ណ្ឌាផ្តល់ប្រាក់កម្ចី ចំនួន១,២៥ពាន់លាន ដុល្លារដល់នេប៉ាល់ដើម្បី បង្កើនចំណងការ ទូតក្នុងតំបន់
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) បានផ្តល់ប្រាក់ឥណទានសម្បទានចំនួន១,២៥ពាន់លានដុល្លារ ដើម្បីជួយស្ថាបនារោងចក្រអគ្គិសនីនិងផ្លូវធំៗនៅប្រទេសនេប៉ាល់ ។ ការផ្តល់ប្រាក់កម្ចីនេះត្រូវបានធ្វើឡើងអំឡុពេលទស្សនកិច្ចមួយរបស់លោកនៅប្រទេសនេប៉ាល់កាលពីថ្ងៃអាទិត្យដើម្បីផ្តល់ការគាំទ្រក្នុងតំបន់ដែលប្រទេសចិនបានកំពុងបង្កើនឥទ្ធិពរបស់ខ្លួននោះ។
ប្រទេសទាំង២គឺ ប្រទេសឥណ្ឌា និង ចិន កំពុងប្រជែងគ្នា្នក្នុងការដណ្តើមឥទ្ធិពលនយោបាយនៅអាស៊ីខាងត្បូង ។
នាយករដ្ឋមន្ត្រីនេប៉ាល់(រូបស្តាំ) ចាប់ដៃស្វាគមន៍ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា ក្នុងពេលមកដល់របស់លោកនៅទីក្រុងកាត់ថ្មាន់ឌូ ប្រទេសនេប៉ាល់ កាលពីថ្ងៃអាទិត្យ
ប្រទេសឥណ្ឌាមានឥទ្ធិពលខ្លាំងជាយូរមកហើយនៅក្នុងតំបន់នេះ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចខ្លួនមានដំណើរជឿនលឿនយឺតៗនិងបានកំពុងដោះស្រាយបញ្ហាប្រឈមជាច្រើនរបស់ប្រទេសជាតិនោះ ប្រទេសចិនបានឆ្លៀតឱកាសនេះ ដោយបានបង្កើតទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយប្រទេសស្រីលង្កា បង់ក្លាដេស និង ប្រទេសនេប៉ាល់។
ចិនបានកសាងកំពង់ផែធំៗនៅប្រទេសស្រីលង្កានិងបង់ក្លាដេស និងបានស្ថាបនារោងចក្រថាមពលអគ្គិសនីជាច្រើននៅប្រទេសនេប៉ាល់។
លោក ណារ៉េនដ្រា ម៉ូឌី កំពុងស្ថិតនៅក្នុងដំណើរទស្សនកិច្ចដែលមានរយៈពេល២ថ្ងៃនៅទីក្រុងកាត់ថ្មាន់ឌូ ប្រទេសនេប៉ាល់ដើម្បីជួយពន្លឿនការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអំពីថាមពលអគ្គិសនី។
លោក ណារ៉េនដ្រា ម៉ូឌី បានថ្លែងសុន្ទរកថាទៅកាន់សភានេប៉ាល់ជាទីដែលលោកបានប្រកាសផ្តល់ប្រាក់កម្ចីនេះថា “ ប្រទេសនេប៉ាល់ត្រូវការកសាងផ្លូវធំៗនៅក្នុងប្រទេសរបស់ខ្លួន។ប្រទេសឥណ្ឌានឹងគាំទ្រអ្នកលើគំរោងសាងសង់នេះ”៕
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) បានផ្តល់ប្រាក់ឥណទានសម្បទានចំនួន១,២៥ពាន់លានដុល្លារ ដើម្បីជួយស្ថាបនារោងចក្រអគ្គិសនីនិងផ្លូវធំៗនៅប្រទេសនេប៉ាល់ ។ ការផ្តល់ប្រាក់កម្ចីនេះត្រូវបានធ្វើឡើងអំឡុពេលទស្សនកិច្ចមួយរបស់លោកនៅប្រទេសនេប៉ាល់កាលពីថ្ងៃអាទិត្យដើម្បីផ្តល់ការគាំទ្រក្នុងតំបន់ដែលប្រទេសចិនបានកំពុងបង្កើនឥទ្ធិពរបស់ខ្លួននោះ។
ប្រទេសទាំង២គឺ ប្រទេសឥណ្ឌា និង ចិន កំពុងប្រជែងគ្នា្នក្នុងការដណ្តើមឥទ្ធិពលនយោបាយនៅអាស៊ីខាងត្បូង ។
នាយករដ្ឋមន្ត្រីនេប៉ាល់(រូបស្តាំ) ចាប់ដៃស្វាគមន៍ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា ក្នុងពេលមកដល់របស់លោកនៅទីក្រុងកាត់ថ្មាន់ឌូ ប្រទេសនេប៉ាល់ កាលពីថ្ងៃអាទិត្យ
ប្រទេសឥណ្ឌាមានឥទ្ធិពលខ្លាំងជាយូរមកហើយនៅក្នុងតំបន់នេះ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចខ្លួនមានដំណើរជឿនលឿនយឺតៗនិងបានកំពុងដោះស្រាយបញ្ហាប្រឈមជាច្រើនរបស់ប្រទេសជាតិនោះ ប្រទេសចិនបានឆ្លៀតឱកាសនេះ ដោយបានបង្កើតទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយប្រទេសស្រីលង្កា បង់ក្លាដេស និង ប្រទេសនេប៉ាល់។
ចិនបានកសាងកំពង់ផែធំៗនៅប្រទេសស្រីលង្កានិងបង់ក្លាដេស និងបានស្ថាបនារោងចក្រថាមពលអគ្គិសនីជាច្រើននៅប្រទេសនេប៉ាល់។
លោក ណារ៉េនដ្រា ម៉ូឌី កំពុងស្ថិតនៅក្នុងដំណើរទស្សនកិច្ចដែលមានរយៈពេល២ថ្ងៃនៅទីក្រុងកាត់ថ្មាន់ឌូ ប្រទេសនេប៉ាល់ដើម្បីជួយពន្លឿនការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអំពីថាមពលអគ្គិសនី។
លោក ណារ៉េនដ្រា ម៉ូឌី បានថ្លែងសុន្ទរកថាទៅកាន់សភានេប៉ាល់ជាទីដែលលោកបានប្រកាសផ្តល់ប្រាក់កម្ចីនេះថា “ ប្រទេសនេប៉ាល់ត្រូវការកសាងផ្លូវធំៗនៅក្នុងប្រទេសរបស់ខ្លួន។ប្រទេសឥណ្ឌានឹងគាំទ្រអ្នកលើគំរោងសាងសង់នេះ”៕ By: everyday.com.kh
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!