សោកស្ដាយ! វេជ្ជបណ្ឌិតម្នាក់ទៀតហើយ ទទួលមរណភាព បន្ទាប់ពីខំប្រឹងព្យាបាលអ្នកផ្ទុកវីរុស Covid-19 ចំនួន៣៩ថ្ងៃជាប់ៗគ្នា

 
 

ចិន៖ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅថ្មីៗនេះ វេជ្ជបណ្ឌិតម្នាក់ឈ្មោះថា Yuan Yangyang វ័យ៣៦ឆ្នាំ បានទទួលមរណភាពនៅមន្ទីរពេទ្យដែលគាត់បម្រើការងារផ្ទាល់តែម្ដង ក្នុងខេត្ត Henan

លោកវេជ្ជបណ្ឌិត Yuan បានគាំងបេះដូងស្លាប់ ដោយសារតែអស់កម្លាំង និងហត់នឿយខ្លាំងពេក ហើយក្រុមការងាររបស់គាត់ក៏បានឲ្យដឹងដែរថា គាត់បានខំប្រឹងព្យាបាលអ្នកផ្ទុកវីរុស Covid-19 ចំនួន៣៩ថ្ងៃជាប់ៗគ្នាដោយមិនបានសម្រាកឡើយ។

យ៉ាងណាមិញ ចំពោះដំណឹងមរណភាពរបស់លោកវេជ្ជបណ្ឌិត បានធ្វើឲ្យមហាជនជាច្រើនសោកស្ដាយយ៉ាងខ្លាំង និងមានមតិមួយចំនួននៅលើបណ្ដាញសង្គមចិន Weibo បានលើកឡើងថា៖

មតិមហាជន

មតិមហាជន

គួររម្លឹកដែរថា កាលពីដើមខែកុម្ភៈ បុគ្គលិកពេទ្យប្រុសម្នាក់វ័យ២៨ឆ្នាំ បានទទួលមរណភាព ដោយសារតែហត់នឿយខ្លាំងពេក បន្ទាប់ពីខំប្រឹងព្យាបាលអ្នកជំងឺចំនួន១០ថ្ងៃជាប់ៗគ្នា។ ហើយប្រហែលជាមួយសប្ដាហ៍ក្រោយមក វេជ្ជបណ្ឌិតស្រី Xu Hui វ័យ៥១ បានទទួលមរណភាព ដោយសារតែហត់នឿយដូចគ្នា បន្ទាប់ពីខំប្រឹងព្យាបាលអ្នកជំងឺចំនួន១៨ថ្ងៃជាប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

លោកវេជ្ជបណ្ឌិត Yuan

បុគ្គលិកពេទ្យវ័យ២៨ឆ្នាំ

វេជ្ជបណ្ឌិតស្រី Xu Hui 

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម