ឱក សុគន្ធ​កញ្ញា​៖ ខ្ញុំ​មិន​ឱ្យ​ខ្មែរ​ខូច​​ឈ្មោះ មុខ​តារា​ថៃ​ ថ្ងៃ​បើក​សម្ពោធ​ផ្លូវ​ការ​​ Major Cineplex By Cellcard

 
 

កញ្ញា ឱក សុគន្ធ​កញ្ញា និយាយ​​ថា ​នឹង​មិន​ឱ្យ​ខ្មែរ​ខូច​ឈ្មោះ​ទេ នៅ​ចំពោះ​​មុខ​តារា​ថៃ​នា​ថ្ងៃ​បើក​សម្ពោធ​​​​ជា​ផ្លូវ​ការ​រោង​ភាពយន្ត​លំដាប់​អន្តរជាតិ Major Cineplex by cellcard  នៅ​ AEON Mall ស្អែក​នេះ។

​តារា​​ចម្រៀង​ល្បី​ឈ្មោះ​មក​ពី​ផលិតកម្ម រស្មី​ហង្ស​មាស​ ​​កញ្ញា ឱក សុគន្ធ​កញ្ញា​ លើក​ឡើង​ថា៖ “ជា​កិត្តិយស​ពេក​ទៅ​ហើយ​សម្រាប់​ខ្ញុំ​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ។ ដូច្នេះ​ខ្ញុំ​មិន​ឱ្យ​ខ្មែរ​បាក់​មុខ ចំពោះ​មុខ​​តារា​ថៃ​ឡើយ”។


កញ្ញា ឱក សុគន្ធ​កញ្ញា ក្នុង​កម្មវិធី​មិត្ត​សិល្បករ​កាល​ពី​ពេល​កន្លង​ទៅ

​​តារា​ចម្រៀង​រូប​នេះ​ មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​ថា ​អ្វី​ជា​ចំណុច​ពិសេស​ធ្វើ​ឱ្យ​ទស្សនិកជន​​ទាក់ទាញ និង​ ចាប់​អារម្មណ៍​ដើម្បី​កុំ​ឱ្យ​ខ្មែរ​បាក់​មុខ ចំពោះ​វត្តមាន​តារា​ថៃ ​ថ្ងៃ​បើក​សម្ពោធ​ជា​ផ្លូវ​ការ​រោង​ភាពយន្ត​លំដាប់​អន្តរជាតិ​ខាង​លើ​ទេ។ កញ្ញា​​ចង់​ឱ្យ​ទស្សនិកជន​តាម​ដាន​ និង ​​កត់​សម្គាល់​ទាំង​អស់​គ្នា​នៅ​ល្ងាច​ថ្ងៃ​ស្អែក​​​នា​ផ្សារ​ AEON រាជធានី​ភ្នំពេញ។

វត្តមាន​តារា​ថៃ​បី​រូប ​មាន Poj Arnont , Nick និង ​Dome Pakorn Lam រួម​នឹង​តារា​ខ្មែរ​ឈាន​មុខ​ ១០​ គូ ​នឹង​បង្ហាញ​វត្តមាន​នា​ថ្ងៃ​បើក​សម្ពោធ​រោង​ភាពយន្ត Major Cineplex by cellcard។


កញ្ញា ឱក សុគន្ធ​កញ្ញា នឹង​បក​ស្រាយ​បទ​ចម្រៀង​ដ៏​ពីរោះ​រណ្ដំ​នៅ​ចំពោះ​មុខ​តារា​ខ្មែរ-ថៃ អ្នក​ជំនួញ​ធំៗ​មក​ពី​ប្រទេស​ទាំង​ពីរ រួម​នឹង​ទស្សនិកជន​ជា​ច្រើន​​នាក់​ទៀត​ផង​ដែរ។

សម្រាប់​ទស្សនៈ​ផ្ទាល់​ខ្លួន​តារា​ចម្រៀង​ស្រី​ឈាន​មុខ​ទាំង​ការ​ច្រៀង​ ក៏​ដូច​ជា​​ផ្សព្វផ្សាយ​ផលិតផល​​ខាង​លើ​លើក​ឡើង​ថា ​វត្តមាន​​រោង​ភាពយន្ត​លំដាប់​អន្តរជាតិ​​នេះ​​ នឹង​ធ្វើ​ឱ្យ​ផលិតករ​​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​មាន​កម្លាំង​ចិត្ត​​​ក្នុង​ការ​ផលិត​ខ្សែ​ភាពយន្ត។ ម្យ៉ាង​ទៀត​អ្នក​ដែល​ធ្លាប់​តែ​ទៅ​ទស្សនា​រោង​ភាពយន្ត​នៅ​ប្រទេស​ថៃ​កន្លង​មក​នឹង​វិល​មក​មើល​កុន​នៅ​រោង​ភាពយន្ត Major Cineplex by cellcard មួយ​នេះ។

“ដូច​ពី​មុន​ពេល​ចង់​មើល​ភាពយន្ត 4DX ចឹង​ខ្ញុំ​ត្រូវ​ជិះ​យន្តហោះ​ទៅ​មើល​នៅ​​ថៃ​ដោយ​ចំណាយ​លុយ និង ​ពេល​វេលា​ច្រើន​ តែ​ឥឡូវ​អត់​ទេ នៅ​ខ្មែរ​យើង​ក៏​មាន”។ កញ្ញា ឱក សុគន្ធ​កញ្ញា បញ្ជាក់​បន្ថែម។


កញ្ញា ឱក សុគន្ធ​កញ្ញា ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​ម្នាក់​​ក្នុង​ប្រទេស​កម្ពុជា។កញ្ញា​នឹង​ចូល​រួម​បក​ស្រាយ​បទ​ចម្រៀង​ជូន​​ភ្ញៀវ​កិត្តិយស​​ស្អែក​នេះ​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​រោង​ភាពយន្ត​លំដាប់​ស្តង់ដារ​អន្តរជាតិ Major Cineplex by cellcard នៅ​ផ្សារ AEON រាជធានី​ភ្នំពេញ។ តារា​ល្បី​ឈ្មោះ​ខ្មែរ-ថៃ​​ជា​ច្រើន​រូប​នឹង​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​នេះ៕

ប្រភព​: sabay



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម