រដ្ឋកាលីហ្វ័រញ៉ាចាប់ផ្តើមប្រកាស​អាសន្ន ក្រោយពេល​ដែលចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅអាមេរិក​​បានកើនឡើងដល់​ ១១ នាក់

 
 

​អាមេរិក៖​ បណ្តាប្រទេសនៅជុំវិញពិភពលោកកំពុងព្យាយាម​ទប់ស្កាត់ការរីករាលដាលនៃ​វីរុសដ៏សាហាវកូរ៉ូណាដែលមានប្រភពចេញពីប្រទេសចិន​ ហើយឥឡូវនេះវាបានចម្លងដល់មនុស្សជាង ៩៥,០៣៦ នាក់នៅទូទាំងពិភពលោក។ ហើយក្នុងនោះដែរ សហរដ្ឋអាមេរិកក៏បានក្លាយខ្លួនជាប្រទេសមួយ ដែលទទួលរងគ្រោះដោយសារវីរុសកូរ៉ូណានេះដែរ។

​បុគ្គលិកសុខាភិបាលកំពុងបញ្ជូនអ្នកជំងឺចូលទៅក្នុងរថយន្តសង្គ្រោះបន្ទាន់ ដើម្បីយកទៅព្យាបាល

បើគិតរហូតមកពេលនេះ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិក​បានកើនឡើងដល់ ៨០ នាក់ ដោយក្នុងនោះមាន ៥៣ នាក់គឺស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ស្របពេលជាមួយគ្នានេះដែរ លោក Gavin Newsom ដែលជាអភិបាលរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសភាពអាសន្ន បន្ទាប់ពី​ចំនួនករណីអ្នកឆ្លងវីរុសនេះ​ចេះតែបន្តកើនឡើង។

បុគ្គលិកសុខាភិបាលកំពុងបាញ៉ថ្នាំសំលាប់មេរោគនៅលើរថយន្តក្រុង​ រដ្ឋវ៉ាស៊ីនតោន

លោក Gavin Newsom បាននិយាយថា៖

Gavin Newsom

អ្នកដំណើរពាក់ម៉ាសការពារវីរុសកូរ៉ូណានៅក្នុងទីក្រុង

លោក Newsom បាន​បន្ថែមថា៖

Newsom

នាវាកម្សាន្ត Princess

គួរ​ជម្រាប​ដែរថា ខណៈពេលដែល​ករណីអ្នកឆ្លង​វីរុសកូរ៉ូណាចេះតែបន្តកើនឡើង​ ពលរដ្ឋអាមេរិកជាច្រើនក៏ចាប់ផ្តើមមានការព្រួយបារម្ភពីសុខភាពសុវត្ថិភាពកាន់តែខ្លាំងដែរ ដោយក្នុងនោះគេសង្កេតឃើញ​ពលរដ្ឋ​ជាច្រើនបានសម្រុកនាំគ្នាទៅទិញសម្បៀង រួមទាំងរបស់របរប្រើប្រាស់យកមកស្តុកទុកសំរាប់ប្រើប្រាស់ពេលមានគ្រោះអាសន្នធំ៕

ពលរដ្ឋ​​អាមេរិក​សម្រុកទិញរបស់បរប្រើប្រាស់ទុក ដោយសារព្រួយបារម្ភពីការរាតត្បាតនៃវីរុសកូរ៉ូណា

ពលរដ្ឋ​​អាមេរិក​សម្រុកទិញរបស់បរប្រើប្រាស់ទុក ដោយសារព្រួយបារម្ភពីការរាតត្បាតនៃវីរុសកូរ៉ូណា

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម