ប្រជុំ​ផលិតករ តារា​ល្បីៗ អ្នក​ជំនួញ​ធំៗ​ក្នុង និង ​ក្រៅ​ស្រុក​ នៅ​ Major Cineplex By Cellcard ​ល្ងាច​នេះ!

 
 


ផលិតករ តារា​ល្បីៗ រួម​នឹង​អ្នក​ជំនួញ​ធំៗ​មក​ពី​ក្នុង និង​ ក្រៅ​ប្រទេស​នឹង​ចូល​រួម​សម្ពោធ​ជា​ផ្លូវ​ការ​រោង​ភាពយន្ត​លំដាប់​ស្តង់ដារ​អន្តរជាតិ Major Cineplex By Cellcard ល្ងាច​នេះ​​​​ នៅ​ផ្សារ​ AEON Mall ជាន់​ទី២។

តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​រៀប​ចំ​កម្មវិធី​ថា នឹង​មាន​អ្នក​ជំនួញ ផលិតករ និង​ តារា​ល្បីៗ​ទាំង​ក្នុង និង ​ក្រៅ​ស្រុក​​ប្រមាណ​ជា​៧០០​​ នាក់ ​ចូល​រួម​ផ្ដល់​ជា​កិត្តិយស ​ការ​បើក​សម្ពោធ​ជា​ផ្លូវ​ការ​រោង​ភាពយន្តដ៏​ធំ​នៅ​ទ្វីប​អាស៊ី​មួយ​នេះ។


ក្រោយ​ពី​ការ​ជួបជុំ ញ៉ាំ​អាហារ​សម្រន់​រួម​គ្នា និង​ មាន​ការ​ថ្លែង​សន្ទរកថា​ពី​ភាគី​ពាក់ព័ន្ធ​ជុំ​វិញ​ការ​បើក​សម្ពោធ​រោង​ភាពយន្ត Major Cineplex By Cellcard កម្មវិធី​នឹង​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ចូល​ទស្សនា​ខ្សែ​ភាពយន្ត​ដ៏​ល្បី​របស់​ Hollywood គឺ​រឿង Guardian Of Galaxy។

ជា​មួយ​គ្នា​នេះ​​ដែរ​ មណ្ឌល​កម្សាន្ត​​​ប៊ូលីង ​Cellard Blu-o ក៏​នឹង​ត្រូវ​បើក​ដំណើរការណ៍​ជា​ផ្លូវ​រួម​នឹង​រោង​ភាពយន្ត​លំដាប់​អន្តរជាតិ​ខាង​លើ​ផង​ដែរ។ Cellcard Blu-o គឺ​មាន​លក្ខណៈ​ពិសេស​ច្រើន​ លើស​ពី​កន្លែង​លេង​ប៊ូលីង​ធម្មតា​ ទាំង​បរិយាកាស​ល្អ​ មាន​បន្ទប់​ជប់លៀង​ឯកជន ព្រម​ទាំង​សេវាកម្ម ភេសជ្ជៈ​ និង​ អាហារ (F&B) គ្រប់សព្វ​តែម្ដង។

Major Cineplex by Cellcard នឹង​​​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ល្ងាច​នេះ ​នៅ​ផ្សារ AEON Mall រួម​នឹង ​​Cellcard Blu-O ដែល​ជា​ផ្លែផ្កា នៃ​កិច្ច​សហប្រតិបត្តិការ ៧០-៣០ ភាគរយ រវាង​ Major Cineplex Group PLC និង​ Platinum Cineplex​ ​ជា​ភាគី​កម្ពុជា​ ដោយមាន ​ក្រុមហ៊ុន​សេវា​ទូរសព្ទ​ចល័ត និង​ ទូរគមនាគមន៍​កម្ពុជា Cellcard ​​ជា​អ្នក​ឧបត្ថម្ភ​ស្លាក​សញ្ញា៕


ប្រភព​: sabay


r

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម