ហួសចិត្ត! បែកធ្លាយនៅថៃ យកម៉ាស់ប្រើហើយ យកទៅបោកឲ្យស្អាត យកមកលក់បន្តវិញ
ថៃ៖ បច្ចុប្បន្ននេះ ប្រទេសជាច្រើនកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងជា ជំងឺ Covid ១៩ ដែលជំងឺមួយនេះ ត្រូវបានគេចាត់ទុកថា ជាជំងឺមួយដ៏កាចសាហាវ ដោយពេលនេះ វាកំពុងរីករាលដាលទៅដល់ប្រទេសជាច្រើនផ្សេងទៀត។
យ៉ាងណាមិញ កាលពីថ្ងៃទី ០២ ខែ មិនា កន្លងទៅថ្មីៗនេះ លោកមេបញ្ជាការSomsak Kaewsena ប្រចាំតំបន់ Wihan Daeng ក្នុងខេត្ត Saraburi បានរាយការណ៍ថា រូបលោក និងក្រុមបុគ្គលិកមន្រ្តីប៉ូលីសប៉ុន្មានអ្នកទៀតបាននាំគ្នាទៅកាន់ ហាងចាស់មួយកន្លែងហើយឃើញក្មេងប្រុសជំទង់ចំនួន៦នាក់ ដែលកំពុងផលិតម៉ាស់ក្លែងក្លាយ។ ដោយយុវជនទាំងនោះ បានយកម៉ាស់ ដែលគេប្រើប្រាស់រួចយកមកដាក់ក្នុងម៉ាស៊ីនបោកគក់ ដើម្បីសម្អាត ហើយយកទៅអ៊ុតឲ្យស្អាត រួចយកម៉ាស់ទៅលក់បន្តទៀត។
ជាការពិតណាស់ បច្ចុប្បន្ននេះ មានអ្នកលក់ម៉ាស់ជាច្រើនបានតំឡើងថ្លៃម៉ាស់ ក្នុងនោះក៏មានហាងចាស់មួយនៅ តំបន់ Wihan Daeng ក្នុងខេត្ត Saraburi ប្រទេសថៃបានផលិតម៉ាស់គ្មានគុណភាព ហើយត្រូវបានមន្រ្តីប៉ូលីសចាប់ឃាត់ខ្លួន។ បន្ទាប់មក ម្ចាស់ហាងមួយនោះបានអះអាងថា ខ្លួនយកម៉ាស់ដែលត្រូវបានប្រើហើយ ពីរោងចក្រផលិតម៉ាស់ដោយផ្ទាល់ ដើម្បីធ្វើការសម្អាតឡើងវិញ ឲ្យបានស្អាតរៀបរយល្អ ដោយរូបគេក៏បានជួលយុវជនចំនួន ៦នាក់ ដើម្បីជួយខ្លួនក្នុងការវេចខ្ចប់ រួចយកម៉ាស់ទាំងនោះទៅលក់បន្ត។ បន្ថែមពីនេះ ក្រុមប៉ូលីសកំពុងពិតគូរ និង ចាត់វិធានការបន្ត ទៅតាមច្បាប់សម្រាប់ម្ចាស់ហាងមួយនោះ៕
សូមទស្សនារូបភាពខាងក្រោម៖
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!