រកឃើញ១៧ករណីឆ្លងវីរុស Covid-១៩ ទូទាំងប្រទេសអាល់ហ្សេរី ដែលអ្នកឆ្លង១៦ករណី ជាគ្រួសារតែមួយ!

 
 

ប្រទេសអាល់ហ្សេរី៖ កាលពីថ្មីៗនេះ យោងតាមកាសែតក្នុងស្រុកមួយ ក្នុងរយៈពេលមួយថ្ងៃទៅមួយថ្ងៃ ចំនួននៃការឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសអាល់ហ្សេរី បានកើនឡើងជិតទ្វេដងគឺចាប់ពីថ្ងៃទី ៩ ទៅដល់ ១៧ករណី ។  ក្នុងនោះផងដែរ តាមមន្រ្តីក្នុងតំបន់ថា​ មាន ១៦ករណី មកពីគ្រួសារតែមួយនៅខេត្ត Blida ដែលមានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រខាងត្បូងរដ្ឋធានី Algiers

កាលពីខែមុនក្រុមគ្រួសារមួយនេះ បានរៀបចំពិធីទទួលបុរស និងកូនស្រីគេ​ ដែលមកពីប្រទេសបារាំង។ តែ ឪពុកនិងកូនស្រី​ បានរកឃើញ វិជ្ជមានចំពោះវីរុសកូរ៉ូណាបន្ទាប់ពីត្រឡប់មកប្រទេសបារាំងវិញ។

នៅពេលទទួលបានព័ត៌មាននេះអាជ្ញាធរ អាល់ហ្សេរីបានចាប់ផ្តើមស៊ើបអង្កេត និងស្វែងរកមនុស្សដែលមានទំនាក់ទំនងជាមួយឪពុក និងកូនប្រុសអំឡុងពេលពួកគេធ្វើដំណើរទៅប្រទេសអាល់ហ្សេរី។

ក្នុងនោះផងដែរ រដ្ឋាភិបាលប្រទេសអាល់ហ្សេរី ក៏បានពង្រឹងបុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យជាពិសេសនៅក្នុងខេត្ត Blida និងនៅក្បែរទីក្រុង ដើម្បីដោះស្រាយករណីកើនឡើងនៃវីរុស ផ្លូវដង្ហើមថ្មី។ ក្រសួងសុខាភិបាលបាននិយាយថា៖

ក្រសួងសុខាភិបាលប្រទេស អាល់ហ្សេរី

មិនត្រឹមតែប៉ុណ្ណោះ គេត្រូវបានដឹងថា ករណីឆ្លងដែលនៅសេសសល់នៅអាល់ហ្សេរី គឺបុរសជនជាតិអ៊ីតាលី ផងដែរ។

សូមទស្សនារូបខាងក្រោម៖

រូបតំណាង

រូបតំណាង

រូបតំណាង

រូបតំណាង

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម