដែលត្រូវបានប្រើ ធ្វើជាមជ្ឈមណ្ឌលរក្សាទុកមនុស្ស ឲ្យនៅដាច់ដោយឡែកពីគេ បានដួលរលំ កាលពីយប់ថ្ងៃសៅរ៍ នៅភាគអាគ្នេយ៍ប្រទេសចិន។
នៅពេលអាគារបាក់ចុះមក មានមនុស្សប្រហែល ៨០នាក់ ស្ថិតនៅខាងក្នុង។ មនុស្ស ៩នាក់ អាចរត់គេចខ្លួន ខណៈដែលមនុស្ស ៧០នាក់ បានជាប់នៅក្នុងនោះ ហើយមនុស្សចំនួន ២៨នាក់ កំពុងបាត់ខ្លួននៅឡើយ។ នាយកដ្ឋានពន្លត់អគ្គិភ័យ Fujian Fire Department បានដាក់ពង្រាយក្រុមជួយសង្គ្រោះច្រើនជាង ១,០០០នាក់ ជាមួយឧបករណ៍សង្គ្រោះបន្ទាន់ជាច្រើនទៀត ដែលបានធ្វើការពេញមួយយប់ ដើម្បីស្វែងរកអ្នកនៅរស់។ មកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះបានទាញមនុស្សចំនួន៤៣នាក់ ចេញពីគំនរបាក់បែក ដែលក្នុងនោះមានម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់។
ក្នុងចំណោមអ្នកដែលត្រូវបានគេជួយសង្គ្រោះ មានក្មេងប្រុសម្នាក់និងឪពុកម្ដាយរបស់គាត់ផងដែរ។ ក្រុមគ្រួសារនេះត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យមួយផ្សេងទៀត។ អំឡុងការបាក់រលំអាគារ មនុស្សចំនួន ៥៨នាក់ ត្រូវបានរក្សាទុក ឲ្យនៅដាច់ដោយឡែកពីគេ ហើយពួកគេទាំងអស់គ្នា សុទ្ធតែបានធ្វើតេស្ដ រកឃើញលទ្ធផលអវិជ្ជមាន នៃជំងឺកូវីដ-១៩។ ក្នុងនោះក៏មានបុគ្គលិកសណ្ឋាគារចំនួន១៦នាក់ និងបុគ្គលិកក្រុមហ៊ុនលក់រថយន្តចំនួន ៦នាក់ ផងដែរ។
ក្រុង Quanzhou មានចម្ងាយប្រហែល ៩៦៥គីឡូម៉ែត្រ ពីក្រុងវូហានដែលជាចំណុចកណ្ដាលនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅក្នុងប្រទេសចិន ហើយជំងឺនេះបានសម្លាប់មនុស្សជាង ៣,០០០នាក់។ មន្ដ្រីក្នុងតំបន់បានប្រាប់សារព័ត៌មាន Xinhua ថា ការស៊ើបអង្កេតមួយនឹងកំណត់ថាតើ អាគារនេះដួលរលំ ដោយសារបញ្ហារចនាសម្ព័ន្ធ ឬការងារជួសជុល។ ចំណែកម្ចាស់អគារនេះវិញ ស្ថិតនៅក្នុងការឃុំឃាំងរបស់ប៉ូលីស៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!