ចិនប្រើប្រាស់រថយន្តរាប់សិបគ្រឿង ដើម្បីបាញ់ថ្នាំសម្លាប់មេរោគនៅតាមដងផ្លូវក្នុងទីក្រុងធំៗ (មានវីដេអូ)
ចិន៖ ដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណា ទីក្រុងធំៗចំនួន១៥ នៅក្នុងប្រទេសចិន ត្រូវបានរដ្ធាភិបាលសម្រេចចិត្តបិទការធ្វើដំណើរចេញចូលទាំងអស់។ ប្រជាជនប្រមាណ ៥០លាននាក់ ត្រូវបានជម្លៀសឱ្យទៅរស់នៅដាច់ដោយឡែកពីគ្នា ដើម្បីទប់ការស្កាត់ការរីករាលដាល។
ខណៈពេលដែលវីរុសកូរ៉ូណាចេះតែបន្តរាតត្បាតខ្លាំងឡើងៗ ពេលនេះអាជ្ញាធរក្នុងទីក្រុងនីងបូ ខេត្តហ្សេជាំង បានធ្វើចំណាត់ការថ្មីមួយ ដោយការប្រើប្រាស់រថយន្តរាប់សិបគ្រឿង ដើម្បីបាញ់ថ្នាំសម្លាប់មេរោគតាមដងផ្លូវសាធារណៈ ក្នុងន័យជួយកាត់បន្ថយការចម្លងវីរុសកូរ៉ូណា។
យោងតាមអាជ្ញាធរចិនបានឱ្យដឹងថា ចំណាត់ការប្រើប្រាស់រថយន្តបាញ់ថ្នាំសម្លាប់មេរោគនេះ គឺមិនអាចធានាថាបានគ្មានការចម្លងវីរុសកូរ៉ូណា១០០% នោះទេ ប៉ុន្តែយ៉ាងហោចណាស់ វាក៏អាចចូលរួមជាចំណែកមួយដើម្បីទប់ស្កាត់ការសាយភាយនៃវីរុសកូរ៉ូណានិងមេរោគផ្សេងៗទៀតដែលមាននៅក្នុងបរិយាកាសដែរ។
គួរបញ្ជាក់ផងដែរថា ក្រៅពីចំណាត់ការខាងលើអាជ្ញាធរចិនក៏បានចេញសេចក្តីប្រកាស ហាមឃាត់ពលរដ្ឋខ្លួនមិនឱ្យចេញពីផ្ទះជាដាច់ខាតប្រសិនបើគ្មានការចាំបាច់ លើសពីនេះទៀត អាជ្ញាធរចិនក៏បានបញ្ជាឱ្យបិទកន្លែងកំសាន្តជាច្រើននៅក្នុងតំបន់កំពុងរាតត្បាត ព្រមទាំងបានហាមឃាត់មិនឱ្យមានរៀបចំពិធីមង្គលការ ឬបុណ្យសពឡើយ៕
សូមទស្សនាវីដេអូខាងក្រោម៖
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!